លោក សម រង្ស៊ី ត្រូវ​បាន​បក្ស​សង្គ្រោះ​ជាតិដាក់​បេក្ខភាព​តំណាង​រាស្ត្រ​នៅ​ខេត្ត​កណ្តាល

លោក សម រង្ស៊ី ត្រូវ​បាន​បក្ស​សង្គ្រោះ​ជាតិដាក់​បេក្ខភាព​តំណាង​រាស្ត្រ​នៅ​ខេត្ត​កណ្តាល

ដោយ ៖ ជាតិ
ទោះបី​ករណី​លោក សម រង្ស៊ី ត្រូវបាន​លោក ទេព នីថា អគ្គ លេខាធិការ​គណៈ​កម្មាធិការ​ជាតិរៀបចំការបោះ ឆ្នោត ប្រកាស ជាសាធារណៈ ឱ្យដឹងតាមរយៈសារព័ត៌មាន ពាក់ព័ន្ធ​ទៅ​នឹងការ ដាក់បេក្ខភាពតំណាងរាស្ត្រ ពិតជាមិនអាចបញ្ចូលឈ្មោះបាន ដោយផ្អែកលើ​ច្បាប់បោះឆ្នោតក៏ពិតមែន ! ប៉ុន្តែប្រភពព័ត៌មាន ដែលផ្សព្វផ្សាយ​តាមវិទ្យុ​ផ្សាយ​ម្លេង ជា​ខេមរៈភាសា VOA បាន ឱ្យដឹងនាព្រឹកថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០១៣ ថា គណ​បក្ស​សង្គ្រោះ ជាតិបានរៀបចំ​បែបបទ​ដាក់​បេក្ខភាព​​លោក​​ប្រធាន​បក្ស​សង្គ្រោះ ជាតិ ឱ្យឈរឈ្មោះ តំណាង​រាស្ត្រនៅ​ខេត្តកណ្តាល​​រួចរាល់ ហើយ ។ នៅមិន​ទាន់មាន​ការ​បញ្ជាក់​ឱ្យដឹងពី គ.ជ.ប លើករណី​ដាក់​បេក្ខភាព​​លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ចូល ទៅក្នុងបញ្ជីឈ្មោះ បេក្ខភាព​​តំណាងរាស្ត្រខេត្តកណ្តាលនៅឡើយទេ ទោះបីមានការវិភាគថា ការសម្រេច​លើក​លែង ទោសដល់លោក សម រង្ស៊ី គឺជាសញ្ញាបើកផ្លូវឱ្យលោក សម រង្ស៊ី មានលទ្ធ​ភាព​ចូលរួម ពេញលេញ​ក្នុងឆាកន​យោបាយ តំណាងឱ្យ​គណបក្ស​ប្រឆាំង​ដ៏ធំនៅ​កម្ពុជា​ក៏ពិត​មែន ។

ក្រុមអ្នកវិភាគលើដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី បានសម្តែងនូវការជឿទុកចិត្តថា លោក សម រង្ស៊ី ពិត ជាអាច ទទួលបានសិទ្ធិឈរឈ្មោះ ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅក្នុងនីតិកាលទី ៥ នៃការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ ។ ដើម្បីធានាដល់​ការឈរ​ឈ្មោះ ជាបេក្ខភាពនាយករដ្ឋមន្ត្រីបាន គឺតម្រូវដាក់បេក្ខភាពលោក សមរង្ស៊ី ឱ្យឈរឈ្មោះជា តំណាងរាស្ត្រជាមុនសិន ទោះបីជាការ​ដាក់បេក្ខភាព​ត្រូវបានបិទ​បញ្ចប់ស្រប​តាមច្បាប់បោះឆ្នោត ប៉ុន្តែបើផ្អែកលើ ដំណោះស្រាយនយោបាយផ្សះ​ផ្សាជាតិ​របស់ប្រមុខរាជរដ្ឋាភិបាល គឺពិតជាមិនអាចទប់ស្កាត់មិន ឱ្យលោក សម រង្ស៊ី ឈរឈ្មោះ ជាតំណាងរាស្ត្រប្រចាំខេត្តកណ្តាល បាននោះឡើយ ។

ស្របពេលដែលការបោះឆ្នោតកាន់តែខិតជិតចូលមក ដល់តម្រូវឱ្យ​មានការរៀបចំ​នីតិវិធី​ចាំ​បាច់សម្រាប់ផ្តល់ឱកាស ឱ្យលោក សម រង្ស៊ី អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទើបដំណើរការធ្វើនយោបាយរបស់គណបក្សប្រឆាំង ប្រ​ព្រឹត្តទៅបានស្របតាមចក្ខុវិស័យ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដាក់សំណើរលើកលែងទោស​លោកសម រង្ស៊ី ដើម្បីសុំក្តីសណ្តោសប្រណីលើកលែងទោសពីព្រះ មហាក្សត្រ ដែលបាន​សម្រេច​ឡាយ​ព្រះ​ហស្ថ​នៅថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៣ ៕

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2449 La Presse Nationale. All rights reserved. XHTML / CSS Valid.