ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​នៅតែ​បន្ត​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​ស្រុក​កោះ​ញែក​

ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​នៅតែ​បន្ត​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​ស្រុក​កោះ​ញែក​

​ដោយ ៖ សឿន ចិន​
​មានការ​បញ្ជាក់​ឱ្យដឹងថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ បាន ប្រមូលផ្តុំ​ទៅ​ដោយ​សមាសភាព មេ​ឈ្មួញ​ឈើ​ចម្រុះ​ជាច្រើន នាក់​ធ្វើ​សកម្មភាព​កាប់បំផ្លាញ ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​ភ្នំ​ព្រិច  រហូត​ឆ្លង​ចូល​ដែន​អភិរក្ស​លំផាត់  ក្នុង​ទឹកដី​ស្រុក​កោះ​ញែក​ដើម្បី ដឹកជញ្ជូន​ឆ្លងកាត់​ស្រុក​ចិត្រ​បុរី  ខេត្តក្រចេះ​រួច​យកទៅលក់​នៅ ស្រុក​យួន ។ ចំណែក​ទិសដៅ  មួយទៀត គឺ​ដឹកចេញទៅ​ខេត្ត  រតនគិរី​ដើម្បី​នាំចេញ​ទៅ​ស្រុក យួន​តាម​ច្រក​អូរយ៉ាដាវ​ដោយ សុវត្ថិភាព ។​

​មាន​ការកត់សម្គាល់ថា  កម្លាំង​សមត្ថកិច្ច​ពិសេស​មន្ត្រី កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី  មិន​ដែល​បាន​បង្ក្រាប​បទល្មើស  ព្រៃឈើ​ដែល​មាន​ទ្រង់ទ្រាយ​ធំ របស់​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់  នោះ​ឡើយ​លើកលែងតែ​ឈ្មួញ ឈើ​ដែល​មិន​ពាក់ព័ន្ធ​ជាមួយ នឹង​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ទើប  លេច​ចេញ​ព័ត៌មាន​បង្ក្រាប ក្រោម​ចំណាត់ការ​របស់​លោក  គឹម រស្មី មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្ត ដោយ​ផ្ទាល់​តែ ម្តង ។ ដោយសារ​បទល្មើស​ព្រៃ  ឈើ​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន  លឹម រ៉ូយ៉ាល់ គ្មាន​ការបង្ក្រាប ពី​កម្លាំង​កងរាជអាវុធហត្ថ​នេះ  ហើយ​ទើប​មាន​ការសង្ស័យថា  លោក គឹម រស្មី ដែល​ឡើង​តំណែង​លឿន ពីព្រោះ​មាន​ខ្នង  បង្អែក​ជា​អ្នកធំ​គឺ​អាច​មាន​ភាគ ហ៊ុន​នៅក្នុង​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ នេះ​ផង​ដែរ ។​

​ដូច​ឃើញ​ក្នុង​រូបភាព​នេះ  ស្រាប់​រថយន្ត​ខ្នាត​យក្ស​ដឹកឈើ  ទាំង​កណ្តាល​ថ្ងៃ​បាន​ដោយ  រលូន បើ​សមត្ថកិច្ច​លោក​មើល  អត់​ឃើញ​ទើប​ជា​អភូតហេតុ​ដ៏ មហា​ចម្លែក ។ ប្រសិនបើ​បទ  ល្មើស​ព្រៃឈើ​ដែល​ផ្តើមចេញ ពី​ឧក្រិដ្ឋជន​ព្រៃឈើ​អាច​ទទួល បាន​កិច្ច​ស្វាគមន៍​ចូលរួមចំណែក ពី​សមត្ថកិច្ច​មាន​អំណាច​ទៅ ហើយ​នោះ​លទ្ធផល​នៃ​ការ​គ្រប់ គ្រង​ធនធានធម្មជាតិ​ពិតជា បរាជ័យ ។ បានជា​ហ៊ាន​ថា  បរាជ័យ​ព្រោះតែ​កម្លាំង​សមត្ថ កិច្ច​ដែល​ជា​អ្នក​បង្ក្រាបបាន ចាប់​ដៃ​យ៉ាង​ណែន​ជាមួយ ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដើម្បី​ស្វែងរក ផលប្រយោជន៍​ទើប​បំរាម​មាន តែ​នៅក្នុង​ក្រដាស​ដែល​ខុស​ពី ការអនុវត្ត​ជាក់ស្តែង​ទាំងស្រុង ។​

​មិន​ខុស​អ្វ​ព្វី​ប្រីសាសន៍​របស់  សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​បាន ព្រមាន​ទៅ​អាជ្ញាធរខេត្ត និង  ស្ថាប័ន​ជំនាញ​ថា បើ​គ្មាន​បទ  បញ្ជា​ពី​លោក​គឺ​មន្ត្រី​អស់ទាំង នោះ​មិន​អនុវត្ត​ទៅ​វិញ ។ បើ មន្ត្រី​រង់ចាំ​អនុវត្តតាម​បទបញ្ជា ដោយ​ច្បាប់​មាន​មិន​នាំ​គ្នា​អនុវត្ត គឺ​ពិតជា​គ្រោះថ្នាក់​ខ្លាំង  ណាស់​៕

woodloem

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.