មេបញ្ជាការ ភូមិភាគ៥ បើកដៃ ឲ្យឈ្មួញ នាំទំនិញ គេចពន្ធចូល តាមច្រក អូរបីជាន់

មេបញ្ជាការ ភូមិភាគ៥ បើកដៃ ឲ្យឈ្មួញ នាំទំនិញ គេចពន្ធចូល តាមច្រក អូរបីជាន់

បន្ទាប់ពី មានការ ចុះផ្សាយ ពាក់ព័ន្ធ លោកឃួន ជឿន មេបញ្ជាការ វរៈព្រំដែន ៥០៣ បើកដៃឲ្យ ឈ្មួញនាំ ជ្រូកមាន់ ម៉ូតូឡាន គេចពន្ធតាម ច្រកអូរបីជាន់ មានទូរស័ព្ទ បញ្ជាក់ថា អ្នកដែល អនុញ្ញាតឲ្យ ឈ្មួញនាំចូល គឺក្រុមគ្រួសារ លោកប៊ុន សេង មេបញ្ជាការ ភូមិភាគ៥ ទៅវិញទេ ។ ព្រោះអ្នក ដែលមាន អំណាច ពិតប្រាកដគឺ ឧត្ដមសេនីយ៍ត្រី ឡាយ ចន្ថា ត្រូវជាបងថ្លៃ ឯកឧត្ដម ប៊ុន សេង ។

ដូច្នេះរាល់ មុខទំនិញ ដែលឈ្មួញ​​ នាំចូលមិនថា ជ្រូកមាន់ទា និងម៉ូតូឡាន អ្នកដែល ទទួលបាន ផលប្រយោជន៍ ពីឈ្មួញគឺ ឧត្ដមសេនីយ៍ត្រី ឡាយ ចន្ថា ទៅវិញទេ ។ ត្រង់ថា លោកឡាយ ចន្ថា គាត់ធ្វើការ បែងចែកទៅ ឲ្យភូមិភាគ ប៉ុន្មាន និងឲ្យប្រធាន​ វរៈលោកឃួន ជឿន ប៉ុន្មានគឺ ស្ថិតនៅលើ គាត់ដែល ជាប់ខ្សែ ស្រឡាយ ថ្នាក់លើ ។

បើនាំគ្នា ប្រើអំណាច អនុញ្ញាតឲ្យ មានការ នាំទំនិញ គេចពន្ធបាន ដោយសេរី បែបនេះ គឺរដ្ឋដែល ជាអ្នក ខាតបង់ ។ ប្រសិនបើ ការប្រើ អំណាច នាំទំនិញ គេចពន្ធនៅ តែបន្ត បែបនេះ ការស្វែងរក ប្រាក់ ចំណូល ចូលរដ្ឋ ដើម្បីតម្លើង ប្រាក់ខែ ដល់មន្ត្រី រាជការ តាមគោល នយោបាយ របស់ប្រមុខ រាជរដ្ឋា ភិបាល ពិតជា មិនអាច សម្រេចបាន នោះឡើយ ៕

Picture1

IMG-20180808-WA0006

IMG-20180808-WA0010

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.