ទោះបីមាន ការប្រកាសថា លោកគង់ ក្រឹង បានផ្អាក ឬឈប់ ដឹកឈើ ទៅស្រុកយួន ដោយបើក ចំហក្តី ប៉ុន្តែ លោកគង់ ក្រឹង នៅតែបន្ត លួចលាក់ ដឹកជញ្ជូនឈើ ទៅស្រុកយួន តាមច្រក របៀង ដោយតម្រូវ ឲ្យអ្នកដឹក ឈើតាមម៉ូតូ និងគោយន្ត ដឹកឆ្លង បារ៉ាស់ នៅចំណុចD3 ដែលគ្រប់គ្រង ដោយកម្លាំង លោកគង់ ក្រឹង ដើម្បីនាំ ចូលទៅ ឃ្លាំងស្ដុក ឈើតែម្ដង ។ នៅពេល ដែលឈើ ប្រណិតបាន ដឹកចូល ឃ្លាំងរួចហើយ គឺបាន ដឹកចេញ បន្តតាមច្រក D4 ដែលជា ផ្លូវរបៀង កសាងឡើង ដោយឯកឧត្ដម ឧកញ៉ាគង់ ក្រឹង ផ្ទាល់យក ទៅស្រុកយួន ដោយគ្មាន សមត្ថកិច្ច ណាអាច ចូលទៅ ត្រួតពិនិត្យ បានឡើយ ។
មានការ លើកឡើងថា ច្រករបៀង D4 ក្រោមការ អភិវឌ្ឍពី ឯកឧត្ដម ឧកញ៉ា គង់ ក្រឹង ប្រៀបបាន ទៅនឹង តំបន់ អប្បគមន៍ ដែលមានតែ កម្លាំងរបស់ លោកគង់ ក្រឹង តែប៉ុណ្ណោះ ។ ដូចឃើញ ក្នុងរូបភាព នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗ នេះស្រាប់ គឺក្រុម អ្នកដឹកឈើ បានដឹក ចូលច្រក D3 ទៅកាន់ឃ្លាំង លោកគង់ ក្រឹង បានដោយ សេរី ។
ដោយសារ ភាពអសកម្ម របស់លោក ស ចំរ៉ុង អតីត អភិបាល ខេត្តក្រចេះ ហាក់ធ្វើ មិនដឹង មិនឮ ចំពោះ បទល្មើស ព្រៃឈើ ទើបមាន ការតែងតាំង ឯកឧត្ដម វ៉ា ថន ជាអភិបាល រងឲ្យ ធ្វើអភិបាល ខេត្តក្រចេះ វិញ ។ នៅក្នុង កម្មវិធី តែងតាំង អភិបាល ខេត្តក្រចេះ ថ្មីទោះបី គេពុំបាន ឃើញវត្តមាន អ្នកមាន អំណាច នឹងជាឈ្មួញ ឈើដុះស្លែ ឈ្មោះគង់ ក្រឹង ចូលរួម ប៉ុន្តែ បានបង្ហាញ មុខនៅក្នុង ពិធីជប់លៀង ពេលល្ងាច យ៉ាងត្រជាក់ចិត្ត ។ មានការចោទ សួរថា វត្តមាន លោកគង់ ក្រឹង ក្នុងពិធី ជប់លៀងនោះ អាចមាន បង្កប់ទៅនឹង ទំនាក់ទំនង មុខរបរ រកស៊ីឈើ ខុសច្បាប់ ដែរឬទេ!? តាមរយៈ ស្រោមសំបុត្រ ដែលអ្នក តាមដាន មានការ ចាប់អារម្មណ៍ ៕