លោកគឹមសុវណ្ណនិងលោក ប៉ាល់ សុមេដា ប្រធានជញ្ជីងថ្លឹងរថយន្ត(ភូមិកូនដំរី)ក្រុងប៉ោយប៉ែត អង្គុយចាំកើបលុយចែកគ្នា ជាថ្នូរមិនចាំបាច់ឲ្យរថយន្តចូលថ្លឹងទំងន់ ដែលផ្ទុយពីបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន

បន្ទាយមានជ័យ÷បើតាមប្រភពពីអ្នកបើរថយន្ត បានឲ្យដឹងថា៖ជារាងរាល់ថ្ងៃសង្កេតឃើញ មានរថយន្តធន់ធំៗជាច្រើនគ្រឿងបានដឹកទំនិញ និងខ្សាច+ថ្ម ល បានឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តដែលនៅតាម បណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិ កូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គេសង្ស័យថាកំពុងឃុបឃិតគ្នាជាមួយនិងក្រុមឈ្មួញបើកភ្លើងខៀវអោយរថយន្តឆ្លងកាត់ស្ថានីយ៍ថ្លឹងដោយមិនចាំបាច់ថ្លឹងនោះទេ ទោះជាយ៉ាងណារថយន្តទាំងនោះបានដឹកទំនិញផ្សេងៗដែលធ្ងន់លើសចំណុះយ៉ាងណាក៏ដោយ គឺក្រុមឈ្មួញរឺព្រូឡានគ្រាន់តែចុះប្រាប់លេខឡានហើយរឺ ក៌រត់ទៅបង់លុយឲ្យមន្ត្រីប្រចាំការនៅទីនោះរួចជាការស្រេច។ ប្រភពបន្តទៀតថា៖ក្រុមឈ្មួញដែលបានដឹកទំនិញគ្រប់ប្រភេទនិងលើសចំណុះទាំងនោះ បានបង់លុយឲ្យទៅ មន្តី្រជំនាញដែលនៅប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត(ភូមិកូនដំរី)ក្នុង១រថយន្តត្រូវបង់ប្រាក់ ចាប់ពី១៥០០០០រៀល(ដប់ប្រាំម៉ឺនរៀល) ទៅ៤០០០០០(សែសិបម៉ឺនរៀល) រថយន្តដែលមិនបានចូលថ្លឹង គ្រាន់តែបង់ប្រាក់អោយមន្រ្តីស្ថានីថ្លឹងរថយន្តក្នុងភូមិកូនដំរីនោះជាការស្រាចប្រភពបន្តថាក្នុងមួយថ្ងៃៗរថយន្តមិនបានចូលថ្លឹងគឺមានរាប់រយគ្រឿងឯនោះ។ ប្រភពដាច់ដោយឡែកមួយទៀតបានអោយដឹងថា មានក្រុមហ៊ុនជាច្រើននៅក្នុងក្រុងប៉ោយប៉ែតដែលបានដឹកជញ្ជួនលើសចំណុះ ហើយរថយន្តចូលថ្លឹងមែនតែត្រូវមន្រ្តីជំនាញទាំងនោះចេញវិក័យប័ត្រថ្លឹងរថយន្តក្លែងក្លាយ ដោយដូរតួលេខអោយទំងន់ត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់គឺដើម្បីបំភាន់ភ្នែកមន្ត្រីជំនាញត្រួតតាមដងផ្លូវ ម្យ៉ាងវិញទៀតពេលដាច់ខែគឺខាងក្រុមហ៊ុនដឹកជញ្ជួននីមួយៗបានទៅជួបមន្រ្តីជំនាញទាំងនោះដើម្បីគិតគួពីរឿងលុយខែ។ ក្រោយពីអង្គភាពសារព័ត៌មានការសែតជាតិ បានទទួលព័ត៌មានដូចខាងលើ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ បុគ្គលិកយើងបានចុះទៅដល់ទីតាំងស្ថានីយ៍ថ្លឹងរថយន្តនៅបណ្តោយផ្លូវជាតិលេខ៥ ដែលស្ថិតនៅក្នុងភូមិកូនដំរីនោះ ក៌បានឃើញរថយន្តធន់យក្សដឹកទំនិញជាច្រើនគ្រឿង