ឈើប្រណិត ជាច្រើន ដែលលោក ធី បាញ់ បានដឹកមក ស្តុកលាក់ទុក នៅឃុំ អូរគ្រៀង និងឃុំ ក្បាលដំរី ក្នុងស្រុកសំបូរ ខេត្តក្រចេះ កំពុងសម្រុក ដឹកចេញ យកទៅលក់ នៅស្រុកយួន ទៀតហើយ ។ ទោះបីថា ឈើប្រណិត ដែលលោក ធី បាញ់ ដឹកជញ្ជូន បានរត់ការមាន PCក៏ពិតមែន ប៉ុន្តែប្រភព ឈើដែលនាំ ចេញពិត ប្រាកដគឺ ស្ថិតនៅក្នុង ដែនអភិរក្ស ដែលប្រមូល ទិញខុសច្បាប់ ។
ម្យ៉ាងវិញទៀត PCដែល ចេញដោយ មេព្រៃ គឺមិនអាច ដឹកយកទៅ លក់ឆ្លង ប្រទេសបាន នោះទេ លើកលែងតែ ទទួលបាន អាជ្ញាប័ណ្ណ នាំចេញពី ក្រសួង ពាណិជ្ជកម្ម ទើបអាច ដឹកឆ្លង ដែនបាន ។ តើសកម្មភាព លោកធី បាញ់ ដែលដឹកឈើ ប្រណិតយក ទៅលក់ឆ្លងដែន ដោយគ្រាន់ តែប្រើ PCមេព្រៃ ដើម្បីធ្វើការ ចែកចាយលក់ ឲ្យដេប៉ូក្នុង ស្រុកគឺជា ករណីមិន ស្របច្បាប់ នោះឡើយ ។
តាមការឲ្យ ដឹងពីអ្នក រកស៊ីឈើ ប្រភេទឈើ ប្រណិតគឺ នៅមានតែ ក្នុងព្រៃ សហគមន៍ និងព្រៃ អភិរក្ស ដោយអនុក្រិត្យ តែប៉ុណ្ណោះ ។ ប្រសិនបើ ឈ្មួញឈើ ដែលពាក់ផ្កាយ លើស្មា ដូចលោក ធី បាញ់ នៅតែអាច ដឹកឈើ ប្រណិតបាន គឺដែនអភិរក្ស ព្រៃឈើ នឹងបន្ត បាត់បង់ ដែលតម្រូវ ឲ្យឯកឧត្ដម សៅ សុខា អគ្គមេបញ្ជា ការរង កងយោធពល ខេមរៈភូមិន្ទ និងជា មេបញ្ជាការ កងរាជ អាវុធហត្ថ លើផ្ទៃ ប្រទេស ដែលជា ប្រធាន គណកម្មការ បង្ក្រាប បទល្មើស ព្រៃឈើ រួមទាំង អភិបាល ខេត្តក្រចេះ ជាអនុគណៈ កម្មការ ត្រូវប្រឈម មុខបកស្រាយ ចំពោះ ប្រមុខរាជ រដ្ឋាភិបាល ក្នុងបេសកម្ម ដែលមិនអាច អនុវត្ត ឲ្យមាន ប្រសិទ្ធភាព បាន ៕