ក្រោយពី ផ្អាកមួយរយៈ លោកឧកញ៉ា គង់ ក្រឹង ដែលគេ គ្រប់គ្នា ស្គាល់ខាង បទល្មើស ព្រៃឈើ គឺបានចាប់ ផ្តើមកក្រើក ឡើងវិញ ជាថ្មី ម្ដងទៀត ។ ជាក់ស្ដែង នៅយប់ថ្ងៃ ទី២២ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុច ភូមិបេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងចំណុចD3 ដែលមាន កុងត្រូល សម្រាប់ បើកបិទ រថយន្ត និងម៉ូតូ ដឹកឈើ ចូលទៅ កន្លែង ឃ្លាំងស្តុប ឈើរបស់ លោកឧកញ៉ា ផ្ទាល់ដើម្បី រៀបចំ ដាក់លើ រថយន្ដ បន្តដឹក យកទៅលក់ បន្តតាម ច្រកD4 ដែលជា ផ្លូវរបស់ លោកឧកញ៉ា ចំណាយ ថវិកាក្នុងការ សាងសង់ ផ្ទាល់ដើម្បី ដឹកឈើយក ទៅលក់ នៅប្រទេស វៀតណាម។ សូមបញ្ចាក់ ផងដែរថា ច្រកល្បៀងD4 នេះគឺជា ច្រកសម្រាប់ ដឹកឈើ ចេញទៅ ប្រទេស វៀតណាម របស់លោក ឧកញ៉ា ដោយផ្ទាល់ ហើយច្រក នេះមិន ដែលមាន សមត្ថកិច្ចណា ដែលហ៊ាន ចុះបង្រ្កាប នោះឡើយ ៕