ផ្ទុះរឿង រំលោភយក ដីនៅខេត្ត ព្រះសីនុ ទៀតហើយ

ផ្ទុះរឿង រំលោភយក ដីនៅខេត្ត ព្រះសីនុ ទៀតហើយ

ប្រជាពលរដ្ឋ ៥៦គ្រួសារ រស់នៅ ក្រុមទី៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានទទួល លិខិតបញ្ជាក់ ពីការកាន់កាប់ ដីធ្លីចេញ ដោយអាជ្ញាធរភូមិ សង្កាត់ តាំងពីអំឡុង ឆ្នាំ២០០៣-២០០៤ មកម្លេះ ។ ដើម្បីធានា ដល់ការកាន់ កាប់ដីធ្លី ឲ្យមានភាព​ ស្របច្បាប់ ប្រជាពលរដ្ឋ បានដាក់ពាក្យ ស្នើសុំ អន្តរាគមន៍ពី ក្រសួងកសិកម្ម តាមរយៈ រដ្ឋបាលព្រៃឈើ ដើម្បី កាត់ឆ្វៀលដី ចេញពីដែន គម្របព្រៃ ឆ្នាំ២០០២ លើទំហំដី ៨៤ហិកតា ។

វាជាករណី ដែលបាន កើតឡើងដែល មិននឹកស្មាន ដល់ទាល់តែសោះ ស្របពេល ដែលក្រសួង កសិកម្ម ដាក់កម្មវត្ថុ ជួយអន្តរាគមន៍ រកដំណោះស្រាយ កាត់ឆ្វៀលដី ដើម្បីបានចេញ សាលាកប័ត្រ ជូនប្រជាពលរដ្ឋ ចំនួន ៥៦គ្រួសារ លើទំហំដី ៨៤ហិកតា ចេញពី ការគ្រប់គ្រង របស់រដ្ឋបាល ព្រៃឈើ ខេត្តព្រះសីហនុ ដែលស្ថិត នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក៏លេចមុខ ឈ្មោះតាន់ តាត់ ប្រធានក្រុមហ៊ុន តេង ឡាយ ថាខ្លួនគេមាន បណ្ណសំគាល់ សិទ្ធ១៦ប្លង់ លើចំណុច ដីទាំង ៨៤ហិកតា តាំងពីឆ្នាំ ១៩៩៥ទៅវិញ ។

មិនដឹងថា ឯកឧត្ដម យន្ត មីន អភិបាលខេត្ត ព្រះសីហនុ និងជា ប្រធាន គណកម្មធិការ គ្រប់គ្រងដី រដ្ឋខេត្ត បានសិក្សា ស្រាវជ្រាវ ពិនិត្យលើករណី ផ្ទៃដីទាំង ៨៤ហិកតា តាមលិខិត បង្គាប់របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខ៦៤៩៥/​៣៧៨ កសក ចុះថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៨ ហើយឬនៅ ទើបលេចចេញ ប្រធានបទ ភាគីទី៣ ឈ្មោះតាន់ តាត់ មកជ្រៀត ជ្រែកដោយ បញ្ជាក់ថា ខ្លួនមានបណ្ណ សំគាល់សិទ្ធិ កាន់កាប់ អចលនវត្ថុ ១៦ប្លង់ លើដី៨៤ហិកតា តាំងពីឆ្នាំ ១៩៩៥ទៅវិញ ។ មិនដឹងថា បណ្ណកម្មសិទ្ធិ ទាំង១៦ប្លង់ របស់លោក តាន់ តាត់ ជាបណ្ណកម្មសិទ្ធិ សេះហោះ ឬយ៉ាងណា នោះទេ ទើបអាជ្ញាធរ ភូមិ៤ និងអាជ្ញាធរ សង្កាត់ អូរត្រេះ បានចេញ លិខិតបញ្ជាក់ ពីការកាន់កាប់ ដីធ្លីនៅភូមិ៤ ឲ្យប្រជាពលរដ្ឋ ទាំង៥៦គ្រួសារ លើចំណុចដី ៨៤ហិកតា ដែលលោក តាន់ តាត់ បញ្ជាក់ថា មានបណ្ណកម្ម សិទ្ធិតាំងពី ឆ្នាំ១៩៩៥ មកម្លេះ ។

មានការអះអាង ពីក្រុមអ្នក ច្បាប់ថា រាល់បណ្ណកម្មសិទ្ធិ ដែលស្ថិត ក្នុងដែនគម្រប ព្រៃឈើឆ្នាំ ២០០២ ប្រសិនបើ បណ្ណកម្មសិទ្ធិនោះ ធ្វើមុនឆ្នាំ ២០០២ គឺពុំមាន សុពលភាព តទៅទៀត នោះឡើយ ។ តើក្នុង របាយការបស់ កងរាជ អាវុធហត្ថ ខេត្តព្រះសីហនុ ដែលចាត់ទុកថា ម្ចាស់បណ្ណ កម្មសិទ្ធ ឈ្មោះតាន់ តាត់ ធ្វើតាំងពី ឆ្នាំ១៩៩៥ ជាអ្នកកាន់កាប់ អចលនវត្ថុ ដោយសុច្ចរិត គឺមានចេតនា បំពានទៅលើ អនុក្រិត្យ  រាជរដ្ឋាភិបាល ស្ដីពីការ គ្រប់គ្រង ដែនគម្រប ព្រៃឈើ ឆ្នាំ២០០២ ។

មានការអះអាង ដោយប្រយោលថា ទំហំដី ៨៤ហិកតា ដែលស្ថិត នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រហូតកម្លាំង កងរាជ អាវុធហត្ថខេត្ត ចុះចាប់ តំណាង ប្រជាពលរដ្ឋ ដែលធ្លាប់ អាស្រ័យ ផលជាង ២០ឆ្នាំ ពីបទប្រើហឹង្សា និងកាប់រាន រំលោភដី របស់លោក តាន់ តាត់ ដោយប្រើ ពាក្យសុច្ចរិត គឺព្រោះតែ តម្លៃដីវា ថ្លៃអាចលក់ បានដល់៨៤ លានដុល្លា ឯណោះ ។

ប្រជាពលរដ្ឋ បានឲ្យដឹង បន្ថែមថា នៅអំឡុង ឆ្នាំ១៩៩៥ តំបន់នេះ ស្ថិតនៅក្នុង ស្ថានភាព កាន់កាប់ដោយ កម្លាំងខ្មែរក្រហម តើបណ្ណសម្គា ល់សិទ្ធិ១៦ប្លង់ លោកតាន់ តាត់ គួរត្រូវពិនិត្យ និងសិក្សា ឲ្យបានច្បាស់ ឡើងវិញ ទើបអាចស្វែង រកយុត្តិធម៌ ជូនជនរងគ្រោះ ដែលកំពុង ជាប់ឃុំបាន ។ ព្រោះដែន គម្របព្រៃឈើ គឺជាដីរដ្ឋ មិនមែនជាដី ឯកជនរបស់ លោកតាន់ តាត់ នោះទេ លុះត្រាតែ ឃុបឃិតគ្នា ស្វែងរកផល ប្រយោជន៍ ៕

Picture1

FB_IMG_1534674565437

IMG-20180817-WA0001

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.