មានប្តីជា ប្រធានច្រក ខ្លាធំ ផ្ដល់ភាព ងាយស្រួល ដល់មេឈ្មួញ ឈើឈ្មោះ វ៉ាន់ ចន្នី ហៅចែច្រឹប កេណ្ឌពលរដ្ឋ ឲ្យកាប់ បំផ្លាញ ព្រៃឈើ ក្នុងដែន អភិរក្ស លំផាត់ នាំចេញទៅ លក់នៅ ស្រុកយួន ដោយពុំឃើញ មានសមត្ថកិច្ច ក្នុងខេត្ត រតនៈគិរី ចុះបង្ក្រាប ឡើយ ។ បានជា សមត្ថកិច្ច កងរាជ អាវុធហត្ថ ខេត្តរតនៈគិរី ក្រោមអំណាច លោកគឹម រស្មី មិនចេញ បង្រ្កាបព្រោះ ឈ្មួញដុះស្លែ ឈ្មោះ វ៉ាន់ ចន្នី ហៅចែច្រឹប ទទួលបាន ភ្លើងខៀវពី សមត្ថកិច្ច កងរាជ អាវុធហត្ថ រួមទាំង អាជ្ញាធរខេត្ត រួចស្រេច ទៅហើយ ។
តាមពិតទៅ មេឈ្មួញ ឈើធំៗនៅ ខេត្តរតនៈគិរី មុខដដែលៗ ប៉ុន្តែមិនដែល ឃើញសមត្ថកិច្ច កងរាជអាវុធហត្ថ បង្ក្រាបណាស់ ។ លើកលែងតែ អ្នករកស៊ី ឈើដែលពុំ សូវឮឈ្មោះ ពេលចាប់ផ្ដើម រកស៊ីគឺ ត្រូវកម្លាំង កងរាជ អាវុធហត្ថ ខេត្តរតនៈគិរី ចុះបង្ក្រាប ដោយមាន ទាំងការ ចុះផ្សាយតាម កាសែត និងទូរទស្សន៍ ព្រោងព្រាត ថែមទៀតផង ។
មានការ ចោទសួរថា មេឈ្មួញ ឈ្មោះវ៉ាន់ ចន្នី ហៅចែច្រឹប ដែលរកស៊ី ឈើដុះស្លែ រាប់ឆ្នាំ មកហើយ ទោះបីមាន ការចុះផ្សាយ ក្នុងគេហទំព័រ ជាច្រើន ដោយបាន បញ្ជាក់ពី ប្រភពឈើ រួមទាំងច្រក ខ្លាធំក្រោម អំណាចប្តី គាត់ទៀត ក៏ហាក់ពុំ ឃើញមាន ចំណាត់ការ អ្វីទាំងអស់ ពីសមត្ថកិច្ច ។ ម្យ៉ាងវិញទៀត នៅពេល កម្លាំង កងរាជ អាវុធហត្ថ លើផ្ទៃប្រទេស ចុះត្រួត ពិនិត្យម្តងៗ គឺមេឈ្មួញ ឈើហាក់បី ដូចជា ដឹងមុន ដោយដាក់ ការសង្ស័យថា មានការផ្ដល់ ព័ត៌មានឲ្យ ឈ្មួញពី សំណាក់ អាជ្ញាធរ ខេត្តតែម្ដង ៕