ទាំង​អ្នកបោក និង​អ្នក​ចាញ់បោក​សុទ្ធតែ​សម្លឹង​រក​ផលប្រយោជន៍​ធំ​ពេក​

​ដោយ ៖ ជាតិ​
​ចាប់តាំងពី​មាន​ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣​មក សកម្ម  ភាព​អ្នកបោក​ខ្នាត​យក្ស​ក៏​លេច មុខ​ជា​បន្តបន្ទាប់ ។ បើ​ពិនិត្យ  ទៅលើ​សកម្មភាព​អ្នក​ចូលមក ស្រុក​ខ្មែរ​ដើម្បី​បោក​ក្រោយ​ការ បោះឆ្នោត​ឆ្នាំ ១៩៩៣ គឺមាន អនិកជន​ខ្មែរ​ចំណាយ​ទុន​ជួល  ស្នាក់ការ​នៅ​សណ្ឋាគារ​កាំបូឌី យ៉ាណា រួម​ទាំង​ផ្សព្វផ្សាយ  តាម​វិទ្យុ​ឱ្យ​ពួក​និស្សិត​មក​ទទួល ចុះ​ឈ្មោះ​ទៅ​សិក្សា​នៅ​ប្រទេស ជប៉ុន ដោយ​តម្រូវឱ្យ​បង់ប្រាក់   ឱ្យ​អ្នកបោក ១.៥០០​ដុល្លារ  ប៉ុណ្ណោះ គឺ​អាច​ទៅ​បន្ត​ការ  សិក្សា​នៅ​ជប៉ុន​បាន ហើយ​មាន  ការ​ប្រាក់ឧបត្ថម្ភ​២០០០​ដុល្លារ  ក្នុង​មួយ​ខែ​ឯណោះ ។​

​ជា​លទ្ធផល​ក្រុម​អ្នកបោក  ប្រមូល​បាន​ប្រាក់​រាប់​លាន​ដុល្លារ យកទៅ​បរទេស​បាត់​អស់​ហើយ  ចំណែក​ក្រុម​និស្សិត​ដែល​ត្រៀម  វ៉ា​លី​ធំៗ​ខ្ចប់​វេច​អាវធំ​រួមទាំង អាវ​ម៉ង់​តូចាំ​ឡើង​យន្តហោះ  បាន​ត្រឹម​ដេក​យកដៃ​គង​ថ្ងាស ទាំង​ហួសចិត្ត ។​

​ក្រោយមក​មាន​ធនាគារ​ថៃ  បាន​បោះទុន​ទទួល​ប្រាក់​ប​ញ្ជើ ដោយ​ឱ្យប្រាក់​ការ​ខ្ពស់​នៅឯ ខេត្ត​បាត់ដំបង ។ ដោយ​សម្លឹង  ឃើញ​ផលប្រយោជន៍​នេះ​ហើយ ទើប​ក្រុម​ឈ្មួញ​ទាំង​កសិករ​នាំ គ្នា​យក​លុយ​ទៅ​ផ្ញើ​យ៉ាងគំហុក  ប៉ុន្តែ​លទ្ធផល​ត្រូវ​ម្ចាស់​ធនាគារ  វេច​លុយរ​ត់ទៅ​ស្រុកថៃ​អស់ បន្សល់​ទុក​អោយ​ជនរងគ្រោះ  ចំណាយធនធាន​ប្តឹងតវ៉ា​រាប់​ខែ  ប៉ុន្តែ​លទ្ធផល​គឺ​អវិជ្ជមាន ។​

​សម្រាប់​ក្រុម​អ្នកបោក​តែង  រិះគិត​ពី​វិធី​ផ្សេងៗ​ដែល​អាច​បន្ត បោក​តទៅទៀត ពីព្រោះ​វា  ចំណាយ​តិច​ដែល​ទទួលបាន ផល​ច្រើន​ហួស​ពី​ការ​ស្មាន ។

​ដូច​ករណី​គេ​បង្កើត​អង្គការ  ដើម្បី​ប្រមូល​សមាជិក​ឱ្យបាន ៥ នាក់ ដោយ​ក្នុង​ម្នាក់ៗ​តម្រូវឱ្យ បង់ប្រាក់ ៦០០​ដុល្លារ ។ ហើយ​សមាជិក​ទាំង ៥​នាក់ គឺ ម្នាក់​ត្រូវ​រក​សមាជិក​ឱ្យបាន ៥ នាក់​តទៅទៀត ដើម្បី​ទទួល  បាន​ប្រាក់ខែ​ខ្ពស់ រហូត​មាន  សមាជិក​ខ្លះ​ហ៊ាន​ទាំង​កាន់​រូប ថត​បើកសម្ពោធ​អង្គការ​ដែល មាន​ថ្នាក់​រដ្ឋមន្ត្រី​ចូលរួម​ជា​តឹង តាង​ថែមទៀត​ផង​ដើម្បី​ផ្តល់ ជំនឿ​ទុកចិត្ត​ដល់​អ្នក​ផ្សេង ។

