ក្រុងប៉ោយប៉ែត៖ ជារៀងរាល់ថ្ងៃ គេសង្កេត ឃើញថា នៅក្នុងផ្ទះ សំណាក់ នាគទិព២ ក្រោយពេល អង្គភាព សារព័ត៌មាន គេហទំព័រ ជាច្រើន បានធ្វើការ ចុះផ្សាយ ពាក់ព័ន្ធ ទៅនិងល្បែង បៀ អាប៉ោង ហ្គេមបាញ់ត្រី របស់លោក ខ្លី នៅក្នុង ផ្ទះសំណាក់ នាគទិព្វ២ ដោយសាតែ មានមន្ត្រី កងរាជ អាវុធហត្ថ ម្នាក់ (សុំលាក់ ឈ្មោះទុកសិន) ដែលជាអ្នក ដាក់ហ៊ុន និងជា អ្នកកាងនៅ ពីក្រោយនៃ ការបើកល្បែង ស៊ីសង ទាំងអស់នេះ ទើបគ្មាន សមត្ថកិច្ច ណាម្នាក់ ហ៊ានបង្ក្រាប នោះឡើយ ។ ល្បែងបៀ អាប៉ោង ហ្គេមបាញ់ ត្រីនេះ ស្ថិតនៅក្នុង ផ្ទះសំណាក់ នាគទិព្វ២ ចូលតាម ផ្លូវស្តងតាងួន ចម្ងាយពី ផ្លូវជាតិលេខ៥ ប្រហែល ១១០០ម៉ែត (មួយពាន់ មួយរយម៉ែត្រ) ស្ថិតនៅក្នុង ភូមិគីឡូម៉ែត លេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមប្រភព ព័ត៌មានបន្តថា មានអ្នកញៀន ល្បែងច្រើនណាស់ ដែលបាន ចូលទៅ លេងល្បែង ជាច្រើននាក់ នៅក្នុងទីតាំង នាគទិព្វ២ ក្នុងមួយថ្ងៃៗ មានអ្នកខ្លះ ចាញ់អស់ រាប់លាន ។ ប្រភពបន្តថា មានអ្នកខ្លះ ជិះឡាន ជិះម៉ូតូផ្ទាល់ខ្លួន ចូលទៅលេង ហើយពេល ត្រលប់ ទៅផ្ទះវិញ ជិះម៉ូតូឌុប ក៏មានដែរ ព្រោះតែអ្នក ទាំងអស់នោះ បានចាញ់អស់ ត្រូវបង្ខំចិត្ត បញ្ចាំម៉ូតូ បញ្ចាំឡាន ដើម្បីស្រង់ ដើមវិញ តែចៃដន្យអី យីអ៊ុន អត់ឡើង សល់តែដៃ ទទេបោសគូទខោ ត្រលប់ ទៅវិញ ។ ពាក់ព័ន្ធ ទៅនិង ល្បែង ស៊ីសងនេះ គឺកំពុងតែ ធ្វើឲ្យមានផល ប៉ះពាល់ដល់ គោលនយោបាយ ដើម្បីភូមិឃុំ មានសុវត្តិភាព ទាំង៩ចំណុច និងកាត់បន្ថយ ភាពក្រីក្រ របស់ រាជរដ្ឋាភិបាល យ៉ាងធ្ងន់ធ្ងរ ជាពិសេស នៅចំណុច ទី៥ ត្រូវបានគេ សង្កេត ឃើញថា សមត្ថកិច្ច ហាក់បី ដូចជាមិន គោរព និងអនុវត្តតាម ច្បាប់នោះទេ ហើយក៏ត្រូវបាន គេសង្កេត ឃើញទៀតថា កត្តាដែល បង្កឲ្យមាន ករណីហឹង្សា ក្នុងគ្រួសារ ព្រមទាំង អំពើ ចោរលួច ចោរឆក់ និងចោរប្លន់ នេះគឺវា កើតមកពី ល្បែងស៊ីសង ទាំងអស់ នេះឯង ។ គេតែងតែ សង្កេត ឃើញថា ល្បែងរបស់ លោក ខ្លី ហើយនិង បក្សពួក របស់លោកខ្លី គឺបើកលេង យ៉ាងរលូន និងមាន សំលេង ស្រែកហ៊ោកញ្ជៀវ យ៉ាងសប្បាយ ក្អាកក្អាយ អត់មានខ្លាច នឹងស្ថាប័នច្បាប់ សូម្បីចុង ក្រចកដៃ ព្រោះថា សមត្ថកិច្ច ក្នុងមូលដ្ឋាន ត្រូវបាន ប្រភពព័ត៌មាន មួយបាន បង្ហើបឲ្យ ដឹងថាលោក ខ្លី ហើយនិង ដៃគូភាគហ៊ុន បានយក សំណែន ទៅសែន សមត្ថកិច្ច ក្នុងក្រុង ប៉ោយប៉ែត ត្រូវរ៉ូវគ្នា អស់ហើយ ។ ប្រភពបន្តថា មន្ត្រីអាវុធហត្ថ (សុំលាក់ ឈ្មោះសិន) ដូចខាងលើ តែងតែ ដើរតួនាទី ជាអ្នកកៀងគរ ក្រុមអ្នកញៀន ល្បែងឲ្យចូល ទៅលេងក្នុង វង់របស់ខ្លួន ហើយបើ អ្នកផ្សេងដែល មិនមែនជា បក្សពួក របស់ខ្លួន ហ៊ានលួចបើក លេងកន្លែងផ្សេង គេតែងតែ ចូលទៅ យកលុយ ដាក់ខែ ជានិច្ច ហើយមេការ ល្បែងនៅ ទីតាំងណាមួយ មិនព្រមបង់ លុយឲ្យនោះ គឺចាប់តែម្ដង ៕
ព័ត៌មានសង្គម
-
ទីតាំងផលិតទឹកកាធុម សម្ងំបើកដំណើរការយ៉ាងរលូន នៅភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត
-
កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យខ្មែរ ថៃ ៤ នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងប៉ោយប៉ែត
-
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៤នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីលួចម៉ូតូ
-
វត្តមានប្លង់ធ្លាក់ពីលើមេឃធ្វើឲ្យចក្ខុវិស័យបង្កើតបរិយាកាសបញ្ចប់វិវាទដីធ្លីបរាជ័យ
-
ពលរដ្ឋនៅភូមិកំពង់ពោធិ៍ចោទសួរថា ការគំរាមមិនលក់ដីស្រែចំការឲ្យឧកញ៉ា ក៏គេយកដែរ!
