សមត្ថកិច្ច ខេត្តរតនៈគិរី នៅតែមិនអើពើ នឹងការសម្រុក ដឹកឈើ ប្រណិត តាមច្រក អូរយ៉ាដាវ

សមត្ថកិច្ច ខេត្តរតនៈគិរី នៅតែមិនអើពើ នឹងការសម្រុក ដឹកឈើ ប្រណិត តាមច្រក អូរយ៉ាដាវ

ខេត្តរតនៈគិរី៖ រថយន្តសាំយ៉ុង ដែលមាន ផ្លាកលេខ ០៩០៩ កំពុងតែសំរុក ដឹកឈើប្រណិត​ ពីក្រុមហ៊ុន ដូងប្រេង ព្រំប្រទល់ ខេត្តស្ទឹងត្រែង រតនៈគីរី ទៅកាន់ច្រកទ្វារ អន្តរជាតិ អូយ៉ាដាវ តាមសេចក្តី រាយការណ៍ ពីខេត្តរតនៈគិរី បានឲ្យដឹងថា មានរថយន្ត ម៉ាកសាំយ៉ុង ដែលមាន ផ្លាកលេខ 2AC 0909 កំពុងតែដឹក ឈើប្រណិត ពីក្រុមហ៊ុន ដូងប្រេង ស្ពានស្រែពក ព្រំប្រទល់ ខេត្តស្ទឹងត្រែង តាមផ្លូវជាតិ លេខ៧៨ ទៅកាន់ច្រក ទ្វារអន្តរជាតិ អូយ៉ាដាវ ដោយគ្មាន សមត្ថកិច្ចណា ហ៊ានបង្ក្រាបឡើយ ។ បើតាមប្រភព ព័ត៌មានមួយ បានឲ្យដឹងថា រថយន្ត សាំយ៉ុង ០៩០៩នេះ មានផ្លាកលេខ ដូចគ្នាទៀតផង តើហេតុអ្វី បានជា សមត្ថកិច្ច ខេត្តរតនៈគីរី មិនហ៊ានបង្ក្រាប រឺមួយក៏ រថយន្ត សាំយ៉ុង ដឹកឈើ ប្រណិត ០៩០៩នេះ មានខ្នងបង្អែក ធំនៅក្នុង ខេត្តរឺមួយ ក៏ជារបស់ សមត្ថកិច្ច ណាមួយហើយ មើលទៅ តែឮល្បីថា ជារបស់លោក ណាលើ ក្បាលធំ បានឲ្យទៅ លោកប៉ែត និងលោកទូច ជាអ្នករត់ការ តើនេះជា ការពិតដែររឺទេ សូមសមត្ថកិច្ច ខេត្តរតនៈ ជួយបំភ្លឺ ផងទាន!

IMG_20180614_221705_952

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.