ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ត្អូញត្អែរ​ការកែទម្រង់​ធ្វើ​ប័ណ្ណឆ្លងដែន​

ដោយ ៖ វណ្ណា
​នៅ​ក្នុង​ឡាន​តាក់ស៊ី ដែល ចេញដំណើរ​ពី​ក្រុង​ប៉ោយប៉ែត មក​កាន់​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ប្រជាពលរដ្ឋ ៣​នាក់ ដែល​សុំ មិន​បញ្ចោ​ញ​ឈ្មោះ​បាន​ត្អូញត្អែរ ប្រាប់​អ្នកយក​ព័ត៌មាន​ថា ចាប់ តាំងពី​មាន​ការកែទម្រង់​ឱ្យមក ធ្វើ​ប័ណ្ណឆ្លងដែន​នៅ​សាលាខេត្ត បន្ទាយមានជ័យ គឺ​ពួកគាត់​មិន ត្រឹមតែ​ចំណាយ​អស់​ប្រាក់​ច្រើន ប៉ុណ្ណោះ​ទេ រួម​ទាំង​ចំណាយ ពេលវេលា​យូរ​ថែមទៀត​ផង ។

​ពួកគាត់​សំណូមពរ​តាមរយៈ សារព័ត៌មាន សូមឱ្យ សម្តេច ក្រឡា​ហោម ស ខេង ឧបនា​-​យក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ មេត្តា​លុបចោល សេចក្តីសម្រេច​ឱ្យ​ប្រជាពលរដ្ឋ មក​ធ្វើ​ប័ណ្ណឆ្លងដែន​នៅ​សាលា ខេត្ត ព្រោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ ណាស់​ដល់​ការចំណាយ​របស់ ប្រជាពលរដ្ឋ ។​

​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ ការ​មិន​ពេញចិត្ត​ថា កន្លងមក ពួកគាត់​ធ្វើ​ប័ណ្ណឆ្លងដែន​នៅ ទីស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែ​ត​ចេញ​ដោយ​មន្ត្រី អន្តោប្រវេសន៍​គឺ​មាន​រយៈពេល តែ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​យ៉ាងយូរ ។​

​នៅពេលដែល​មាន​ការកែ ទម្រង់​ឱ្យមកធ្វើ នៅ​ខេត្ត​វិញ គឺ ពួកគាត់​ត្រូវ​ជិះឡាន​តាក់ស៊ី​ទៅ មក​ចំណាយ​អស់​ម្តង ២​ម៉ឺន រៀល បូក​ទាំង​ការហូបចុក​និង ជិះ​ម៉ូតូ​អស់ ២​ម៉ឺន​រៀល​ទៀត​គឺ ចំណាយ​អស់ ៤០០០០​រៀល ក្នុងការ​ធ្វើ​ដំណើរ​មក​ម្តងៗ ។

​ចំណែក​រយៈពេល​ធ្វើ​ប័ណ្ណ ឆ្លងដែន​(​ប​ដឺ​ផាត​)​វិញ គឺមាន រយៈពេល​ពី ១០​ថ្ងៃ រហូតដល់ ២០​ថ្ងៃ ទើប​បាន​តម្រូវឱ្យ​ពួក គាត់​ត្រូវ​ធ្វើដំណើរ​ចុះ​ឡើង​ពី ៣ ទៅ ៤​ជើង តើ​ត្រូវ​ចំណាយ អស់ប្រាក់​ប៉ុន្មាន ? ។​

​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ ការងឿងឆ្ងល់​ថាបើ​មាន​ការកែ ទម្រង់​ក្នុង​ការផ្លាស់ប្តូរ​ទីតាំង ធ្វើ​លិខិត​ឆ្លងដែន​ពី​ស្រូល​ទៅ ពិបាក​បែប​ហ្នឹង​តើ​ចាំបាច់​អី​ត្រូវ ធ្វើការ​កែទម្រង់​នោះទេ ទោះ បី​ថា ការ​ធ្វើ​ប័ណ្ណឆ្លងដែន​នៅ ច្រកទ្វារ​អន្តរជាតិ​វា​មាន លក្ខណៈ​មិន​ល្អ​ឥតខ្ចោះ​ក្តី ប៉ុន្តែ បើ​ការកែទម្រង់​ហាក់​រុញឱ្យ ប្រជាពលរដ្ឋ​ចំណាយ​កាន់តែ ច្រើន​រួម​ទាំង​ពេលវេលា​កាន់តែ វែង​បែប​ហ្នឹង គួរ​ណាស់​តែ ក្រសួង​មហាផ្ទៃ​លោក មេត្តា ពិចារណា​ឡើងវិញ ដើម្បីឱ្យ ស្របទៅតាម​គោលនយោបាយ កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជា ពលរដ្ឋ​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស ប្រជាជន​កម្ពុជា ។​

​ជាក់ស្តែង​ការកែទម្រង់​ឱ្យ ប្រជាពលរដ្ឋ​មក​ធ្វើ​ប័ណ្ណឆ្លងដែន នៅ​សាលាខេត្ត​ដូច​បាន​គណនា ក្នុង​ការចំណាយ​ខាង​លើ គឺជា បន្ទុក​បន្ថែម​ធ្ងន់ធ្ងរ​ណាស់​ដែល អាច​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចំណាយ ពី ៥ ទៅ​១០​ដង លើ​តម្លៃ​ដែល ធ្វើ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដោយ ផ្ទាល់​៕

 

Untitled-4aa borderpass (2) borderpass (1)

Filed in: ព័ត៌មានក្នុងប្រទេស
© 7144 La Presse Nationale. All rights reserved. XHTML / CSS Valid.