កំពុងតែបើកបង្ហួសស្ថានីថ្លឹងដោយមិនបានចូលទៅថ្លឹងទំងន់ដូចសេចក្តីរាយការពិតប្រាកដមែនបន្ទាប់មកអង្គភាពសង្កេតឃើញថាមានព្រូឡាននីមួយៗបានចុះដើរតម្រង់ទៅកាន់មន្ត្រីជំនាញដែលកំពុងអង្គុយនៅក្នុងបន្ទប់ថ្លឹងរថយន្តហើយបានបង់ប្រាក់អោយទៅជំនាញរួច ពួកគេដើរត្រលប់ទៅកាន់រថយន្តវិញហើយក៏បើរថយន្តបន្តដំណើរទៅមុខទៀតយ៉ាងរំភើយ។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥ ត្រូវបានសង្កេតឃើញថា មានការស្រុតជាបណ្តើៗហើយ ជាពិសេសនៅទល់មុខនិងស្ថានីយថ្លឹងរថយន្តនេះតែម្តង គឺបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយមន្ត្រីនៅស្ថានីយ៍កូនដំរីមិនដែលយកភ្នែកមើលនិងជួសជុលម្តងណាឡើយ។ សកម្មភាពរបស់មន្រ្តីជំនាញដែលនៅប្រចាំការក្នុងស្ថានីយ៍ថ្លឹងរថយន្តមួយនេះ កំពុងតែប្រឆាំងជាមួយរាជរដ្ឋាភិបាលយ៉ាងច្បាស់ក្រឡែត ព្រោះថារាជរដ្ឋាភិបាលលោកតែងតែជួយកសាង ផ្លូវ ជួសជុលផ្លូវ និងជួយដោះស្រាយរាល់បញ្ហាគ្រប់យ៉ាង ព្រមទាំងបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋទូរទាំងប្រទេស ដើម្បីអោយប្រទេសជាតិរីកចំរើន និងសុខសន្តិភាព ជាពិសេសគឺមានផ្លូវជាតិល្អៗដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិផងដែរ។ តែផ្ទុយទៅវិញមន្ត្រីជំនាញទាំងនេះបែរជាឃុបឃិតគ្នាជាប្រព័ន្ធមួយនិងក្រុមឈ្មួញដោយដោះដូរជាលុយដើម្បីយកទៅចែកបក្សពួកធ្វើមានធ្វើបានដោយមិនខ្វល់ពី ការរលាយហិនហោចផ្លូវសាធារណៈ ដែលសម្ដេចកំពុងតែខំកសាង។ ពាក់ព័ន្ធបញ្ហាដូចខាងលើ គេសង្ស័យថាមានការបើកភ្លើងខៀវពីលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ទើបដំណើរសកម្មភាពពុករលួយទាំងនេះអាចដំណើរការយ៉ាងរលូន និងស្ងាត់ស្ងៀមបានជាច្រើនឆ្នាំនិងដុះស្លែរយ៉ាងដូចច្នេះ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែនិងក្នុង ខេត្តបន្ទាយមានជ័យ។ សូមអំពាវនាវដល់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនព្រមទាំងឯកឧត្តមបណ្តិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរមានវិធានការសុើបអង្កេតជាបន្ទាន់ទៅលើលោក គឹម សុវណ្ណ និងលោក ប៉ាល់ សុមេដា ទាំងមន្ត្រីជំនាញដែលប្រចាំការនៅស្ថានីថ្លឹងរថយន្តស្ថិតក្នុងភូមិកូនដំរីជាបន្ទាន់ផងទាន មិនដូចច្នេះទេផ្លូវជាតិលេខ៥ និងផ្លូវជាតិផ្សេងៗទៀតប្រាកដជារលាយជាមិនខាន ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2019 La Presse Nationale. All rights reserved. XHTML / CSS Valid.