ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចក្រុង ប៉ោយប៉ែត ហាមមិនឲ្យអ្នក សារព័តមាន ចូលថតសាកសព ជនជាតិចិនដែលនៅក្នុង មន្ទីរពេទ្យបង្អែក ប៉ោយប៉ែតទេ ហាក់បីដូចជា កំពុងមាន ការលាក់បាំង មិនឲ្យ អ្នកសារព័ត៌មាន ដឹងរឿងអ្វីម៉្យាង ។ តាមសម្តីលោក ហ៊ុល សុផល្លី បានប្រាប់ តាមទូរស័ព្ទ ឲ្យអង្គភាព សារព័ត៌មានជាតិ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បានដឹងថា ជនរងគ្រោះ (ជនជាតិចិន) បានស្លាប់ មុនពេលបញ្ជួន ទៅដល់ មន្ទីរពេទ្យ បង្អែក ។ លោកបន្តថា ជនជាតិចិន មានឈ្មោះ Wu Quian Zhong ភេទប្រុស អាយុ២៧ឆ្នាំ ។ ហេតុការណ៍នេះ បង្ករអោយមាន ការភ្ញាក់ផ្អើល ក្រោយពី ជនជាតិចិន (ជនរងគ្រោះ) បានចូលទៅ ម៉ាស្សានៅ ក្នុងហាង ហេង លាភ២ ក្នុងប្លុក កាស៊ីណូ ហ្គោលឌិនក្រោន ស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមសម្តីស្ត្រី ម្នាក់ឈ្មោះ ហុន សាមន អាយុប្រហែល ជាង៣០ឆ្នាំ ដែលបាន អះអាងថា ជាម្ចាស់ហាង ម៉ាស្សា បានប្រាប់ថា ជនរងគ្រោះ បានចូលទៅ ម៉ាស្សានៅវេលា ម៉ោងជាង៥ ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ហើយជនរងគ្រោះ និងមិត្តរបស់ ជនរងគ្រោះ ម្នាក់ទៀត ចូលបាន ប្រហែល១០នាទី ស្រាប់តែ ជនជាតិចិន (ជនរងគ្រោះ) មានសភាព ប្រកាច់ហើយ បាត់មាត់បាត់ករ លេងដឹងអី ហើយក៏ដឹក តាមម៉ូតូទៅ សង្រោ្គះនៅ ពេទ្យនគររាជ តែពេទ្យមិន ទទួលនោះទេ ទើបដឹកទៅ កាន់មន្ទីរពេទ្យ បង្អែកប៉ោយប៉ែត ដើម្បីសង្គ្រោះបន្ត ។ មហាជន សង្ស័យថា ជនរងគ្រោះអាច នឹងស្លាប់នៅ កន្លែងកើតហេតុ មុនពេលបញ្ជួន ទៅកាន់មន្ទីរពេទ្យ បង្អែកប៉ោយប៉ែត ។ នៅពេលនេះ សារព័ត៌មានយើង នៅមិនទាន់ បានដឹងថា ជនរងគ្រោះ ស្លាប់ដោយសារ មូលហេតុអ្វី ឲ្យច្បាស់ នៅឡើយទេ ៕
សមត្ថកិច្ចក្រុង ប៉ោយប៉ែត ហាមមិនឲ្យ អ្នកសារព័ត៌មាន ចូលថតរូបភាព ជនជាតិចិន បានស្លាប់ខណៈ ចូលទៅហាង ម៉ាស្សា យីហោ ហេង លាភ ២ម៉ាស្សា

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម