កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់​ឡាន​កែច្នៃ​ដឹក​ឈើ​ខុស​ច្បាប់​នៅ​ស្រុក​ឱ​រ៉ា​ល់​

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់​ឡាន​កែច្នៃ​ដឹក​ឈើ​ខុស​ច្បាប់​នៅ​ស្រុក​ឱ​រ៉ា​ល់​

​ដោយ ៖ អ្នក​ប្រមាញ់​
​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា  ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត កំពង់ស្ពឺ កម្លាំង​កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ ជាមួយ​កម្លាំង​កង​រាជ​អាវុធ ហត្ថ​ស្រុក​ឱ​រ៉ាល់​បាន​ឃាត់​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង នៅ  ចំណុច​ឃុំ​ត្រពោំ​ជា ស្រុក​ឱ​រ៉ា​ល់   ខេត្ត​កំពង់ស្ពឺ ។

​ប្រតិបត្តិការ​នេះ​ត្រូវបាន​គេ  អះអាងថា មាន​ការផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាត់ បង់​ជំនឿ​ទុកចិត្ត​លើ​មន្ត្រី​ជំនាញ  មេព្រៃ ដែល​រាយ​បណ្តាក់​គ្នា  ចាប់​ពី​មូលដ្ឋាន​ស្រុក​ឱ​រ៉ា​ល់  រហូតដល់​ស្រុក​ច្បារមន ប៉ុន្តែ  ឃើញ​ចាប់​តែ​គោយន្ត​ដឹក​អុស យកលុយ ទៅវិញ ។​

​មិន​ថា​ថ្ងៃ​ឬ​យប់​ទេ​ប្រភេទ  ឡាន​កែច្នៃ​ដែល​ដឹក​ឈើប្រណិត ពេញៗ​ដូច​រូបភាព​ឡាន​ខាង លើ គឺ​ពុំ​ដែល​ឃើញ​មន្ត្រី​ជំនាញ  ណា​ម្នាក់​យក​ភ្នែក​មើល​ឡើយ ដោយ​មាន​ការ​ចោទសួរ​គ្នា​រវាង  ប្រជាពលរដ្ឋ​លើ​ករណី​ឃុបឃិត គ្នា​ជា​មុន​ទើប​មាន​ការដឹកជញ្ជូន  តាម​ក្រោយ ។ ព្រោះ​បើ​ដឹក  ដោយ​បើកចំហរ​បែប​ហ្នឹង ហើយ នៅតែ​មេព្រៃ​មើល​មិន  ឃើញ​ទៀត​ទើប ប្រជាពលរដ្ឋ  លោក​រាយការណ៍​ទៅ​សមត្ថកិច្ច កងរាជអាវុធហត្ថ​វិញ​ទើប  អាច​ឃាត់​រថយន្ត​ដឹកឈើ​នេះ បាន ។​

​ជាក់ស្តែង​រោង​ម៉ាស៊ីន​អារ  ឈើ​នៅ​ជាប់​នឹង​របង​វត្ត​ចំ​បក់ របស់​តា​លាង ក្នុង​ខេត្ត​កំពង់ស្ពឺ  គឺ​មាន​ឈើ​ប្រណីត សម្រាប់​កែ  ច្នៃ​ជា​រៀងរាល់ថ្ងៃ គឺ​ពិតជា  អាច​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស ព្រៃឈើ ព្រោះ​បើ​ផ្អែកទៅលើ  ការអះអាង​របស់​មេ​ឈ្មួញ​ឈើ  ឈ្មោះ​តា​លាង បានបញ្ជាក់​ថា  រោង​ម៉ាស៊ីន​អារឈើ​គាត់ គឺ  ទិញ​ឈើ​ពី​តាម​ផ្ទះ​ប្រជាពលរដ្ឋ ដូចជា ដើម​អំពិល​បារាំង​យក  មក​កែច្នៃ​តែប៉ុណ្ណោះ អាចជា  ករណី​ក្លែងបន្លំ​ទាំងស្រុង ។

​បានជា​អាច​ចាត់ទុកថា ជា ករណី​ក្លែងបន្លំ ព្រោះ​ក្នុង​រោង ម៉ាស៊ីន​តា​លាង មាន​ទាំង​ឈើ  ធ្នង់​និង​សុ​ក្រំ តើ​អាច​ចាត់ទុក  ការនាំ​ឈើ​ចូល​មាន​ប្រភព​មក ពី​តាម​ផ្ទះ​ប្រជាពលរដ្ឋ​បាន ដោយ​របៀប​ណា ? ។​

​ករណី​រោង​ម៉ាស៊ីន​អារឈើ  មេ​ឈ្មួញ តា​លាង គឺជា​តឹកតាង  មួយ​បង្ហាញ​ថា ការដឹកឈើ  ចេញពី​ខេត្ត​ពោធិ៍សាត់​ឆ្លង​ចូល មក​ស្រុក​ឱ​រ៉ាល់​រហូត​នាំ​ចូល​មក កាន់​ខេត្ត​កំពង់ស្ពឺ​បាន ដោយ  គ្មាន​ការបង្ក្រាប​គឺជា​អំពើ​ឃុប ឃិត​ស្វែងរក​ផលប្រយោជន៍​ពី ឈ្មួញ​ឈើ និង​មន្ត្រី​ជំនាញ​តែ ប៉ុណ្ណោះ​៕

Untitled-3

Filed in: ព័ត៌មានក្នុងប្រទេស
© 6119 La Presse Nationale. All rights reserved. XHTML / CSS Valid.