ដោយ ៖ សឿន ចិន
ពាក្យថាអង្គការឬសមាគម ពុំមែនជាកម្លាំងសមត្ថកិច្ចដែល អាចធ្វើសកម្មភាពបង្ក្រាបបទ ល្មើសព្រៃឈើបាននោះឡើយ ។
កុំថាឡើយអាចធ្វើសកម្មភាពចុះបង្ក្រាបនៅតំបន់ព្រៃភ្នំ ដែលសម្រេចអភិរក្សដោយអនុ ក្រឹត្យ សូម្បីតែបទល្មើសព្រៃ ឈើដែលដឹកចេញពីព្រៃរួចបន្ត ដឹកតាមផ្លូវជាតិក៏គ្មានសមត្ថភាពអាចបង្ក្រាបបានផង ។
បើថា គេបង្កើតអង្គការ ឬ សមាគម ដោយគ្រាន់តែចង់ បានជំនួយពីបរទេសគឺមាន លក្ខណៈសមហេតុសមផល ជាងគោលការណ៍នៃបំណង អភិរក្សព្រៃឈើឱ្យនៅគង់វង្ស នោះ ។
ដូចសកម្មជនការពារធនធានធម្មជាតិលោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់ ហើយ ថ្មីៗនេះមានទាំងមន្ត្រីកងរាជអាវុធហត្ថនិងមន្ត្រីបរិស្ថានដែល សហការជាមួយអង្គការការពារ បរិស្ថានម្នាក់ផង ត្រូវគេបាញ់ សម្លាប់នៅកណ្តាលព្រៃ តើអាច ចាត់ទុកវិធានការចុះល្បាតព្រៃ ឈើដែលមានតែក្រុមអង្គការ ឬសមាគមអាចទទួលបានលទ្ធ ផលកម្រិតណាទៅស្ថិតក្នុង សកម្មភាពការពារធនធានធម្ម ជាតិបាននោះ ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងនៅ ក្នុងកម្មវិធីនានាថាតើបទល្មើស ព្រៃឈើគេដឹកជញ្ជូនតាមណា ទើបមានការបង្ក្រាបមិនបាន នោះ ។ ពិតណាស់ថា ព្រៃឈើ គឺគេដឹកចេញពីព្រៃឆ្លងចូលដឹក តាមផ្លូវជាតិ ប្រសិនបើសមត្ថ កិច្ចមាន ទាំងនគរបាល មន្ត្រី កងរាជអាវុធហត្ថរួមទាំងមន្ត្រី ជំនាញមេព្រៃនិងមន្ត្រីបរិស្ថាន ផង ពិតជាចង់បង្ក្រាបបទល្មើស ព្រៃឈើគឺមិនពិបាកនោះឡើយ។
មានការចោទសួរថា បើ ការដឹកជញ្ជូនឈើនៅលើផ្លូវ ជាតិមិនអាចប្រព្រឹត្តទៅបាន តើអ្នកកាប់ឈើក្នុងព្រៃអភិរក្ស អាចបន្តកាប់បានដោយរបៀប ណា ? ។ ព្រោះអ្នកកាប់ព្រៃ ឈើដើម្បីយកមកលក់ឱ្យឈ្មួញ រកស៊ីឈើបន្ត ប៉ុន្តែបើឈ្មួញ ឈើគាត់ដឹកលែងបាន គឺគាត់ លែងទិញហើយក៏គ្មានអ្នកចូល ទៅកាប់ព្រៃឈើក្នុងដែនអភិរក្សឬព្រៃសហគមន៍អ្វីទៀត នោះដែរ ។
តាមពិតទៅបញ្ហាបទល្មើស ព្រៃឈើ គឺវាស្ថិតក្រោមដែន អំណាចមន្ត្រីជំនាញដែលត្រូវ សហការជាមួយកម្លាំងសមត្ថកិច្ច ទើបអាចបញ្ចប់បទល្មើស ព្រៃឈើប្រកបដោយប្រសិទ្ធភាពបានពិតប្រាកដ ។ ចុះបើ ឈើដឹកតាមផ្លូវជាតិមួយថ្ងៃៗ រាប់សិបឡាន មន្ត្រីជំនាញ និង សមត្ថកិច្ចមិនទាំងបង្ក្រាបផង សួរថា តើសមាគម ឬអង្គការ សំអាងលើអ្វីទៅរុកព្រៃ ដែល មានទំហំរាប់ម៉ឺនហិកតា ដើម្បី បង្ក្រាបបទល្មើសព្រៃឈើឱ្យមាន ប្រសិទ្ធភាពទៅកើតនោះ ។
ជាក់ស្តែងសកម្មជនអង្គការ ដែលបានសហការជាមួយមន្ត្រី បរិស្ថានម្នាក់ និងមន្ត្រីកងរាជ អាវុធហត្ថម្នាក់ផង នូវតែរង ការបាញ់សម្លាប់ទាំង ៣នាក់ ដោយពុំមានលទ្ធភាពតតាំង ថែមទៀតផង ។ ដូច្នេះសកម្ម ជនព្រៃឈើដែលប្រសូត្រចេញ ពីក្រុម អង្គការ ឬសមាគមគឺ បង្កើតឡើងឱ្យតែមាន ដើម្បី ផលប្រយោជន៍អ្វីផ្សេងទៅវិញ ទេ ព្រោះបើបង្កើតដើម្បីការពារ ធនធានធម្មជាតិគឺពិតជាពុំទទួល បានលទ្ធផលអ្វីទាំងអស់ ។
យកល្អគឺគ្រាន់តែសហការ ជាមួយមន្ត្រីជំនាញនិងសមត្ថ កិច្ចទប់ស្កាត់បទល្មើសនៅតាម ដងផ្លូវគឺវាគ្រប់គ្រាន់ណាស់ទៅ ហើយនិងមានប្រសិទ្ធភាពល្អ ជាងថែមទៀតផង៕