យកបរិវេណ កាស៊ីណូ កាឡាក់ស៊ី ជ្រៃធំ បើកសង្វៀន ជល់មាន់

យកបរិវេណ កាស៊ីណូ កាឡាក់ស៊ី ជ្រៃធំ បើកសង្វៀន ជល់មាន់

ជាធម្មតា ច្បាប់ដែល អនុញ្ញាត បង្កើត កាស៊ីណូ គឺតម្រូវ ឲ្យអ្នកលេង ល្បែងស៊ីសង ចូលលេង ក្នុងអគារ ដែលមាន លក្ខណៈ បិទបាំងមិន អាចមើល ពីខាងក្រៅ ឃើញសកម្មភាព លេងល្បែង បាននោះ ឡើយ ។ ចំណែក  បរិវេណក្រៅ អគារកាស៊ីណូ គឺជាកន្លែង ចតរថយន្ត និងម៉ូតូ តែប៉ុណ្ណោះ ដោយមិន តម្រូវឲ្យ បង្កើតល្បែង ស៊ីសងនៅ ក្រៅអគារ បានឡើយ ។

មានការ ចោទសួរថា កាស៊ីណូ កាឡាក់ស៊ី ជ្រៃធំ ដែលមាន ទីតាំងជាប់ ព្រំដែន វៀតណាមក្នុងង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដែលធ្វើ រោងនៅ ខាងក្រៅអគារ កាស៊ីណូ ដើម្បីបើក សង្វៀន ជល់មាន់ តើអាចចាត់​​​ ទុកជា ចេតនា បំពានច្បាប់ ដែរឬទេ ។ ការប្រើ បរិវេណ កាស៊ីណូ កាឡាក់ស៊ី ជ្រៃធំ បង្កើតសង្វៀន ជល់មាន់ ឲ្យខ្មែរ និងបរទេស ចូលលេង ដោយសេរី មិនខុស អ្វីពីត្រីងៀត ឆ្លៀតពង ដែលកំពុង រងការរិះគន់ ពីប្រជាពលរដ្ឋ នោះឡើយ ។

ម្យ៉ាងវិញទៀត សមត្ថកិច្ច នគរបាល ស្រុកកោះធំ រួមទាំង ស្នងការ នគរបាល  ខេត្តកណ្ដាល ដែលមាន ជំនាញខាង កំណត់ បទល្មើស ល្បែងស៊ីសង គ្រប់ប្រភេទ លោកពិតជា អាចវិនិច្ឆ័យ ទៅលើ  សកម្មភាព បើកសង្វៀន ​ជល់មាន់នៅ ក្រៅបរិវេណ អគារកាស៊ីណូ កាឡាក់ស៊ី ជ្រៃធំ បានយ៉ាងច្បាស់ ។ ព្រោះបើ រង់ចាំ បទបញ្ជា សម្ដេច នាយករដ្ឋមន្ត្រី កំណត់ថា ឲ្យបង្ក្រាប ដូចករណី សង្វៀន ជល់មាន់ ទៅអរិយក្សត្រ ទៀតនោះ គឺពិតជា ពុំបាន ឆ្លុះបញ្ចាំង ក្នុងការអនុវត្ត ច្បាប់នោះឡើយ ៕

FB_IMG_1520322263863

FB_IMG_1520322574845

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.