នៅយប់ ថ្ងៃទី១១ មេសា ប្រភេទឡាន ដឹកឈើ យីឌុប ៣គ្រឿង បានដឹកឈើ ប្រណិតចេញ ពីឃ្លាំងស្ដុក ឈើនៅ ឃុំខ្សឹម ពីរកន្លែង ចេញទៅ លក់នៅ ស្រុកយួន តាមច្រក ត្រពាំងស្រែ ។ ប្រភពបាន ឲ្យដឹងថា ឡានយីឌុប ៧គ្រឿងទៀត កំពុងលើក ឈើដាក់ ដើម្បីត្រៀម រៀបចំដឹក ចេញតាមច្រក ត្រពាំងស្រែ បន្តទៀត ដោយមាន ដំឡូងមីដាក់ ក្រាលពី លើផង ។
សកម្មភាព ដឹកជញ្ជូន ឈើរបស់ ឧកញ៉ាសាន ចយ ក្នុងរដូវ បុណ្យចូលឆ្នាំ នៅសល់តែ ពីរថ្ងៃទៀត គឺជាចេតនា ឆ្លៀតឱកាស គេចចេញ ពីការយាម ល្បាតរបស់ មន្ត្រីជំនាញ ។ រំពឹងថា នាយឧត្ដម សេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការ រងកង យោធពល ខេមរៈភូមិន្ទ និងជាមេ បញ្ជាការ កងរាជ អាវុធហត្ថ លើផ្ទៃប្រទេស ដែលសម្រេច ផ្ដល់ការ ទទួលខុសត្រូវ ពីប្រមុខ រាជរដ្ឋាភិបាល ជាប្រធាន គណកម្មការ បង្ក្រាប បទល្មើស ព្រៃឈើ ពិតជាត្រូវ ចាត់វិធានការ ឲ្យទាន់ពេល វេលាជាក់ ជាមិនខាន ។ ព្រោះបើ ដេករង់ចាំ ចំណាត់ការ គណៈបញ្ជាការ ឯកភាពខេត្ត ដែលមាន តួនាទីជា អនុគណ កម្មការ បង្ក្រាប បទល្មើស ព្រៃឈើ គឺពិតជា យ៉ាប់ហើយ បានជាថា យ៉ាប់ព្រោះ ឈ្មួញឈើ ដែលហ៊ាន រកស៊ីដឹកឈើ ខ្នាតធំ បែបហ្នឹង ពិតជាមិនអាច លោតឆ័ត្រ ដោយគ្មានការ ឯកភាពពី លោកសរ ចំរ៉ុង បាននោះ ឡើយ ៕