ដោយ ៖ អ្នកប្រម៉ាញ់
ជាលើកទី ៣ ហើយដែល រដ្ឋសភាជាតិបានអន្តរាគមន៍ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ១៧គ្រួសារ ដើម្បីដោះ ស្រាយពន្លឿនការកាត់ឆ្វៀលដី អាស្រ័យផលទំហំ១៧១,៦២១ ហិកតា ចេញពីក្រុមហ៊ុន ឌ្សំ ថ្មដា អេស អ៊ី ហ្សិត ស្ថិតនៅ ភូមិសង្គមថ្មី ភូមិកណ្តាល និង ភូមិឯកភាព ក្នុងឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ជំរាប ជូនឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូ បនីយកម្ម និងសំណង់ ដើម្បី ពិនិត្យ និងជួយដោះស្រាយ ។ ប៉ុន្តែប្រជាពលរដ្ឋទាំង១៧ គ្រួសារ ហាក់បាត់បង់ជំនឿចិត្ត ទៅលើការដោះស្រាយនោះ គឺ តំណាងក្រុមហ៊ុន ឌ្សំ បាន អញ្ជើញឱ្យប្រជាពលរដ្ឋម្តង មួយគ្រួសារ ឱ្យមកជួបដោះ ស្រាយដោយបង្ខំឱ្យពួកគាត់ ព្រមទទួលយកដីនៅកន្លែង ផ្សេងទៅវិញ ។
ដោយទទួលរងនូវភាព អយុត្តិក្រោមការគាបសង្កត់ លើក្រុមហ៊ុនំឌ្សប្រជាពលរដ្ឋ បានស្នើសុំឱ្យ សារព័ត៌មានជាតិ ជួយបកស្រាយពីសកម្មភាព បំពានយកដីអាស្រ័យផលរបស់ ពលរដ្ឋ១៧គ្រួសារ ប៉ុន្តែសម្រាប់ ការបកស្រាយក្នុងតួនាទីសារព័ត៌មានវាងាយយល់ទេ ព្រោះ ដីប្រជាពលរដ្ឋ១៧គ្រួសារ ទោះ ទទួលបានពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លីពីអាជ្ញាធរភូមិឃុំ ក្តី ប៉ុន្តែដីវានៅជាប់ផ្លូវជាតិ ហើយមានតម្លៃខ្ពស់ ទើបអ្នក រកស៊ីក្រុមហ៊ុនំឌ្សគាត់ដោះ ស្រាយឱ្យទៅនៅកន្លែងឆ្ងាយពី ផ្លូវដែលដីមានតម្លៃថោក ។
ប្រជាពលរដ្ឋមិនចាំបាច់ឆ្ងល់ នោះទេ ដោយលើកយកហេតុ ផលដែលសម្តេចនាយករដ្ឋមន្ត្រី ព្រមានមកលើមន្ត្រីថា ជាខ្ញុំ បម្រើរាស្ត្រមិនមែនជាចៅហ្វាយរាស្ត្រនោះឡើយ ។
រឿងមន្ត្រីជាចៅហ្វាយមិន ចៅហ្វាយ គឺបងប្អូនទាំង ១៧ គ្រួសារ បានឃើញផ្ទាល់ភ្នែក ហើយទេតើ គឺក្រុមហ៊ុនចូល មកឈូសឆាយដី ដោយមាន មន្ត្រីកងរាជអាវុធហត្ថឈរការ ពារព្រោងព្រាតសូម្បីតែប្រជា ពលរដ្ឋចូលឃាត់គ្រឿងចក្រក៏ គេមិនឱ្យចូលទៅផង ។
ជុំវិញករណីលិខិតអន្តរាគមន៍ពីរដ្ឋសភាជាតិដែលចេញ លិខិត ៣លើក អន្តរាគមន៍ជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយ កម្ម និងសំណង់ ដើម្បីពិនិត្យ និងជួយដោះស្រាយឆ្វៀលដី ចេញពីក្រុមហ៊ុនំឌ្សហាក់ពុំ ឃើញមានការដោះស្រាយអ្វី ទាំងអស់ វាជាដែនអំណាច របស់ក្រសួង ព្រោះបើរដ្ឋសភា ផ្ញើជូនឱ្យអ្នកកាសែតពិនិត្យ ដោះស្រាយទៅទើបអាចឆ្លើយ ជូនបងប្អូនប្រជាពលរដ្ឋបានថា ត្រូវដោះស្រាយតាមរបៀប ណា…? ព្រោះសូម្បីរដ្ឋសភា តាមរយៈគណៈកម្មការទី០១ ដែលទទួលពាក្យបណ្តឹងក៏ពួក គាត់ហាក់នៅមានចម្ងល់ចំពោះ ចំណាត់ការរបស់ក្រសួងរៀបចំ ដែនដីនគរូបនីយកម្មនិងសំណង់ ផងដែរ ទើបបន្តចេញលិខិត អន្តរាគមន៍ជាលេកិទី៣បន្តទៅ ទៀត ។
វាពិតជាពិបាកក្នុងការ វិនិច្ឆ័យខ្លាំងណាស់ នៅពេល ដែលសង្គមមួយត្រូវបានគេរិះ គន់ថា មនុស្ស និងប្រាក់ យក្ស និងសាច់ ដែលជាពាក្យពេញ និយមសម្រាប់អ្នករត់ការនៅ គ្រប់ស្ថាប័នទៅហើយនោះ ។
សូមមើលតែប្រតិកម្មសម្តេច នាយករដ្ឋមន្ត្រីទៅកាន់អភិបាល ខណ្ឌពោធិ៍សែនជ័យរឿងឆាត ពាក្យស្នើសុំធ្វើមេខណ្ឌ២ឆ្នាំ ទៀត ក៏ល្មមឱ្យយើងគ្រប់គ្នា អាចស្វែងយល់បានយ៉ាងច្បាស់ ថាបើគ្មានប្រាក់ហើយលទ្ធផល គឺពិបាកនឹងទទួលបានតាមការ ចង់បានរបស់ប្រជាពលរដ្ឋទាំង ១៧គ្រួសារ ខ្លាំងណាស់ លើក លែងតែមានការសម្រេចពី នាយករដ្ឋមន្ត្រីតែម្តង ទើប លោកមេខណ្ឌ ពោធិ៍សែនជ័យ សម្រេចសុំរំលងសាលារាជធាន ភ្នីំពេញ និងក្រសួងមហាផ្ទៃ ទៅដល់នាយករដ្ឋមន្ត្រីតែម្តង នោះ ។ ដូច្នេះករណីប្រជាពល រដ្ឋទាំង១៧គ្រួសារក៏មាន លក្ខណៈមិនខុសគ្នារវាងអភិបាលខណ្ឌពោធិ៍សែនជ័យនោះ ដែរ ៕