សមត្ថកិច្ច រង់ចាំតែ បទបញ្ជា ឬត្រូវ អនុវត្ត តាមច្បាប់

សមត្ថកិច្ច រង់ចាំតែ បទបញ្ជា ឬត្រូវ អនុវត្ត តាមច្បាប់

ប្រភព ព័ត៌មាន ពីភ្នាក់ងារ កាសែតជាតិ បានផ្ដល់ រូបភាពឡាន ដឹកឈើ ប្រភេទ ឡង់គ្រីស៊័រ និងគំនរ ឈើរបស់ ឧត្ដមសេនីយ៍ឯក ហ៊ុន ជា ពាក់ស្លាកលេខ 2K7000 ដឹកចេញ ពីតំបន់ អភិរក្ស ស្រុកកោះញែក ឆ្លងចូល ស្រុកពេជ្រាដា តាមច្រក របៀង៧ យកទៅ លក់នៅ ស្រុកយួន ។

កន្លងមក ប្រភេទឡាន ឡង់គ្រីស៊័រ ដឹកឈើ របស់ ឧត្ដមសេនីយ៍ឯក ហ៊ុន ជា ដឹកឈើ តាមច្រក៧ យកទៅ លក់នៅ ស្រុកយួន គឺពាក់ ស្លាកលេខ 2AA0007 ប៉ុន្តែដោយ មានការ ចុះផ្សាយ ពីអ្នក សារព័ត៌មាន ក៏លេច ចេញឡាន ប្រភេទ ឡង់គ្រីស៊័រ ដែលពាក់ ស្លាកលេខ 2K7000 ទៅវិញ ។

មានការ លើកឡើងថា ទោះបី សម្ដេច​នាយករដ្ឋ មន្ត្រី តម្រូវឲ្យ សមត្ថកិច្ច ត្រូវអនុវត្ត ច្បាប់កុំរង់ ចាំតែ បទបញ្ញត្តិ ដូចករណី បង្ក្រាប ល្បែងស៊ីសង នៅអរិយក្សត្រ ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ ក្ដីសម្រាប់ បទល្មើស ដឹកឈើ ដែលប្រើ ឈ្មោះហ៊ុន ជា ពិតជា មិនអាចឲ្យ កម្លាំង សមត្ថកិច្ច ហ៊ានចេញមុខ បង្ក្រាបណាស់ ប្រសិនបើ គ្មានបទបញ្ជា ទេនោះ ។ ដោយសារ សមត្ថកិច្ច ដេករង់ចាំ បទបញ្ជាពី នាយករដ្ឋមន្ត្រី នេះហើយ ទើបធ្វើឲ្យ ក្បួនឡាន ពាក់ស្លាកលេខ 2K7000 អាចបន្ត ដឹកឈើ យកទៅលក់ តាមច្រក៧ ក្នុងស្រុក ពេជ្រាដា បានដោយ គ្មានការ បង្ក្រាប ទោះបីត្រូវ ប្រឈម ទៅនឹង ការព្រមាន ពីសម្ដេច នាយករដ្ឋមន្ត្រី ដែលតម្រូវ ឲ្យអនុវត្ត កុំរង់ចាំតែ បទបញ្ជាក្ដី ៕

Picture1

Picture2

IMG-20180501-WA0004

IMG-20180501-WA0003

IMG-20180501-WA0002

IMG-20180501-WA0001

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.