ប៉ោយប៉ែត៖ ក្រុមហ៊ុន អង្គរ សុខ សារិទ្ធ នាំជ្រូកពី ប្រទេសថៃ ចូលតាម ច្រកតំបន់ បឹងត្រកួន នៅតែ មានការ សង្ស័យ ឃុបឃិត ជាលក្ខណៈ ប្រព័ន្ឋ និងមន្ត្រី គយប្រចាំ ច្រកខាងលើ ។ ក្រុមឈ្មួញ ហាក់បី ដូចជាមាន ការលាក់បាំង និងម្យ៉ាងទៀត ពេលអ្នក សារព័ត៌មាន ចូលផ្ដិតថត យករួបភាព បានប្រើចរិត ក្អេងក្អាង បែរជា ពោលថា ជ្រូករបស់ ខ្លួនមាន ច្បាប់ទៅវិញ ពេលសួរ នាំឯកសារ តំណាង ក្រុមហ៊ុន ស្តី្រឈ្មោះ សុខ លាង មិនបាន បង្ហាញ នោះឡើយ ។ ព្រោះថា ដោយសា ការបង់ពន្ធ ចូលរដ្ឋ មិនគ្រប់ កន្លងមក មន្ត្រីគយ ដែលគ្រប់គ្រង ដោយលោក ញឹក ប៊ុនលេខ ប្រធាន ការរិយាល័យគយ និងរដ្ឋាករ បឹងត្រកួន ជាមួយ ឈ្មួញជ្រូក ឈ្មោះ សុខ លាង អាយុជាង ៣០ឆ្នាំ តំណាង ក្រុមហ៊ុនអង្គរ សុខ សារឹទ្ធ នាំជ្រូកចូល ពីប្រទេស ជិតខាងនោះ បានលាក់បាំង ចំនួនជ្រូក ដោយមាន ការឆ្លើយ ចំនួនខុសគ្នា ។
អ្វីដែល មិនគួរឲ្យ ជឿនោះគឺ ជ្រូកក្នុង មួយរថយន្ត មានចំនួន ចាប់120ក្បាល ហើយក្នុង មួយថ្ងៃ នាំចូល ជ្រូកពី ៤រថយន្ត ឡើងទៅ ។ ម្យ៉ាងទៀត ជាករណី នាំចូល មិនប្រក្រតី ដែលរថយន្ត ធុនធំ របស់ថៃ បានដឹក ជ្រូកចូល មកកម្ពុជា លក់ឲ្យឈ្មួញ ខ្មែរនៅទីតាំង មួយកន្លែង នៅក្បែរ រង្វង់មូល ផ្លូវជាតិ លេខ៥៨ ក្នុងឃុំ គោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបាន គេរិះគន់ យ៉ាងចាស់ដៃ ចំពោះ មន្ត្រីជំនាញ ស្ថាប័នគយ បានឃុបឃិត គ្នាបន្លំ ប្រាក់ពន្ធ យកប្រាក់ពី ការបន្លំពន្ធនោះ ចែកគ្នា ដាក់ហោប៉ៅ ដោយមិនអើពើ ចំពោះការ ខិតខំប្រឹងប្រែង ពីការត្រួត ពិនិត្យ បរិមាណ នោះទេ ។ ដោយឡែក លោក ញឹក ប៊ុនលេខ ប្រធាន ការិយាល័យគយ និងរដ្ឋាករ ច្រកតំបន់ បឹងត្រកួន ប្រាប់កន្លង មកផ្ទុយពី ម្ចាស់ជ្រូក ដែលនាំចូល ត្រឹមមួយ ក្រុមហ៊ុន តែស្ត្រីឈ្មោះ សុខ លាង ថាការ នាំចូលជ្រូក ខាងលើ មានច្រើន ក្រុមហ៊ុន ។
ចំពោះក្រុម មន្ត្រីពេទ្យសត្វ បានប្រាប់ កន្លែង សាងជ្រូកថា បច្ចុប្បន្ន ក្រុមហ៊ុន នាំជ្រូកចូល មានបី គឺក្រុមហ៊ុន អង្គរ សុខ សារិទ្ធ ក្រុមហ៊ុន ប៊ុត ចន្ធូ និង លឹម ប៊ុណ្ណា គ្រុប ប៉ុន្តែក្រុមហ៊ុន ដែលនាំជ្រូក ចូលរាល់ថ្ងៃនេះ មានតែមួយ ក្រុមហ៊ុនគឺ ក្រុមហ៊ុន អង្គរ សុខ សារិទ្ធ ។ អ្នកស្រុក លើកឡើងថា ចុះបើ ក្រុមហ៊ុននាំ ចូលតែមួយ ក្រុមហ៊ុន វាចាំបាច់ សាងជ្រូក ពីកន្លែងធ្វើអ្វី? ៕