រដ្ឋបាល មូលដ្ឋាន តម្រូវឲ្យ ប្រជាពលរដ្ឋ ធ្វើពាក្យស្នើសុំ កាន់កាប់ដីធ្លី តាមរយៈ លោកមេភូមិ ដើម្បីកំណត់ ព្រំដីឲ្យ បានច្បាស់ទើប អាចឲ្យ រដ្ឋបាល សាលាឃុំ សម្រេចទទួល ស្គាល់ចុះ ហត្ថលេខា និងប្រថាប់ត្រា ដើម្បីធានា ដល់ការ កាន់កាប់ តាមផ្លូវច្បាប់ ។
ដោយមើលឃើញ ពីសារៈសំខាន់ នៃពាក្យស្នើសុំ កាន់កាប់ ដីធ្លីនេះហើយ ទើបរាល់ពាក្យ បណ្ដឹងរបស់ ប្រជាពលរដ្ឋ រដ្ឋបាលថ្នាក់ជាតិ លោកតែងតែ បញ្ជូនទៅឲ្យ អាជ្ញាធរខេត្ត នីមួយៗ ធ្វើការ ដោះស្រាយ ដោយយោងទៅ លើពាក្យ ស្នើសុំ កាន់កាប់ដីធ្លី របស់ ប្រជាពលរដ្ឋ ទទួលស្គាល់ ដោយអាជ្ញាធរ ភូមិ-ឃុំ ។
ដូចក្នុង លិខិតអន្តរាគមន៍ ចេញពី ឧបនាយក រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលបញ្ជូន មកឲ្យឯកឧត្ដម អភិបាលនៃ គណអភិបាល ខេត្តកំពង់ស្ពឺ ធ្វើការដោះស្រាយ ជូនដើម បណ្ដឹងឈ្មោះ មឿន ថុន និងប្រពន្ធ ឈ្មោះទឹម ស៊ីណា លើដីមួយ កន្លែងនៅ ភូមិក្រាំងជង្រុក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយផ្អែកលើ ពាក្យស្នើសុំ កាន់កាប់ ប្រើប្រាស់ ដីធ្លីដែល ពលរដ្ឋមាន តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ មកម្លេះ គឺមានរយៈពេល ជាង៧ ឆ្នាំមកហើយ ។
ចំណែកក្រសួង រៀបចំ ដែននគរូបនីយកម្ម និងសំណង់ ដែលទទួល ពាក្យបណ្ដឹង តាមចំណារ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ផ្ញើរជូន ឯកឧត្ដម អភិបាលខេត្ត កំពង់ស្ពឺ ដោះស្រាយ ជាសមត្ថកិច្ច ក៏ផ្អែកទៅ លើពាក្យស្នើសុំ កាន់កាប់ដីធ្លី របស់ដើម បណ្ដឹង ឈ្មោះមឿន ថុន និងប្រពន្ធ ឈ្មោះទឹម ស៊ីណា ផងដែរ ។
វាជារឿង គួរឲ្យអស់ សំណើច ដែលនាយក រដ្ឋបាលខេត្ត កំពង់ស្ពឺ បែរជាចេញ លិខិតជម្រាប ជូនលោក អភិបាល ស្រុកឧដុង្គ លោកប្រធាន មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងលោក ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ដើម្បីចាត់ វិធានការ លើបុគ្គល ឈ្មោះមឿន ថុន ដែលបានបោះ បង្គោលយកដី ក្នុងអាងទឹក ចាន់ថ្នាល ឆ្កុយធ្វើដូច មន្ត្រីអត់ចេះ ច្បាប់ស្អី ម៉ាបៀក ទៅវិញ ។
មានការចោទ សួរថា ចំណាត់ការ អន្តរាគមន៍ ដែលមាន ចំណាយលើ សម្ដេច ក្រឡាហោមស ខេង ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ រួមទាំង ចំណារឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដោយផ្អែក ទៅលើលិខិត បទដ្ឋាន ដែលប្រជាពលរដ្ឋ មានគឺពាក្យ ស្នើសុំកាន់កាប់ ប្រើប្រាស់ ដីធ្លី ដែលចុះ ហត្ថលេខា ដោយអាជ្ញាធរ ភូមិឃុំ តើវាមាន លក្ខណៈ ខុសគ្នា ទៅនឹងការ ចោទប្រកាន់ របស់នាយក រដ្ឋបាល លោកកង វណ្ណារ៉ូ បញ្ជាក់ទាំង បិទភ្នែកថា ឈ្មោះមឿន ថុនបាន ទៅបោះបង្គោល យកដីអាង ចាន់ថ្នាល ។
អ្វីដែល ចម្លែកនោះ គឺមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តបែរជា កោះហៅឲ្យ លោកមឿន ថុន សម្រេច បែងចែកដី ជាបីចំណែក ដោយលើក ហេតុផលថា មានតែវិធីនេះទេ ទើបអាចឈ្នះៗ ទាំងអស់គ្នា ។ តើពាក្យថា ឈ្នះៗទាំ ងអស់គ្នានេះ វាស្ថិតក្រោម គំនាបពី អ្នកមានអំណាច ថ្នាក់ឯកឧត្ដម ផ្កាយរះ លើស្មាដែរ ឬអត់ ហើយគំរូ ឯកឧត្តម បែបណាដែល ប្រជាពលរដ្ឋ គួរគោរព ឲ្យពិតប្រាកដ ៕