បទល្មើសដឹកជញ្ជូនឈើ ប្រណីតនៅចំណុចភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន រាប់ រយម៉ែត្រគូប កាលពីថ្ងៃទី ១៦ ខែឧសភា វេលាម៉ោង ៤ និង ៣០នាទីរសៀល ដូចឃើញ ក្នុងរូបភាពនេះស្រាប់ភ្នាក់ងារ សារព័ត៌មាន “ជាតិ” បានរួម ចំណែកផ្តល់ព័ត៌មានទៅកាន់ ឯកឧត្តម ឆេង គឹមស៊ុន តាម
ប្រព័ន្ធទូរស័ព្ទដែរ តែត្រូវបាន ឯកឧត្តម ឆ្លើយតបមកថា អ្នក សារព័ត៌មានចេះតែបង្កើតស្នា ដៃមិនពិត ព្រោះនៅពេលដែល លោកបញ្ជាកម្លាំងឱ្យចុះបង្ក្រាប គឺពិតជាគ្មានបទល្មើសទៅវិញ ។ ដោយមានការបញ្ជាក់ប្រាប់ពី ចំណុចទីតាំងបទល្មើសជូន ឯកឧត្តមយ៉ាងច្បាស់ផងនោះ បានត្រឹម ឯកឧត្តមបង្គាប់ឱ្យអ្នក កាសែតទំនាក់ទំនងទៅកាន់ ខណ្ឌ ឬផ្នែករដ្ឋបាលព្រៃឈើ តែម្តងទៅ ប៉ុន្តែរាល់ការទំនាក់ ទំនងសុទ្ធសឹងតែត្រូវបានបដិ-សេធថា ខ្លួនមិនមានតួនាទីជា មន្ត្រីរដ្ឋបាលព្រៃឈើនោះឡើយ។
ជាក់ស្តែងលេខទូរស័ព្ទ លោក ឥត ភូមិរ៉ា (០១២ ៧៩ ១១ ៧៩) ប្រធានខណ្ឌ រដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នៅពេលដែលឆ្លើយតបជាមួយ អ្នកកាសែតដែលបានរាយការណ៍ ពីបទល្មើសព្រៃឈើស្រាប់តែ ឆ្លើយថា គាត់មិនមែនជាមន្ត្រី រដ្ឋបាលព្រៃឈើទេលោកច្រឡំ លេខហើយ ។ តើស្ថាប័នរដ្ឋ- បាលព្រៃឈើអាចបញ្ជាក់បាន ទេថា ប្រព័ន្ធទូរស័ព្ទ(០១២ ៧៩ ១១ ៧៩) ពិតជាមិនមែន ជាកម្មសិទ្ធិប្រើប្រាស់របស់លោក ឥត ភូមិរ៉ា នោះ ។ ហើយការ ផ្តល់ព័ត៌មាន គឺភ្នាក់ងារសារ ព័ត៌មានជាតិ បានថតរូបភាព រថយន្តយីឌុប ដែលកំពុងប្រើ រថយន្តស្ទូចលើកឈើដាក់ឡាន បានយ៉ាងច្បាស់ថែមទៀតផង តើអាចចាត់ទុកបានថា ជាព័ត៌ មានដែលបង្កើតស្នាដៃអត់មាន ការពិតដូចម្តេចកើតទាន ។
ពិតណាស់ថា រាល់បញ្ហា បទល្មើសព្រៃឈើ ដែលបាន កើតឡើងតម្រូវឱ្យមានការចូល រួមទប់ស្កាត់ពីមន្ត្រីជំនាញ ដោយមានកិច្ចសហការចូលរួម ពីសមត្ថកិច្ចមូលដ្ឋាននិងប្រជា ពលរដ្ឋ ពិសេសគឺអ្នកសារព័ត៌ មានដើម្បីឆ្លើយតបទៅនឹង គោលនយោបាយឥតកែប្រែ របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងធ្វើការប្តេជ្ញាចិត្តឱ្យ សហគមន៍ជាតិ និងអន្តរជាតិ បានដឹងពីគោលជំហរដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ចុះបើមន្ត្រីក្រោមឱវាទ ស្ថិតក្រោមគោលដៅអនុវត្តន៍ របស់ប្រមុខរាជរដ្ឋាភិបាល ទទួលបានព័ត៌មានហើយបែរ ជាគិតថា អ្នកសារព័ត៌មានប្រ ឌិតយកតែស្នាដៃទៅហើយនោះ តើក្របខណ្ឌអ្នកសារព័ត៌មាន អាចឡើងបុណ្យស័ក្តិដូចពួក មន្ត្រីដែលឬទេ ? ទើបចាំបាច់ បង្កើតស្នាដៃនៅតំបន់ព្រៃឈើ ដោយផ្សងទៅនឹងគ្រោះថ្នាក់ ផងនោះ ។ ព្រោះអារឿងប័ណ្ណ សរសើររហូតដល់តួនាទីដែល ផ្តើមចេញពីស្នាដៃ គឺមានតែ ចំពោះមន្ត្រីជំនាញ តែប៉ុណ្ណោះ បើមិនជឿចូលក្នុងបន្ទប់មន្ត្រី គ្រាក់ៗទៅឃើញព្យួរឱ្យពេញ ជញ្ជាំងសុទ្ធសឹងតែប័ណ្ណសរ សើរពីស្នាដៃទាន ។
