វត្តមាន​លោក សម រង្ស៊ី ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពីអ្នកគាំទ្រ​ហួសពី​ការរំពឹង​ទុក

វត្តមាន​លោក សម រង្ស៊ី ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពីអ្នកគាំទ្រ​ហួសពី​ការរំពឹង​ទុក

ចាប់តាំង​ពីម៉ោង ៦ ព្រឹក រហូតដល់ម៉ោង​ ៩ ថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៣ អ្នកគាំទ្រ​បក្ស​សង្គ្រោះជាតិ​​ចាប់ផ្តើម​ធ្វើ​ដំណើរ​មកពី​កន្លែង​​ផ្សេងៗគ្នា ចូលទៅ​កាន់ដង​វិថី​សហព័ន្ធ​​រុស្ស៊ី ធ្វើឲ្យ​កកស្ទះ​​ចរាចរណ៍​​ជាច្រើន​ម៉ោង​ ពិសេស គឺអ្នក​ធ្វើដំណើរ​ពិតជា​មិនអាច​ឆ្លងកាត់​មហាវិថី​នេះ​បានទេ លើកលែង​តែធ្វើ​ដំណើរ​ក្រោម​ស្ពាន​អាកាស ៧ មករា ។

តាមការ​ប៉ាន់ស្មាន​មានអ្នកចូលរួ​មគាំទ្រ​ដំណើរវិល​ត្រឡប់​​របស់​លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ​មិន​តិច​ជាង ៤ ម៉ឺននាក់ឡើយ បើទោះ​បីមានការគ្រោង​ទុកពីគណបក្សសង្គ្រោះជាតិ ក្នុងចំនួនមិនលើសពី ២០០០០ ក្តី ។

កំណើនមនុស្ស​ចូលរួម​ទទួលទ្វេ​ដង​នៅតាម​ដងផ្លូវ សហព័ន្ធរុស្ស៊ី រហូតដល់​មុខព្រលាន​យន្តហោះ​ភ្នំពេញ​​ភាគ​ច្រើន គឺផ្តើម​ចេញ​ពីការ​ស្ម័គ្រចិត្ត​​របស់​បុគ្គល​និង​ក្រុម​និមួយៗ​ ទោះបី​គ្មានការ​រៀបចំ​កំណត់ពី​បក្ស​​សង្គ្រោះ​ជាតិ​ក្តី ។ វត្តមាន​លោក សម រង្ស៊ី ពេលនេះ គេសង្កេត​ឃើញ​​អ្នករួម​ដំណើរ​ដ៏​សំខាន់ម្នាក់​ គឺ លោក កឹម សុខា ដែលបាន​ធ្វើដំណើរ​ទៅទី​ក្រុង​បាងកក រង់ចាំ​អមដំណើរ​មកជា​មួយ​លោក សម រង្ស៊ី តែម្តង ។ រូបភាព​ទាំង​អស់នេះ បង្ហាញ​ពីការ​វិលត្រឡប់​​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ដោយ​អម ដំណើរ​ជាមួយ​លោក​អនុប្រធាន កឹម សុខា រួមទាំង​អ្នកចូល​រួមដ៏ច្រើន​ហួស​ពីការ​រំពឹង​ទុក​ថែម​ទៀត​ផង ។

ទោះបី​មាន​ការ​ចូលរួម​ទទួល​ច្រើន ក៏ដំណើរ​វិល​ត្រឡប់​ឆ្ពោះ​ទៅ​កាន់​ទីលាន​ប្រជា​ធិបតេយ្យ​​ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​សម្រួល​ចរាចរណ៍​បាន​ដោយ​ជោគជ័យ ៕

IMG_0156

DSC02774

DSC02775

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 5639 La Presse Nationale. All rights reserved. XHTML / CSS Valid.