ក្រសួង​ព័ត៌មាន​គូរ​បកស្រាយ​ព័ត៌មាន​ឯករាជ្យ​ឱ្យ​បាន​ច្បាស់​

ដោយ ៖ ជាតិ​
​សម្តេចនាយក​រដ្ឋមន្ត្រី​ធ្លាប់ បាន​ប្រតិកម្ម​ចំៗ​ថា​ព័ត៌មាន​វិទ្យុ អាស៊ីសេរី និង​វិទ្យុ ្វឿ​ៅ ដែល ទទួលបាន​ការគាំទ្រ​ពី​ហិរញ្ញវត្ថុ  របស់​សហរដ្ឋអាមេរិក មាន ភាពលំអៀង​(​ច្សិ​)​។ មានការ  ចោទសួរ​ថា វិទ្យុ​ជា​ខេមរៈភាសា​របស់​បារាំង ធ្រី ដែល ទទួល​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល បារាំង​រួមទាំង​ទូរទស្សន៍​ក្នុង ស្រុក​ដែល​មាន​ទុន​ឧបត្ថម្ភ​ពី​អ្នក នយោបាយ តើ​អាច​ចាត់ទុក បាន​ថា​ជា​វិទ្យុ​និង​ទូរទស្សន៍​ឯក រាជ្យ​បាន​ដោយ​របៀប​ណា ?​។​

​តាម​ការយល់ឃើញ​ពី​សារ  ព័ត៌មាន​ជាតិ គឺមាន​តែ​កាសែត  ដែល​ចេញផ្សាយ​មួយ​ខែ​ឬ​ពីរ  ខែ​មួយ​លេខ​ទេ​ទើប​ជា​ព័ត៌មាន ឯករាជ្យ​ពិតប្រាកដ ។ ព្រោះថា  បើ​រក​លុយ​បាន​គេ​ចេញ​ផ្សាយ  បើ​អត់​លុយ គឺ​គេ​ផ្អាក​ការ  ផ្សាយ​ដោយ​ពុំ​ទទួល​ប្រភព  ហិរញ្ញវត្ថុ​ពី​ខាងក្រៅ​អ្វី​នោះ ឡើយ មានន័យ​ថា “​ព័ត៌មាន ឯករាជ្យ​” ។​

​ចំណាត់ការ​របស់​ក្រសួង  ព័ត៌មាន​ដែល​បិទ​កាសែត​ចេញ ផ្សាយ​មិន​ទៀងទាត់​គឺ​មានន័យ ស្មើ​នឹង​បិទ​លែងឱ្យ​មាន​កាសែត ដែល​ផ្សាយ​ព័ត៌មាន​ឯករាជ្យ ។  បានជា​ចាត់ទុកថា​ប្រឆាំងនឹង សារព័ត៌មាន​ឯករាជ្យ ព្រោះ  កាសែត​ដែល​ចេញផ្សាយ​មិន ទៀង គឺ​ពុំ​បាន​ទទួល​ហិរញ្ញ​ប្ប  ទាន​ពី​ប្រទេស​ណា ឬ​ក្រុម​អ្នក  នយោបាយ​ណា​នោះឡើយ ដែល​តម្រូវ​ឱ្យ​ក្រសួង​ព័ត៌មាន ត្រូវតែ​ធ្វើ​ការបកស្រាយ​ឱ្យបាន ច្បាស់​ពី​លក្ខណៈសម្បត្តិ​របស់ ព័ត៌មាន​ឯករាជ្យ ។ ពីព្រោះ  និយមន័យ​នៃ​ពាក្យ​ព័ត៌មាន​ឯក  រាជ្យ គឺជា​ប្រភព​ព័ត៌មាន​ដែល  ឯករាជ្យ​ទាំង​ថវិកា​ហើយក៏​ជា ព័ត៌មាន​ដែល​មិន​ស្ថិត​ក្រោម អំណាច​បង្គាប់​បញ្ជា​ពី​ក្រុម​ឬ បក្ស​រហូតដល់​ប្រទេស​ណាមួយ នោះឡើយ​៕

 

khievkanharith2

Filed in: ព័ត៌មានក្នុងប្រទេស
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.