ដែនអភិរក្ស សត្វព្រៃ គូលេនព្រហ្មទេព ដែលរងការ កាប់បំផ្លាញ ពីមេឈ្មួញ ឈើឈ្មោះ ឆាយ ជាង ១០ឆ្នាំ មកហើយ ដោយបាន សហការ ជាមួយឈ្មួញ កណ្ដាល នៅភូមិ ត្រាំប៉ោង ភូមខ្នុរ ភូមិថ្នល់កែង ក្នុងឃុំ ព្រះប្រឡាយ ស្រុក ត្រពាំងប្រាសាទ ឲ្យកេណ្ឌ ប្រជាពលរដ្ឋ ចូលកាប់ឈើ ។ ឈ្មោះឆាយ ដែលជា មេឈ្មួញ បំផ្លាញដែន អភិរក្ស សត្វព្រៃ គូលេនព្រហ្មទេព បានរៀបចំ ក្រុមឈ្មួញ កណ្ដាល រួមមាន ឈ្មោះ ១. តាដន ២. តាប៉ាវ ៣. យាយញ៉រ ៤. តាប៉ៃលិន ៥. តារ៉ុង ៦. ត្នោត ដើម្បី ប្រមូលឈើ ទុកឲ្យខ្លួន ។
ក្រុមឈ្មួញ កណ្ដាល ទាំង៦នាក់ ដែលកេណ្ឌ ប្រជាពលរដ្ឋ ឲ្យកាប់ឈើ ក្នុងដែនជំរក សត្វព្រៃ គូលេន ព្រហ្មទេព គឺពុំមាន មន្ត្រីជំនាញ ឬសមត្ថកិច្ច ណាហ៊ាន បង្ក្រាបឡើយ ដោយសារ ឈ្មោះឆាយ មានខ្នងបង្អែក ជាឧត្ដម សេនីយ៍ ។ បច្ចុប្បន្ន ដែនអភិរក្ស សត្វព្រៃ គូលេន ព្រហ្មទេព កំពុងរងការ បំផ្លាញ ៦០ភាគរយ ហើយប្រសិន បើឯកឧត្ដម សរ ថាវី គណៈ បញ្ជាការ ឯកភាពខេត្ត ឧត្ដរមានជ័យ និងជា អនុគណ កម្មការបង្ក្រាប បទល្មើស ព្រៃឈើ នៅតែ បណ្ដែតបណ្ដោយ ឲ្យមេឈ្មួញ ឈើឈ្មោះ ឆាយ ប្រើអំណាច កាប់បំផ្លាញ ព្រៃឈើ តទៅទៀត ពិតជាពុំ បានទទួល ខុសត្រូវ ក្នុងដែន សមត្ថកិច្ច ខ្លួននោះឡើយ ។
បើគណ បញ្ជាការ ឯកភាពខេត្ត ឧត្ដរមានជ័យ ត្រូវបាន តែងតាំងជា អនុគណកម្មការ បង្ក្រាប បទល្មើស ព្រៃឈើ ហាក់មិនបាន ទទួលខុសត្រូវ ចំពោះតួនាទី ដែលសម្រេច ដោយប្រមុខ រាជរដ្ឋាភិបាល ទៅហើយ គឺគោល នយោបាយ ការពារ ព្រៃឈើរបស់ ប្រមុខរាជ រដ្ឋាភិបាល ពិតជា បរាជ័យ ដោយសារ មន្ត្រីថ្នាក់ក្រោម មិនព្រម អនុវត្តច្បាប់ ដេកចាំតែ បទបញ្ជាទើប ស្ទុះស្ទារពិតជា មិនអាច ការពារព្រៃឈើ បាននោះឡើយ យកល្អដាក់ អ្នកមាន សមត្ថភាពឲ្យ ទទួលខុសត្រូវ ក្នុងខេត្តវិញ ព្រោះមួយឆ្នាំៗ ធនធាន មនុស្សទាំង បរិញ្ញាបត្រ រួមទាំង បណ្ឌិតរាប់ ពាន់នាក់ កំពុងរង់ចាំ ការងាររួម ទាំងការកែ ទម្រង់ឲ្យមាន ប្រសិទ្ធភាព ដោយមិនចាំបាច់ ត្រូវរក្សាទុក មន្ត្រីអសកម្ម តទៅទៀត នោះទេ ទើបគោល នយោបាយ ការពារអភិរក្ស ព្រៃឈើ ទទួលបាន ជោគជ័យ ៕
មេឈ្មួញ បំផ្លាញ ដែនជំរក សត្វព្រៃ គូលេនព្រហ្មទេញ ឈ្មោះឆាយ
មេឈ្មួញ កណ្ដាល ឈ្មោះតាប៉ាវ