-
កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យជនជាតិថៃចំនួន៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី
-
កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ជនជាតិខ្មែរ-ថៃ ចំនួន៤នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន
-
គ្រឿងញៀន ជាង៤សែនគ្រាប់ ប្រភេទមេតំហ្វេតាមីន បម្រុងឆ្លងចូល កម្ពុជាតាមច្រកទ្វារ ព្រំដែនអន្តរជាតិ ប៉ោយប៉ែត ត្រូវបានតម្រួតថៃ ចាប់បាន
-
កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ពាក់ព័ន្ធ គ្រឿងញៀនម្នាក់ ទៅសាលាដំបូង
-
អនុវត្តន៍តាម បទបញ្ជាសម្តេច បវរធិបតី សណ្ដាប់ធ្នាប់ និងសន្តិសុខ ក្នុងស្រុកម៉ាឡៃ ត្រូវបាន ប្រជាពលរដ្ឋ គាំទ្រ
-
ឯក ឧត្តម ខេង ស៊ុម អញ្ជើញ ចុះ សួរ សុខ ទុក្ខ កង កម្លាំង នគរ បាល ឈរ ជើង នៅ តំបន់ ព្រំ ដែន ៩១១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត
-
កម្លាំងផ្នែក ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ចុះបង្ក្រាប ការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់
-
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…
-
អតីតប្រធាន ការិយាល័យ ធនធានទឹក ស្រុកស្អាង រៀបរាប់ពី ប្រវត្តិអាងទួលពន់រៃ
-
ក្រុមគ្រួសារ ជនត្រូវចោទឈ្មោះ និល សុភា ស្នើសុំចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តបាត់ដំបង បង្ហាញភស្ដុតាង មុនដាក់បទចោទ
-
តើមន្រ្តី ភូមិបាល ស្រុកស្អាង បម្រើរាស្រ្ត ឬច្របាច់ ករាស្រ្ត យកដីស្រែ ស្វែងរក ផល ប្រយោជន៍
-
ពិធី តែងតាំង ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ មកកាន់ អភិបាល ខេត្តកណ្ដាល ក្រោម អធិបតីភាព ឯកឧត្ដម អភិសន្តិ បណ្ឌិត្យ ស សុខា
-
គោលនយោបាយ 3ចំណុច អាចទទួលបាន ជោគជ័យ លុះត្រាមាន កិច្ចសហការប្រកបដោយ សមធម៌ពីអាជ្ញាធរ ថ្នាក់ក្រោមជាតិ
-
ផ្អែកតាម ព័ត៌មាន មិនពិត តម្រូវឲ្យ អភិបាល ខេត្ត ពោធិសាត់ ដឹកនាំ កម្លាំងទៅ ចំការ តាហយ ដោយពុំ ទទួលបាន លទ្ធផល
-
បទបញ្ជា រដ្ឋាភិបាល ល្អបើថ្នាក់ ក្រោមមិន អនុវត្ត លទ្ធផល គឺសូន្យ
-
ទាល់តែមាន ការបែងចែក ផលិតផលនាំចូល ទើបកសិករខ្មែរ អាចប្រកួតប្រជែង កសិផលនៅលើ ទីផ្សារបាន
-
តើដ្ឋាភិបាលអាណត្តិទី៧ អាចបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់នៅខណ្ឌ៧មករាបានទេ?
-
ឈ្មួញជីកដីលក់ កំពុងឃុបឃិត មន្ត្រីស្រុកស្អាង បំពានលើដី អាស្រ័យផល ប្រជាពលរដ្ឋ
-
កែវ ចាន់ណារិទ្ធ ប្រើតួនាទី សមត្ថកិច្ចប៉ុស្ត៍រាម ដើម្បីជីកដឹកដីភ្នំ បំពានច្បាប់
-
មិនអាចចុះផ្សាយ បានព្រោះខ្លាច ប៉ះពាល់គំនិត ក្លាយជាអ្នកមាន និងក្លាយជាសេដ្ឋី
