ពួកគេបាន ចំណាយប្រាក់ បន្តិចបន្តួច ក្នុងន័យ សប្បុរសធម៌ នៅតាម បណ្ដាខេត្ត ដូចជា កំពង់ចាម និងក្រចេះ ប៉ុន្តែនៅ ពីក្រោយ សប្បុរសធម៌ ពួកគេជា ឧក្រិដ្ឋជន ក្នុងតំបន់ ព្រៃឈើ ដែលសម្ដេច នាយករដ្ឋមន្ត្រី ធ្លាប់បាន បញ្ជាក់ឲ្យ ដឹងជា សាធារណៈ នាពេលថ្មីៗ កន្លងទៅនេះ ។ តើមេបញ្ជាការ រងវរៈព្រំដែន ២០៤ ឧត្ដមសេនីយ៍ គង់ ក្រឹង ឈរជើង នៅច្រក ព្រំដែន ត្រពាំងស្រែ ដែលបាន បើកដៃឲ្យ អ្នកដឹកឈើ តាមគោយន្ត និងម៉ូតូ ចូលទៅ ក្នុងឃ្លាំង ស្ដុបដោយមាន បារ៉ាស់ ចាំបើកនិងបិទ ដូចតំបន់ អប្បគមន៍ រួចបន្ត ដឹកជញ្ជូន ទៅស្រុកយួន តើអាចចាត់ ទុកបានថា ជាឧក្រិដ្ឋជន បំផ្លាញ ព្រៃឈើ ដែរឬទេ? ។
ម្យ៉ាងវិញទៀត សកម្មភាព របស់ ឧត្ដមសេនីត្រី គង់ ក្រឹង ដែលទទួល គោរម្យងារ ជាឧកញ៉ា ផងនោះ តើអាចដូច ទៅនឹង អនុសាសន៍ របស់សម្ដេច នាយករដ្ឋមន្ត្រី ដែលបាន លើកឡើង ដើម្បីឲ្យ សមត្ថកិច្ច និងអាជ្ញាធរខេត្ត ដែលមាន តួនាទីជា អនុគណៈកម្មការ បង្ក្រាប បទល្មើស ព្រៃឈើនៅ ខេត្តក្រចេះ ក្រោមអំណាច លោកវ៉ា ថន មិនគួរមើលរំលង ចំពោះ សកម្មភាព សប្បុរសធម៌ ដើម្បីបិទបាំង បទល្មើស ព្រៃឈើ របស់ ឧក្រិដ្ឋជន គង់ ក្រឹង នោះឡើយ ។
វាជារឿង ដែលគួរឲ្យ អស់សំណើច នៅពេល គេហទំព័រ ចលនាសង្គម ចុះផ្សាយ ពាក់ព័ន្ធ បទសម្ភាសន៍ ជាមួយអភិបាល ខេត្តក្រចេះ ពាក់ព័ន្ធ បទល្មើស ព្រៃឈើ របស់ លោកគង់ ក្រឹង ត្រូវបាន លោកវ៉ា ថន ឆ្លើយតប បែបកម្រោលថា មកពីគេ មិនឲ្យលុយ ទើបសួរដូច្នេះ ។ ចម្លើយរបស់ លោកអភិបាល ខេត្តគឺបាន បង្ហាញឲ្យ គេដឹងថា ក្នុងនាមជា គណៈបញ្ជាការ ឯកភាពខេត្ត និងជាអនុ គណកម្មការ បង្ក្រាប បទល្មើស ព្រៃឈើ គឺគាត់ក៏ដឹង ពីសកម្មភាព ដឹកជញ្ជូន ឈើរបស់ លោកគង់ ក្រឹងដែរ ។ ប៉ុន្តែក្នុងនាម អភិបាលខេត្ត ដែលដឹង ហើយមិន បង្ក្រាប តើអាចជា ករណី ពាក់ព័ន្ធរឿង អ្វីឲ្យពិ តប្រាកដនោះ គឺមានតែ អង្គភាព ប្រឆាំងអំពើ ពុករលួយ បើកយុទ្ធនាការ ចុះស្រាវជ្រាវទេ ទើបអាច ផ្ដល់ទំនុកចិត្ត ដល់ការ កែទម្រង់ និងការ ប្ដេជ្ញាចិត្ត ក្នុងការ ទប់ស្កាត់ បទល្មើស ព្រៃឈើ របស់ប្រមុខ រាជរដ្ឋាភិបាល ។ ព្រោះឧក្រិដ្ឋជន ព្រៃឈើដែល ប្រើការ ចំណាយ ដើម្បី សប្បុរសធម៌ ដូចលោក គង់ ក្រឹង កំពុងស្ថិត ក្នុងបញ្ជីខ្មៅ ដូចដែល សម្ដេចនាយក រដ្ឋមន្ត្រី បានលើកឡើង អត់មានអ្វី ជាអាថ៌កំបាំង ទៀតនោះទេ ៕