សម្លឹង​មើល​គំរូ​ប្រជាធិបតេយ្យ​នៅ​អាស៊ី​

​ដោយ ៖ ជាតិ
​ពាក្យសម្តី​ថ្នាក់ដឹកនាំ​កម្ពុជា មួយចំនួន ក៏​អាច​ចាត់ទុក​ជា​គំរូ នៃ​ប្រជាធិបតេយ្យ​ដើម្បី​ធ្វើការ កែទម្រង់​ឱ្យស្រប​ទៅ​នឹង​កត្តា សត្យានុម័ត​ពី​មជ្ឈដ្ឋាន​អន្តរជាតិ បានដែរ ។ ទោះបីជា ឯកឧត្តម ថៃ នរក​សត្យា រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឆ្លើយតប​ចំពោះ​អ្នកកាសែត តាម​បែប​សាមញ្ញោ​ហីយ​ខ្លី​ដែល ស្ថិត​នៅក្នុង​សង្គម​គ្រួសារ លោក​ផ្ទាល់​ក្តី ប៉ុន្តែ​វា​បានផ្តល់ នូវ​អត្ថន័យ​ទៅលើ​នីតិរដ្ឋ​ផង រួម​ទាំង​គំរូ​ប្រជាធិបតេយ្យ​ផង ដែល​អ្នកនយោបាយ​មិន​គួរ មើលរំលង​នោះឡើយ ។​

​គឺជា​ការឆ្លើយតប​មួយ​ឡូ​ស៊ិច ទៅកាន់​អ្នកកាសែត​ក្នុងន័យ សាមញ្ញ​ថា លោក​អាច​បង្កើត កូន​បាន ប៉ុន្តែ​ចិត្តគំនិត​កូន​វា​ជា រឿង​ផ្សេង​ដែល​វា​មិន​ស្ថិតនៅ ក្នុង​គោលបំណង​ដែល​ឪពុក ម្តាយ​គ្រប់រូប​ចង់បាន​នោះ​ទេ គឺជា​សញ្ញា​បង្ហាញ​ឱ្យឃើញ​ពី ព្រំដែន​នៃ​ការទទួលខុសត្រូវ រវាង​ឪពុក​និង​កូន​ក្នុងការ​ប្រឈម ចំពោះ​មុខ​ច្បាប់​រួចស្រេច​ទៅ ហើយ ។ បើ​ក្រុមគ្រួសារ​មិន អាច​កំណត់​ផ្នត់គំនិត​គ្នា​បាន ទៅហើយ តើ​ការដឹកនាំ​សង្គម មួយ​ដែល​តម្រូវ​ឱ្យ​ដើរ​ស្របតាម គន្លង​ប្រជាធិបតេយ្យ​ពិតជា​មិន អាច​លើក​បន្តុប​តាមរយៈ​ក្រុម គ្រួសារ​បាន​នោះឡើយ ។​

​មាន​ឧទាហរណ៍​ជាក់ស្តែង ក្នុងការ​ស្នង​តំណែង​ពី​ឪពុក​ទៅ កូន​ដូច​កូរ៉េខាងជើង ជា​តឹក តាង​ស្រាប់​ដើម្បី​រក្សា​អំណាច ឱ្យ​ប្រជាជន​កូរ៉េខាងជើង​គោរព ខ្លបខ្លាច​ខ្លួន លោក គីម ជុង​អ៊ុន ពិតជា​ត្រូវ​ប្រើ​អំណាច​សម្លាប់ តាំង​ពី​ឪពុកមា​ខ្លួនឯង រហូត តាម​សម្លាប់​បងប្រុស​ដែល​នី​រទេស​ថែមទៀត​ផង ។ សកម្ម ភាព​លោក គីម ជុង​អ៊ុន អាច សន្មត់​បានថា ទោះបី​លោក គីម ជុងអ៊ីល ជា​ឪពុក​ក៏​មិន​អាច ទទួលយក​បាន​ដែរ ប្រសិនបើ គាត់​នៅ​មាន​ជីវិត​វិញ​នោះ ។

​សកម្មភាព​ដឹកនាំ​តាមបែប ស្នង​តំណែង​នេះហើយ ដែល អាច​ចាត់ទុក​ប្រសាសន៍​ឯកឧត្តម ថៃ នរក​សត្យា បញ្ជាក់​ខ្លី​តែមាន អត្ថន័យ​ជ្រៅ​ថា សមត្ថភាព​នៃ ការ​បង្កើតកូន​បាន ប៉ុន្តែ​មិន​អាច បង្កើត​ផ្នត់គំនិត​កូន​បាន​នោះឡើយ ស្របពេល​ដែល​កូនលោក​ត្រូវ បាន​សមត្ថកិច្ច​ចាប់ខ្លួន ។​

​ក្រោយ​សង្គ្រាមលោក​លើក ទី​២ ត្រូវបាន​បញ្ចប់​ប្រទេស​ជប៉ុន ដែល​ស្ថិត​នៅក្នុង​ទ្វីប​អាស៊ី ហើយ​នៅ​រក្សា​គោរព​ព្រះមហា ក្សត្រ​(​ស្តេច​) ឱ្យ​បន្ត​សោយ រាជ្យ​ជា​រៀង​រហូត​មក​ក៏​បាន ជ្រើសរើស​យក​គំរូ​ដឹកនាំ​តាម បែប​លទ្ធិប្រជាធិបតេយ្យ​ដូច នៅ​បណ្តា​ប្រទេស​អឺរ៉ុប និង សហរដ្ឋអាមេរិក ។ គំរូ​ដឹកនាំ ប្រកប​ដោយ​សុខសន្តិភាព​ស្ថិត ក្នុង​ក្របខណ្ឌ​ប្រជាធិបតេយ្យ ដែល​ប្រទេស​ជប៉ុន​កំពុង​អនុវត្ត ចាប់តាំងពី​សង្គ្រាមលោក​លើក ទី​២ ត្រូវបាន​បញ្ចប់ រហូតដល់ សព្វ​ថ្ងៃ​ដែល​អាច​មាន​ស្ថេរភាព ជិត​មួយ​សតវត្ស​ទៅហើយនោះ គឺជា​គន្លឹះ​នៃ​ការសិក្សា​ស្វែង យល់​ឆ្ពោះទៅរក​ការដឹកនាំ​ក្នុង សង្គម​ប្រជាធិបតេយ្យ​ដែល កម្ពុជា​គួរ​ចាប់ផ្តើម​យកមក​ធ្វើ ជា​គំរូ​បាន ព្រោះ​ប្រទេស​ជប៉ុន គឺ​ស្ថិតនៅក្នុង​អាស៊ី​ទ្វីប​ហើយ ដើម្បី​សុខសន្តិភាព​និង​ស្ថេរភាព យូរអង្វែង​កម្ពុជា មិន​គួរ​មើល រំលង​នោះឡើយ ព្រោះ​វា​អាច រុញច្រាន​ឱ្យ​កម្ពុជា​ដើរ​តាម គន្លង​ចាស់​ប្រសិន​បើ​ថ្នាក់​ដឹកនាំ ពុំ​បាន​ស្វែងយល់​និង​កែទម្រង់ ឱ្យទាន់​ពេលវេលា​នោះ​ទេ​៕

Filed in: ទស្សនៈ
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.