ប្រតិបត្តិការណ៍ ចុះបង្ក្រាប ក្រុមមន្ត្រី អង្គការ ការពារ បរិស្ថាន និងអភិរក្ស សត្វ ព្រៃឈើ កម្ពុជាចំនួន ១៤នាក់ នៅចំណុច គីឡូម៉ែត្រ លេខ៦២ តាមបណ្ដោយ ផ្លូវជាតិ លេខ៥៥ ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ក្រោមការ ដឹកនាំផ្ទាល់ ពីលោកធាន ឡុង អធិការ ស្រុកវាលវែង ពីបទកំហែង យកប្រាក់ ទៅលើក្រុម ឈ្មួញបទល្មើស ព្រៃឈើ ។ បើតាមការ អះអាងរបស់ អធិការ ស្រុកវាលវែង លោកធាន ឡុង បានបញ្ជាក់ថា ការចុះបង្ក្រាប នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១០យប់ តាមការ បញ្ជាពីគណៈ បញ្ជាការ ឯកភាពខេត្ត ពោធិសាត់ លោកម៉ៅ ធនិន ដោយសម្រេច ឃាត់ខ្លួន មន្ត្រីអង្គការ ១៤នាក់ ដើម្បីសួរនាំ កសាង សំណុំរឿង ពីបទ កំហែង ទារប្រាក់ ។
មានការ ងឿងឆ្ងល់ថា បើមន្ត្រី អង្គការ ទាំង១៤នាក់ ធ្វើសកម្មភាព កំហែង ទារប្រាក់ ពីឈ្មួញ ដឹកឈើ ខុសច្បាប់ ហេតុអ្វី សមត្ថកិច្ច នគរបាល ស្រុកវាលវែង មិនបានចាប់ ទាំងមធ្យោបាយ ដឹកឈើ រួមទាំង ឈ្មួញឈើ ដែលរាជរដ្ឋា ភិបាល ចាត់ទុកជា ឧក្រិដ្ឋជន ព្រៃឈើផង ។ ឬថា សមត្ថកិច្ច នគរបាល ស្រុកលោក ទទួលបញ្ជា ពីគណៈ បញ្ជាការ ឯកភាពខេត្ត លោកម៉ៅ ធនិន មិនឲ្យ បង្ក្រាបក្រុម ឈ្មួញដឹកឈើ ទាំងអស់នោះ ទើបលេច ព័ត៌មាន ឃើញចាប់តែ ក្រុមមន្ត្រី អង្គការ បែបហ្នឹង ។
ប្រសិនបើ ក្រុមមន្ត្រី អង្គការ ជាប់ពាក់ព័ន្ធ ពីបទកំហែង ទារប្រាក់ពី ឈ្មួញឧក្រិដ្ឋ ព្រៃឈើ ហើយចាប់តែ ក្រុមអង្គការ ដោយដោះលែង ឧក្រិដ្ឋកម្ម ព្រៃឈើទេនោះ គឺពិតជា Logic ខ្លាំងណាស់ នៅពេលដែល មានការចោទ ប្រកាន់ថា លោកម៉ៅ ធនិន អភិបាលខេត្ត ពោធិសាត់ គឺជាខ្នងបង្អែក របស់ឧក្រិដ្ឋជន ព្រៃឈើ តើមានអ្វី ខុសនោះទៅ ។ ព្រោះការ ដឹកនាំប្រកប ដោយគតិ បណ្ឌិត របស់ថ្នាក់លើ ពិតជាអាច បកស្រាយខុស និងត្រូវបាន យ៉ាងបាន ពិតប្រាកដ ៕