ឈើប្រណិត ដឹកតាមឡាន ទំនើបចេញ តាមច្រក ប្រាំពីរ ស្រុក ពេជ្រាដា

ឈើប្រណិត ដឹកតាមឡាន ទំនើបចេញ តាមច្រក ប្រាំពីរ ស្រុក ពេជ្រាដា

ច្រករបៀង ប្រាំពីរជាប់នឹង ទឹកជ្រោះ ប៊ូស្រា ក្នុងស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី កំពុង ដឹកឈើ ប្រណិត ចេញទៅ ស្រុកយួន តាមប្រភេទ ឡានឡង់គ្រីស័រ ពាក់ស្លាក លេខ 0007 ដូចគ្នា ជាច្រើនគ្រឿង ។ ប្រភពបាន ឲ្យដឹងថា ឈើប្រណិត ដែលដឹក តាមឡាន ឡង់គ្រីស័រ ពាក់ស្លាក លេខ 0007 ជារបស់ មេជា ។

ដូចឃើញ ក្នុងរូបភាព ខាងក្រោម នេះស្រាប់ ទោះបីថា មានការ ប្ដេជ្ញាចិត្ត ពីស្នងការ នគរបាល ខេត្តមណ្ឌលគិរី ដែលឡើងថ្មី នៅចំពោះ មុខនាយ ឧត្ដម សេនីយ អគ្គស្នងការ នគរបាល ជាតិថា នឹងបង្ក្រាប បទល្មើស ព្រៃឈើ មិនឲ្យកើត មានត ទៀតក្ដី ប៉ុន្តៃបើជា ឈើរបស់ មេជាទៅ វិញនោះ តើលោក ស្នងការ មានលទ្ធភាព អ្វីទៅ បង្ក្រាប បាននោះ ។

ពិតជា មិនធម្មតា នោះទេ សម្រាប់ អ្នករកស៊ី ឈើខ្លះ ដែលគ្មាន អំណាចតែង ទទួលរងនូវ ការបង្ក្រាប ប៉ុន្តែសម្រាប់ មេជាវិញ គឺគាត់រកស៊ី ឈើរហូត ឡើងតំណែង ពីពាក់ ផ្កាយពីរ មកផ្កាយបី ឯណោះ ចង់ចោទ ប្រកាន់ ​លោកស្នងការ ខេត្តមណ្ឌលគិរី ដែលឡើងថ្មី គឺពិបាកដែរ ។ ព្រោះគំរូ បង្ក្រាប បទល្មើស ដូចករណី ស្នងការ នគរបាល ខេត្តសៀមរាប ជាភស្ដុតាង ស្រាប់ ៕

Picture1

Picture2

Picture3

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.