ក្រសួងកសិកម្ម គួរពិនិត្យ លើដីជាង ២៦ហិកតា ពាក់ព័ន្ធ ផលប្រយោជន៍ អភិបាល ខេត្តព្រះសីហនុ

ក្រសួងកសិកម្ម គួរពិនិត្យ លើដីជាង ២៦ហិកតា ពាក់ព័ន្ធ ផលប្រយោជន៍ អភិបាល ខេត្តព្រះសីហនុ

នៅក្នុង​ ឱកាសពិធី អបអរសាទរ ថ្ងៃជ័យ​ជម្នះ ៧ មករា លើកទី៣៨ (៧ មករា ១៩៧៩- ៧ មករា ២០១៧) សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន ប្រធាន គណបក្ស ប្រជាជន​កម្ពុជា បានថ្លែង បញ្ជាក់ថា «គណបក្ស ប្រជាជនកម្ពុជា ជំរុញការអនុវត្ត នូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្រ្កាប ចោរកម្ម, ឃាតកម្ម, ការប្លន់​ ប្រដាប់អាវុធ, គ្រឿងញៀន, ការកាប់ ឈើខុសច្បាប់, ការទន្រ្ទាន យកដីធ្លី ខុសច្បាប់, បទល្មើស នេសាទ ខុសច្បាប់, អាជីវកម្មរ៉ែ ​ខុសច្បាប់, អាជីវកម្ម ខ្សាច់ខុសច្បាប់ និងការដាក់ កុងត្រូល យកលុយ ខុសច្បាប់ ជនណា ដែលប្រព្រឹត្ត ខុសបទល្មើស ត្រូវ​តែទទួល ទោសតាមច្បាប់» ។ ប្រភព​ពី​ មន្ត្រី​សាលា ខេត្តព្រះសីហនុ បានទម្លាយ ​ឲ្យ​ដឹង​ថា ដី​គម្រប​ ព្រៃឈើ​ឆ្នាំ ​២០០២ ដែល​លោក យន្ត មី​ន ស្នើសុំ​ តាម​លិខិត​ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ គឺ​ស្ថិតនៅ ​ក្នុងភូមិ​គគីរ ភូមិ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ប្រភពដដែល ​ឲ្យ​ដឹងថា កាលពី ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ រដ្ឋបាលខេត្ត ​ព្រះសីហនុ បានចេញ ​លិខិតលេខ​ ២៥/១៨​លស ចុះហត្ថលេខា​ ដោយ​លោ​ក យន្ត មីន គោរព​ជូន ​រដ្ឋមន្ត្រី ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ សុំ​គោលការណ៍​ កាត់​ខ្វៀ​ល​ដី​ ទំហំ​២៦​ ហិកតា​៤៥០​អា ចេញពី​ ផែនទី ​គម្រប​ដី​ព្រៃឈើ ​ឆ្នាំ​២០០២ ដើម្បី​បន្ត ​នីតិវិធី​ចេញ ​ប័ណ្ណ​ថ្មី​ឲ្យ ​ពលរដ្ឋ ​៤៨​គ្រួសារ​ ។ ទាក់ទង​នឹង ​បញ្ហា​នេះ ​បើតាម​ប្រភព​ខ្លះ ​បាន​បង្ហើប ​ឲ្យ​ដឹងថា លោក យន្ត មីន បានស្នើ​សុំ​ កាត់​ខ្វៀ​ល​ដី ​ទំហំ​២៦​ហិកតា ​៤៥០​អា នោះ​ដើម្បី​ជា ​ផលប្រយោជន៍ ​បក្ខពួក​របស់ ​គាត់​ទៅវិញ​ទេ​ ។ ប្រភព​ដែល ​ស្និទ្ធ​នឹង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ ទាំង​៤៨​គ្រួសារ ​ដែលមាន​ឈ្មោះ ស៊ុយ គឹម​ហ៊ា និង​​ឈ្មោះ មិញ ឡេង ជា​តំណាង​នោះ សុទ្ធតែជា​ បក្ខពួក​បរិ​វារ ​ស៊ីឈ្នួល ​ឈរឈ្មោះ​ឲ្យ​ បុគ្គល​ម្នាក់ ​ឈ្មោះ ទៀ ដែល​ត្រូវគេ​ដឹងថា​ជា ​កូនប្រ​សា​រ របស់លោក យន្ត មីន តែម្តង ​។ ប្រភព​បាន​ឲ្យ​ ដឹង​ទៀតថា ស្ត្រី​ឈ្មោះ ស៊ុយ គឹម​ហ៊ា គឺជា​ប្រពន្ធ​ របស់លោក ​ផ្កាយ​២ កុយ ស៊ុន ដែលជា​​មន្ត្រី ​កង​អង្គរក្ស ​ល្បីឈ្មោះ​ខាង ​ប្រើ​អំណាច ​បំពាន​ទន្ទ្រាន​ កាន់កាប់​ដីព្រៃ ​របស់ពល​រដ្ឋ​ ជាច្រើន​កន្លែង ​ក្នុង​ខេត្ត ​ព្រះសីហនុ ជាមួយ ​ឧកញ៉ា ញ៉​ក់ គឹ​ម​តុង ដែល​កំពុងមាន ​ដីកានាំខ្លួន ​ពី​សំណាក់ ​តុលាការ​ ។ ដូច្នេះ រដ្ឋាភិបាល គួរ​ពិនិត្យ ឡើងវិញ​ឲ្យ ​បានច្បាស់លាស់ ​ពីលិខិត​ចុះ​ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ របស់លោក យន្ត មីន អភិបាលខេត្ត ​ព្រះសីហនុ ដែលជា​មន្ត្រី ​យោធា ​ដ៏​មាន​ឥទ្ធិពល ​ផងដែរ​ ។ ​តាម​ការ អះអាង ​រប​ស់​មន្ត្រី​ អាជ្ញាធរ​ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ដីធ្លី​មាន​ជម្លោះ ​នៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ បច្ចុប្បន្ន ​បាន​ក្លាយ​ទៅ ជា​កម្មសិទ្ធិ រ​បស់​អ្នកមាន​លុយ អ្នកមានអំណាច និង​មន្ត្រី​ប្រដាប់ អាវុធ​មួយចំនួន ​ដែលមាន ​អំណាច​ខ្លាំង ​ព្រមទាំង​មាន​ខ្សែបណ្ដាញ ​យ៉ាងរឹងមាំ​ ។ ជាក់ស្ដែង​ឈ្មោះ ទៀ ជា​មន្ត្រី​យោធា​ ពាក់​ផ្កាយ​២ ក្នុង​កង​អង្គរក្ស ត្រូវជា​កូនប្រសារ ​របស់លោក យន្ត មីន អភិបាលខេត្ត ​ព្រះសីហនុ គឺជា​ម្ចាស់​ដី ​មួយផ្នែកធំ ​នៅក្នុង​ភូមិ​គគីរ ឃុំបិតត្រាំ​ង នោះដែរ ​។ លិខិត​របស់ លោក យន្ត មីន អភិបាលខេត្ត ​ព្រះសីហនុ ដែល​ស្នើសុំ ​ទៅ​រដ្ឋមន្ត្រី​ ក្រសួង កសិកម្ម ដើម្បី​ កាត់​ខ្វៀ​ល​ដី ​ទំហំ​២៦​ហិកតា ​៤៥០​អា ចេញពី ​ផែនទី​គម្រប ​ព្រៃឈើ ​ឆ្នាំ​២០០២ ដើម្បី​ទុក​ចេញ ​ប័ណ្ណ​ថ្មី​ឲ្យ ​ពលរដ្ឋ ​៤៨​គ្រួសារ ​ក្នុងភូមិ​គគីរ គឺ​គ្រាន់តែ ​ជា​ល្បិច ​ដើម្បី​ ផលប្រយោជន៍ ​បក្ខពួក​ខ្លួន​តែ ប៉ុណ្ណោះ​ ។ បញ្ហា​នេះ ​គឺជា​រឿង ​ដែល​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ត្រូវ​ពិនិត្យ​ឲ្យ ​បានច្បាស់លាស់ ​ឡើងវិញ ​លើ​លិខិត ​ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ របស់លោក យន្ត មីន អភិបាលខេត្ត ព្រះសីហនុ ។ ពាក់ព័ន្ធ ព័ត៌មាន ដ៏រសើបនេះ សារព័ត៌មាន យើងបាន ទំនាក់ទំនង ទៅលោក យន្ត មីន អភិបាលខេត្ត ព្រះសីហនុ តែមិន លើកទូរស័ព្ទ ។ ចំណែកឈ្មោះ ទៀ ជា​មន្ត្រី ​យោធា​ពាក់​ផ្កាយ​២ ក្នុង​​កង​អង្គរក្ស ឆ្លើយថា ច្រឡំលេខ ៕

(ដកស្រង់ពីគេហទំព័រ ចលនាសង្គម)

38829175_296145817609434_5204344449613692928_n

5D17665E-3992-44C3-9C61-2C965E75C00F-950x529

F6D5EE68-E61D-4C87-B6E6-66CA2C124C30-535x950

safe_image.php

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.