​ដល់​ពេល​វិធី​បោក​នេះ រក   សមាជិក​បណ្តាក់​គ្នា​លែង​បាន  គឺមាន​តែ​មេ​អង្គការ​វេច​លុយ ដាក់​មេ​ផាយ​បាត់​ទៅ​បន្សល់  ទុក​ជម្លោះ​រវាង​មេក្លោង​នាំចូល  និង​សមាជិក​មិន​ចេះ​ចប់​មិន​ចេះ ហើយ ។

​សកម្មភាព​បោក​ប៉ុណ្ណឹង  ហើយ​នៅ​មាន​អ្នកស្វែងរក​ផល ប្រយោជន៍​ហាក់​មិន​ខ្លាច​រអារ នឹង​បន្ត​សកម្មភាព​បោក​នោះ  ឡើយ ។ ជាក់ស្តែង​ក្រុមហ៊ុន ពែ​ជ ដែល​បង្កើតឡើង គឺ​បាន  រាយ​បណ្តាក់​សមាជិក​ខ្លួន​ឱ្យ​ចុះ ទៅតាម​ខេត្ត​-​ក្រុង ដើម្បី​ផ្សព្វ ផ្សាយ​ពី​គោលនយោបាយ​បោក តាមរយៈ​ទទួលបាន​ភាគលាភ  ១០​ភាគរយ​បើ​យក​លុយ​មក ដាក់​នៅ​ក្រុមហ៊ុន​របស់​ខ្លួន ។

​ដោយសារ​នៅ​ស្រុក​ខ្មែរ  មនុស្ស​មួយ​ភាគ​ធំ​នៅ​ដេក​សម្លឹង ស្វែងរក​តែ​ផលប្រយោជន៍​ក៏ ធ្លាក់​ទៅក្នុង​អន្ទាក់​របស់​ក្រុមហ៊ុន​ពែ​ជ ឱ្យ​ប្រមូល​យក​លុយរាប់  សិប​លាន​ដុល្លារ​រត់ចោលស្រុក បាត់​បន្សល់ទុក តែ​អ្នកចាញ់ បោក​ដែល​ហៅ​ឱ្យ​ពិរោះ​ថា ជា  ជនរងគ្រោះ​ដឹកនាំ​តវ៉ា​ឱ្យ​រដ្ឋា​ភិ បាល​ជួយ​ដោះស្រាយ ។​

​អាចនិយាយបាន​ថា ក្រុម  អ្នក​បោក​ដែល​ចូល​មក​ស្រុក​ខ្មែរ បោះ​ទីតាំង​ដូច​បាន​រៀបរាប់​តាំង ពី​ដើម​រហូត​មក​ជំហាន​ដំបូង  ពួកគេ​ស្វែងរក​ខ្នងបង្អែក​ដូចជា  អ្នកមានអំណាច​នៅក្នុង​កម្រិត ណាមួយ​នោះ​គឺ​ពិតជា​មិន​អត់ នោះទេ ។ ដោយសារ​ពួក​អ្នក  បោក​មាន​ខ្នងបង្អែក​នេះហើយ  ទើប​សកម្មភាព​អ្នក​បោក​ដែល ប្រាសចាក​ពី​ច្បាប់​ហាក់​គ្មាន ចំណាត់ការ​បង្ក្រាប​ពី​សមត្ថកិច្ច នោះឡើយ ដោយ​បន្សល់​ទុក  នូវ​ការឈឺចាប់​ដែល​ផ្តើមចេញ ពី​ការ​លោភលន់​ចង់បាន​ផល ប្រយោជន៍​ពី​មហា​ភាគលាភ  តែ​ទីបំផុត គឺ​លាភរ​និត​ទោះ ចង់​មិន​ចង់​ក៏​ត្រូវតែ​ទទួលយក  ដោយ​មិន​អាច​ប្រកែក​ប្រណាំង  បាន​នោះឡើយ​៕

aunp

Filed in: ព័ត៌មានក្នុងប្រទេស
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.