បន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨នេះមាន អាជីវករលក់ខោអាវ កីឡា១នាក់ ឈ្មោះ ប៊ុន ឆៃ បានទំនាញ រឿងដ៏ហួសចិត្តមួយ ឲ្យអង្គភាព សារព័ត៌មានដឹងថា លោកត្រូវបានគយ ចល័តជិតផ្លូវ៥០ ស្ថិតក្នុងភូមិកូនដំរី គាបសង្កត់យកប្រាក់អស់ ១០០០០០០(មួយលានរៀល) តែគយដក១០០០០០ (ដប់ម៉ឺនរៀល) ឲ្យមកវិញគេយកតែ៩០០០០០(កៅសិបម៉ឺនរៀល)ប៉ុណ្ណោះ ដោយគយម្នាក់នោះត្រូវបានគេដឹងថាមានឈ្មោះ សាំង ណន ដែលមានតួនាទីជាប្រធាន គយចល័តក្នុង ភូមិកូនដំរី។ លោក ប៊ុន ឆៃ បានបន្តថា បន្ទាប់ពីលោកបានបង់ប្រាក់ រួចរាល់ គឺខាងគយចល័ត កូនដំរីមិនបានចេញ វិក័យប័ត្រទទួល រឺបង់ប្រាក់អោយ ទៅគាត់នោះទេ ដោយគ្រាន់តែអោយបងប្រុស របស់គាត់ដែល រួមដំណើរជាមួយគ្នា មានឈ្មោះ យោ លីដា ផ្តិតមេដៃទទួល ស្គាល់លើ(កំណត់ហេតុឃាត់ និងថែរក្សាទំនិញ ជាបណ្តោះអាសន្ន) តែប៉ុណ្ណោះ ដោយមិនមាន ការបញ្ជាក់ចំនួនប្រាក់ ដែលបានផាក ៩០០០០០ (កៅសិបម៉ឺនរៀល) ក្នុងកំណត់ហេតុ នោះទេ។ អាជីវករខាងលើបន្តថា ដំបូងឡើយកាលពី រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ លោកហើយនិងបងប្រុស បានបើករថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ុដាយ(HyundaiSrarex) ស្លាកលេខ បន្ទាយមានជ័យ 2A-6641ដឹកខោអាវ ប្រភេទឈុតកីឡា បន្តិចបន្តូចចេញពី ក្រុងប៉ោយប៉ែតដើម្បីយក ទៅលក់រាយ តាមបណ្តាភូមិ ស្រុក ខេត្តនានា បន្ទាប់ពីបានទៅទិញ ឈុតកីឡាបោះដុំពីហាង (អ៊ាង-ដាណែត បោះដុំនិងរាយ) ស្ថិតនៅមុខវត្តម៉ុងចិន ក្នុងភូមិ គីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨) តែពេលជិះទៅដល់ ចំនុចមុខផ្សារកណ្តាល ក្នុងប៉ោយប៉ែត ស្រាប់តែ បានជួបគយចល័ត ដែលជាកូនចៅ របស់លោក សាំង ណន បានដាក់ប៉ុស្តិ៍ ត្រួតពិនិត្យ ហើយកាក់ឡាន ឲ្យឈប់ដោយសួរថា ឡានដឹកអី? ពេលនោះគាត់ប្រាប់ថា ដឹកខោអាវកីឡា បន្ទាប់ពីមន្ត្រីគយដឹងថា ដឹកខោអាវកីឡាស្រាប់តែ បាននាំគ្នាយករថយន្ត របស់គាត់ទៅស្នាក់ការគយ ចល័តជិតផ្លូវ៥០ក្នុង ភូមិកូនដំរី ដើម្បីជួបជាមួយលោក សាំង ណន ។ ប្រភពខាងលើបន្តថា ក្រោយពីបាន ជួបជាមួយ មេគយចល័តរួច មេគយរូបនោះ បានតម្រូវឲ្យបង់ប្រាក់ ១០០០០០០ (១លានរៀល) តែមិនដឹងថាការផាកនេះ គឺផាកទៅអ្វីនោះទេ ព្រោះគយមិនបានចេញ វិក័យប័ត្រ បង់រឺទទួលប្រាក់អោយ នោះទេ ទោះបីជា ជនរងគ្រោះ ខាងលើបាន ប្រាប់ថា ខ្លួនបានទិញ ខោអាវឈុតកីឡា ទាំងនោះ ពីហាង អ៊ាង ដាណែត ដែលស្ថិតនៅក្នុង ក្រុងប៉ោយប៉ែត ហើយម្ចាស់ហាងមួយនេះ បានអះអាងថា ទំនិញទាំងនោះគឺ បានបង់ពន្ធចូលរដ្ឋ ត្រឹមត្រូវអស់ហើយ ។ ជាចុងក្រោយជនរងគ្រោះខាងលើបាន រៀបរាប់ទាំង អួលដើមកថា លោកពិតជាមិនពេញទៅលើ ទង្វើរបស់គយចល័ត កូនដំរីនោះទេ ដែលនាំគ្នាគាបធ្វើស៊ី គាត់ដែលគាត់ មិនបានខុសអ្វីសោះ ហើយគាត់ក៏មិនស្តាយលុយ រឺក៏ចង់បានលុយដែល គយគាបស៊ីមកវិញនោះដែរ តែបើផាកពិន័យ ដើម្បីប្រមូលលុយចូលរដ្ឋ ហេតុអ្វីមិន ចេញវិក័យប័ត្រអោយ ហើយលុយ កៅសិបម៉ឺនរៀល នោះយកទៅណា? គាត់បន្តថា ខាងគយបានតម្រូវ អោយចូលបង់ប្រាក់ ១២០០០០ (ដប់ពីរម៉ឺនរៀល ក្នុងការដឹក១ជើង ហើយបើមិន ចូលបង់ទេ និងត្រូវចាប់រថយន្តទៀត ជាមិនខាន ។ ពាក់ព័ន្ធនឹងបញ្ហា ដូចខាងលើ អង្គភាព សារព័ត៌មានជាតិ មិនអាចស្វែងរក ការបំភ្លឺពីលោក សាំង ណន ប្រធានគយចល័ត កូនដំរីបាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ អង្គភាពសារព័ត៌ជាតិ រងចាំការបំភ្លឺ រៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានសង្គម
-
ទីតាំងផលិតទឹកកាធុម សម្ងំបើកដំណើរការយ៉ាងរលូន នៅភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត
-
កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យខ្មែរ ថៃ ៤ នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងប៉ោយប៉ែត
-
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៤នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីលួចម៉ូតូ
-
វត្តមានប្លង់ធ្លាក់ពីលើមេឃធ្វើឲ្យចក្ខុវិស័យបង្កើតបរិយាកាសបញ្ចប់វិវាទដីធ្លីបរាជ័យ
-
ពលរដ្ឋនៅភូមិកំពង់ពោធិ៍ចោទសួរថា ការគំរាមមិនលក់ដីស្រែចំការឲ្យឧកញ៉ា ក៏គេយកដែរ!