ការសម្រេចចិត្តផ្តល់ព័ត៌មាន ទៅកាន់ប្រធានរដ្ឋបាលព្រៃ ឈើគឺក្នុងគោលបំណងបង្ហាញ ការពិតជូនថ្នាក់លើឱ្យបានដឹង និងមានវិធានការចុះអនុវត្តដើម្បី ទប់ស្កាត់បទល្មើសព្រៃឈើ ស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ដែលកំពុងប្រើក្រញ៉ាំវិធានការ ក្តៅក្នុងការទប់ស្កាត់ ។ ព្រោះ បើទុកឱ្យអ្នកកាសែតផ្តល់ព័ត៌- មានទៅឱ្យមន្ត្រីជំនាញថ្នាក់ មូលដ្ឋាន គឺពិតជាមានការលំ បាកខ្លាំងណាស់ដោយឈ្មួញរក ស៊ីឈើប្រណីតល្មើសច្បាប់ភាគ ច្រើនសុទ្ធសឹងតែបានទំនាក់ទំនង ត្រូវរ៉ូវជាមួយមន្ត្រីជំនាញជាមុន រួចអស់ទៅហើយ ។
ជាក់ស្តែងបើទោះជាដឹងថា ប្រព័ន្ធទូរស័ព្ទ០១២ ៧៩១ ១៧៩ គឺជាកម្មសិទ្ធិប្រើប្រាស់របស់ លោក ឥត ភូមិរ៉ា ប្រធានខណ្ឌ រដ្ឋបាលព្រៃឈើខេត្តព្រះវិហារ យ៉ាងណាក៏ដោយ ប៉ុន្តែនៅ ពេលដែលចម្លើយថាច្រឡំលេខ ហើយវាពិតជាស្តែងឱ្យឃើញពី ចេតនាមួយដែលពួកមន្ត្រីរដ្ឋបាល ព្រៃឈើបានដឹងព័ត៌មានស្តីពី បទល្មើសឈើប្រណិតរាប់សិប ម៉ែត្រគូប មុនអ្នកកាសែតទៅ ទៀត ។
គេអាចសង្កេតមើលសកម្ម ភាពមេព្រៃនៅមូលដ្ឋានបាន តាមរយៈនៃអំពើពុករលួយមួយ ចំនួនបានជាក់ស្តែងណាស់នៅ ពេលដែល លោក ចេ ថាវី ប្រធានផ្នែករដ្ឋបាលព្រៃឈើ ឆែប មានអំណាចគ្រប់គ្រងដែន ព្រៃនៅស្រុកឆែបនិងស្រុកជ័យ សែន ស្របពេលដែលគាត់មិន អនុញ្ញាតឱ្យអ្នកកាសែតចោទ សួរពីបទល្មើស ដោយឱ្យទៅ ពិនិត្យពីស្នាដៃ គាត់ដែលបាន ខិតខំចាប់ឈើប្រណីតក៏ពិនិត្យ ឃើញថា លោក ចេ ថាវី ប្រើ តួនាទីទៅបិទបាំងចំនួនឈើពិត ដើម្បីប្រព្រឹត្តអំពើពុករលួយយ៉ាង ច្បាស់ក្រឡាញ ។ ព្រោះគំនរ ឈើធ្នង់ដែលសរសេរក្នង្នុផ្លាក ថា ១០ដុំ និង ២៥ដុំ គឺអាច មើលដឹងនឹងភ្នែកហើយអាច រាប់បានមិនដល់រយៈពេល ១ នាទីផង ។ ចុះបើស្នាដៃពួកគាត់ មើលទៅ គឺដូចអត់ស៊ីក្បាល កាក់ដូចចិនលក់ចាប់ហួយនោះ ទេ ព្រោះរូបភាពគឺបង្ហាញថា គាត់លេបដូចពោះថ្លាន់តែម្តង ហើយសារព័ត៌មានជាតិក៏បាន ចុះផ្សាយចំនួនពីរលើករួចមក ហើយ ទើបសម្រេចចិត្តទូរស័ព្ទ ទៅកាន់ឯកឧត្តម ឆេង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើបញ្ជាក់ ពីបទល្មើសឈើប្រណីតដែល មានទំហំធំរហូតប្រើឡានយីឌុប ដឹកដូចឃើញក្នុងរូបភាពជា ភស្តុតាងស្រាប់ ។ ម៉្យាងវិញ ទៀត បើអ្នកសារព័ត៌មានយល់ ឃើញថា មន្ត្រីសង្កាត់រដ្ឋបាល ព្រៃឈើជ័យសែននិងនាយផ្នែក រដ្ឋបាលព្រៃឈើឆែបពិតជាប្រើ តួនាទីដើម្បីផលប្រយោជន៍ សង្គមមែននោះ ក៏មិនចាំបាច់ ទូរស័ព្ទមកកាន់ ឯកឧត្តម ឆេង គឹមស៊ុន នោះដែរទាន៕