គយព្រលាន យន្តហោះ ទទួលយក សេវារត់ ឯកសារ នាំចូលទំនិញ យកលុយ ច្រកហោប៉ៅ

គយព្រលាន យន្តហោះ ទទួលយក សេវារត់ ឯកសារ នាំចូលទំនិញ យកលុយ ច្រកហោប៉ៅ

រាល់មុខ ទំនិញ ដែលនាំចូល មកកម្ពុជា តម្រូវឲ្យ មានការ បង់ពន្ធតាម ស្ថាប័នគយ និងរដ្ឋាករ ដែលប្រចាំការ នៅច្រកទ្វារ អន្តរជាតិ មិនថា ផ្លូវគោក ឬផ្លូវអាកាស ដើម្បី រក្សាបាន នូវចំណូល ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ។ ផ្អែកតាម​ ប្រភព អ្នករត់ការ ឯកសារ នាំទំនិញ ចូលតាម ច្រកព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ក្រោមអំណាច លោកមេគយ និងរដ្ឋាករ លាង  ហៃ បានរៀបចំ ប្រព័ន្ធ ទំនាក់ទំនង រត់ឯកសារ ដោយតម្រូវ ឲ្យបង់ប្រាក់ ៥ដុល្លា សម្រាប់ មន្ត្រី​គយ ​ទទួល ផែនចុះលេខ ។ បង់លុយ ២០ដុល្លា សម្រាប់មន្ត្រី គយទទួល បន្ទុក គណនេយ្យ ។ បង់​១០ដុល្លា ​ទៅឲ្យ​ ប្រធានផ្នែក ត្រួតពិនិត្យ និង១០ ដុល្លាទៀត សម្រាប់មន្ត្រី គយដែល ចុះត្រួត ពិនិត្យផ្ទាល់ ។ បង់២០ដុល្លា ទៅឲ្យ មន្ត្រីគយ ផ្នែកកាត់ស្ដុក​​ ​បញ្ចុះ​ឯកសារ  និង៥ ដុល្លាទៀត ​សម្រាប់ ​អនុប្រធាន ​ការិយាល័យ​ ដើម្បី បញ្ចប់​ ឯកសារ ។

សរុបជា ទឹកប្រាក់ដោយ គ្រាន់តែ ចំណាយថ្លៃ រត់ឯកសារ នាំទំនិញ ចូលមួយ គឺត្រូវចាយ ប្រាក់អស់ ៧០ដុល្លា ឯណោះ ហើយក្នុង មួយថ្ងៃៗ គឺមានអ្នករត់ ឯកសារ ប៉ុន្មាន?! រួចលុយ ដែលផ្ទាប់ ជាមួយ ឯកសារ ដោយពុំបាន ចេញវិក្ក័យបត្រ បែបហ្នឹង គឺដាក់ចូល រដ្ឋឬដាក់ ចូលហោប៉ៅ ​មន្ត្រីគយ ក្នុងព្រលាន ឲ្យប្រាកដទៅ ។ បើជាប្រាក់ ចូលក្នុង ហោប៉ៅ ទេនោះ តើអាចតម្រូវ ឲ្យមានការ ស៊ើបអង្កេត ពីអង្គភាព ប្រឆាំងអំពើ ពុករលួយ ដែរឬអត់! ព្រោះមន្ត្រី គយធ្វើការ ក៏ទទួលបាន ប្រាក់ខែ ពីរដ្ឋដូច គ្រូបង្រៀន និងមន្ត្រី  រាជការដទៃ ទៀតដែរ ។

ការចំណាយ ប្រាក់រត់ការ ត្រូវបានគេ អះអាងថា ជាមុខទំនិញ ដែលស្របច្បាប់ និងបង់ពន្ធ រួចរាល់ តែប៉ុណ្ណោះ ។ កន្លងមក ប៉ូលីស សេដ្ឋកិច្ច បានឃាត់ ចាប់ទូរស័ព្ទ គេចពន្ធនាំ ចូលតាមច្រក ព្រលាន យន្តហោះបាន រាប់ពាន់គ្រឿង តើអាចជា ករណីពិសេស ផ្សេងទៀត ពាក់ព័ន្ធទៅ នឹងអំពើ ពុករលួយ ប្លន់លុយ ពន្ធរដ្ឋដែល មានទឹកប្រាក់ មិនតិច នោះឡើយ ។

ដូច្នេះហើយ ទើបមជ្ឈដ្ឋាន មហាជន តែងតែ សង្កេតឃើញ ភាពមានបាន របស់ មន្ត្រីគយ នៅក្នុង ព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ គឺបានសំញ៉ែង ឲ្យឃើញពី ភាពមានបាន តាមការ ជិះឡាន ទំនើបៗ បើកចូលហាង កាលីបៗ ដែលមាន តម្លៃថ្លៃ ។ ភាពមានបាន ដូចបាន រៀបរាប់ ខាងលើនេះ គឺមានតែ អង្គភាព ប្រឆាំងអំពើ ពុករលួយ ទៅកាន់ ស្ថាប័នគយ និងរដ្ឋាករ ប្រចាំព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញបាន ។ ពុំនោះទេ អំពើពុករលួយ នឹងបន្ត រាលដាល ដល់ស្ថាប័ន ផ្សេងទៀត យកមក ធ្វើជាគំរូ បង្កឲ្យ មានការ រិះគន់ពី មហាជន ក៏ដូចជា អន្តរជាតិ ជាក់ជា មិនខានឡើយ ។ ពុំនោះទេ អ្នកវិនិយោគ  នឹងត្រូ វបាត់បង់ ៕

ឱមយិនទៀង

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.