-
កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យជនជាតិថៃចំនួន៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី
-
កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ជនជាតិខ្មែរ-ថៃ ចំនួន៤នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន
-
គ្រឿងញៀន ជាង៤សែនគ្រាប់ ប្រភេទមេតំហ្វេតាមីន បម្រុងឆ្លងចូល កម្ពុជាតាមច្រកទ្វារ ព្រំដែនអន្តរជាតិ ប៉ោយប៉ែត ត្រូវបានតម្រួតថៃ ចាប់បាន
-
កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ពាក់ព័ន្ធ គ្រឿងញៀនម្នាក់ ទៅសាលាដំបូង
-
អនុវត្តន៍តាម បទបញ្ជាសម្តេច បវរធិបតី សណ្ដាប់ធ្នាប់ និងសន្តិសុខ ក្នុងស្រុកម៉ាឡៃ ត្រូវបាន ប្រជាពលរដ្ឋ គាំទ្រ
-
ឯក ឧត្តម ខេង ស៊ុម អញ្ជើញ ចុះ សួរ សុខ ទុក្ខ កង កម្លាំង នគរ បាល ឈរ ជើង នៅ តំបន់ ព្រំ ដែន ៩១១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត
-
កម្លាំងផ្នែក ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ចុះបង្ក្រាប ការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់
-
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…
-
អតីតប្រធាន ការិយាល័យ ធនធានទឹក ស្រុកស្អាង រៀបរាប់ពី ប្រវត្តិអាងទួលពន់រៃ
-
ក្រុមគ្រួសារ ជនត្រូវចោទឈ្មោះ និល សុភា ស្នើសុំចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តបាត់ដំបង បង្ហាញភស្ដុតាង មុនដាក់បទចោទ
-
តើមន្រ្តី ភូមិបាល ស្រុកស្អាង បម្រើរាស្រ្ត ឬច្របាច់ ករាស្រ្ត យកដីស្រែ ស្វែងរក ផល ប្រយោជន៍
-
ពិធី តែងតាំង ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ មកកាន់ អភិបាល ខេត្តកណ្ដាល ក្រោម អធិបតីភាព ឯកឧត្ដម អភិសន្តិ បណ្ឌិត្យ ស សុខា
-
គោលនយោបាយ 3ចំណុច អាចទទួលបាន ជោគជ័យ លុះត្រាមាន កិច្ចសហការប្រកបដោយ សមធម៌ពីអាជ្ញាធរ ថ្នាក់ក្រោមជាតិ
-
ផ្អែកតាម ព័ត៌មាន មិនពិត តម្រូវឲ្យ អភិបាល ខេត្ត ពោធិសាត់ ដឹកនាំ កម្លាំងទៅ ចំការ តាហយ ដោយពុំ ទទួលបាន លទ្ធផល
-
បទបញ្ជា រដ្ឋាភិបាល ល្អបើថ្នាក់ ក្រោមមិន អនុវត្ត លទ្ធផល គឺសូន្យ
-
ទាល់តែមាន ការបែងចែក ផលិតផលនាំចូល ទើបកសិករខ្មែរ អាចប្រកួតប្រជែង កសិផលនៅលើ ទីផ្សារបាន
-
តើដ្ឋាភិបាលអាណត្តិទី៧ អាចបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់នៅខណ្ឌ៧មករាបានទេ?
-
ឈ្មួញជីកដីលក់ កំពុងឃុបឃិត មន្ត្រីស្រុកស្អាង បំពានលើដី អាស្រ័យផល ប្រជាពលរដ្ឋ
-
កែវ ចាន់ណារិទ្ធ ប្រើតួនាទី សមត្ថកិច្ចប៉ុស្ត៍រាម ដើម្បីជីកដឹកដីភ្នំ បំពានច្បាប់
-
មិនអាចចុះផ្សាយ បានព្រោះខ្លាច ប៉ះពាល់គំនិត ក្លាយជាអ្នកមាន និងក្លាយជាសេដ្ឋី
