នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក សមត្ថកិច្ចខណ្ឌព្រែកព្នៅ ចុះរុះរើផ្ទះជនជាតិវៀតណាម ២៤ គ្រួសារ នៅចំណុចក្រុមហ៊ុនឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ដែលរស់នៅតាមដងព្រែកប្រកបរបរនេសាទ ។
តាមការបញ្ជាក់ពីជនជាតិវៀតណាម ដែលរស់នៅក្រោមតង់ បន្ទាប់ពីផ្ទះត្រូវបានរុះរើ បញ្ជាក់ថា ពួកគេពុំបាន យកទ្រព្យសម្បត្តិក្នុងផ្ទះចេញទេ ព្រោះសមត្ថកិច្ចមិនអនុញ្ញាត ។ ពួកគាត់សំណូមពរឱ្យមានសំណងរួមទាំងកន្លែងរស់ នៅ ដើម្បីសាងសង់លំនៅដ្ឋានថ្មី ព្រោះពួកគាត់បានមករស់នៅទីនេះ មានអ្នកខ្លះ ៥ឆ្នាំ រហូតដល់ ២០ឆ្នាំឯណោះ ។
ផ្អែកតាមឯកសារបញ្ជាក់ពីអាជ្ញាធរ គឺជនជាតិវៀតណាមទាំង ២៤គ្រួសារ ពុំទាន់ទទួលបានសិទ្ធិរស់នៅស្រប ច្បាប់ថា ជាជនជាតិខ្មែរនៅឡើយទេ ។ មិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរខណ្ឌលោក សុខ សម្បត្តិ បានទេ ដោយរង់ចាំការបញ្ជាក់ដើម្បីបកស្រាយនៅពេលក្រោយ ៕