ទីតាំងដី មួយកន្លែង នៅជាប់ មាត់ព្រែក ព្រំដែន កម្ពុជាថៃ ដែលគេស្គាល់ថា ជាកម្មសិទ្ធ លោកពៅ រិទ្ធី ហៅធីខ្នា មានតួនាទី ជាមេបញ្ជាការ រងវរៈ ការពារព្រំដែន ៨៩១ ស្ថិតក្នុង ភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានឃុបឃិត បើកច្រករបៀង ឲ្យពលករ ចេញចូល និងនាំទំនិញ គ្រប់ប្រភេទ ឆ្លងចូលមក ទឹកដីកម្ពុជា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
នៅក្នុងពិធី សម្ភោធ អាគាររដ្ឋបាល ច្រកទ្វារ ព្រំដែនអន្តរជាតិ ប៉ោយប៉ែត កន្លងទៅ សម្ដេច ក្រឡាហោម ស ខេង បានក្រើន រំឭកដល់ សមត្ថកិច្ច ដែលឈរជើង នៅតាម បន្ទាត់ព្រំដែន មិនត្រូវ លួចបើក ច្រករបៀង ឲ្យមានការ នាំទំនិញ តទៅទៀត នោះទេ ព្រោះវាបាន ធ្វើឲ្យបាត់បង់ ចំណូលពន្ធរដ្ឋ ។ ផ្ទុយទៅវិញ សកម្មភាព លួចបើក ច្រករបៀង ក្រោមអំណាច លោកពៅ រិទ្ធី ហៅធីខ្នា គឺបាន និងកំពុងផ្គើន ទៅនឹង បទបញ្ជា សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ។
ដូចឃើញ ក្នុងរូបភាព នេះជា ភស្ដុតាងស្រាប់ គឺជា សកម្មភាព ពលករ ឆ្លងដែន និងក្រុមឈ្មួញ នាំទំនិញ ចូលមក ស្រុកខ្មែរ តាមច្រករបៀងនៅចំណុចភូមិគីឡូម៉ែត្រលេខ៤ ដែលគេ ស្គាល់ថា ជាដីកម្មសិទ្ធ របស់ លោកពៅ រិទ្ធី ។ មានការ ខ្សឹបប្រាប់ថា ទំនិញនាំ ចូលមួយ ផ្នែកធំលើ ទឹកដីថៃ គឺលោកពៅ រិទ្ធី ផ្ទាល់តែម្ដង ដែលបង្កឲ្យ រដ្ឋបាត់បង់ ចំណូល សមដូច ប្រសាសន៍ សម្ដេច ក្រឡាហោម ស ខេង ចេញបទបញ្ជា ឲ្យបិទច្រក របៀង ទាំងអស់ ដើម្បីធានា ដល់ការ បាត់បង់ ប្រាក់ពន្ធ ចូលរដ្ឋ ។
ព័ត៌មាន ខាងលើនេះ សារព័ត៌មានជាតិ បានទំនាក់ ទំនងសួរនាំ ឬលោកមាន ចេតនាមិន ចង់ឆ្លើយតប នោះទេ ទើបបដិសេធ ឈ្មោះហើយ ក៏បិទទូរស័ព្ទ តែម្ដង បែបហ្នឹង! ។ ព្រោះព័ត៌មាន គ្រាន់តែ ចង់បាន ប្រភពពិត ដើម្បីរិះគន់ ក្នុងន័យស្ថាបនា ស្របតាម អនុសាសន៍ ប្រកបដោយ គតិបណ្ឌិត ដែលសម្ដេច ក្រឡាហោម ស ខេង បានដាក់ចេញ នូវវិធានការ ដើម្បីគ្រប់គ្រង ចំណូល ថវិការជាតិ ឲ្យមាន ប្រសិទ្ធភាព តែប៉ុណ្ណោះ ៕