ជ្រុង​មួយ​នៃ​ការទាមទារ​យុត្តិធម៌​លើ​បណ្តឹងទាមទារ​កូន​

ជ្រុង​មួយ​នៃ​ការទាមទារ​យុត្តិធម៌​លើ​បណ្តឹងទាមទារ​កូន​

ដោយ ៖ អ្នក​ប្រមាញ់​
​គូ​ស្វាមី​ដែល​បាន​រៀបការ តាម​ប្រពៃណី​រវាង​លោក ប៉ិច សារឿ​ន និង​អ្នកនាង ហៀ​ង រ៉ី នៅ​ភូមិ​រវៀង ឃុំ​សំរោង ស្រុក ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​តាំង ពី​ឆ្នាំ​២០១៤ បង្កើតបាន​នូវ ចំណងដៃ​កូន​ស្រី​ម្នាក់​ឈ្មោះ ព្រឿង ពី​យ៉ា ដែល​បច្ចុប្បន្ន មាន អាយុ ៣​ឆ្នាំ​ទៅ​ហើយ ។​

​ផ្អែក​តាម​ការអះអាងរ​បស់ ឪពុក​ម្តាយ​ខាង​ប្រុស គឺ​កូន ប្រសារ​ឈ្មោះ ហៀ​ង រ៉ី បាន ចុះចោល​ប្តី និង​កូនស្រី ២​ឆ្នាំ មកហើយ ទើបតែ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្រាប់តែ នាង​មក​ប្តឹង​ទាមទារ​យក​កូន ស្រី​ទៅ​គ្រប់គ្រង វិញ ។​

​យោង​តាម​អំណាច​សាល ក្រម​របស់​សាលាដំបូង​ខេត្ត ពោធិ៍សាត់ ត្រង់​ចំណុច​ទី ២ ដែល​តម្រូវ​ឱ្យ​កូនស្រី​ឈ្មោះ ព្រឿង ពី​យ៉ា ដែល​ប្រពន្ធ​ចុះ ចោល​តាំងពី​អាយុ ទើបបាន ១​ឆ្នាំ ដែល​ឥឡូវ​កូន​មាន​អាយុ ៣​ឆ្នាំ​ទៅ​ហើយ ដោយ​លើក ហេតុផល​ថា ប្តី​ពុំ​មាន​លទ្ធភាព ចិញ្ចឹម គឺជា​រឿង​អយុត្តិធម៌ សម្រាប់​លោក ប៉ិច សារឿ​ន ដែល​បាន​ចិញ្ចីម​កូន​អស់​រយៈពេល ២ ឆ្នាំ​ទៅ​ហើយ ដោយ គ្មាន​ការឧបត្ថម្ភ​អ្វី​ទាំងអស់​ពី ប្រពន្ធ​ដែល​ចុះចោល​ផ្ទះ ។

​ចំណែក​ចំណុច​ទី ៤ ដែល ប្រពន្ធ​ចុះចោល​នាំយក​ទាំង លុយ​៦​លាន​រៀល និង​លុយ​លក់ ម៉ូតូ​ផង គឺ​ជា​ទ្រព្យសម្បត្តិ​រួម ដែល​តុលាការ​ច្រានចោល​ក៏​ជា រឿង​អយុត្តិធម៌​សម្រាប់​លោក ប៉ិច សារឿ​ន ទើប​សម្រេច​ដាក់ ពាក្យ​ប្តឹង​ទាស់​មកកាន់​សាលា ឧទ្ធរណ៍​បន្តទៀត ។​

​លោក ប៉ិច សារឿ​ន បាន លើកឡើង​ថា​ការបញ្ជាក់​ក្នុង សំអាង​ហេតុ​របស់​តុលាការ សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​ចោទ​រូប​លោក​ថា​មួយថ្ងៃៗ គិតតែ​ពី​រឿង​ជក់​ថ្នាំញៀន​មិន ធ្វើការ​ចិញ្ចឹម​គ្រួសារ ដើរលេង តែ​ល្បែងស៊ីសង និង​លួច​ទ្រព្យ សម្បត្តិ​យកទៅលក់ គឺជា​រឿង ប្រឌិត​ទាំងស្រុង ។ ព្រោះ​បើ លោក​មិន​ធ្វើការ​បាន​ប្រាក់​មក​ពី ណា​មក​ចិញ្ចឹម​កូន​រួម​ទាំង​ផ្គត់ ផ្គង់​ឱ្យ​ឪពុក​ម្តាយ​បាន​រស់នៅ សមរម្យ​ដូច​គេ​ដូច​ឯង​បាន​ស្រប ពេល​ដែល​ប្រពន្ធ​ចុះចោល​អស់ រយៈពេល ២​ឆ្នាំ និង​យក​លុយ ៦​លាន​រៀល​រួម​ទាំង​លុយ​លក់ ម៉ូតូ​ទៅ​ជាមួយ​ផង​នោះ ។​

​ដោយ​មើលឃើញ​សាល ក្រម​របស់​សាលាដំបូង​ខេត្ត ពោធិ៍សាត់​សម្រេច​ដោយ​ពុំបាន ផ្អែក​លើ​ភស្តុតាង​ជាក់ស្តែង​ក្នុង ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន ចាប់តាំងពី​មាន​អាយុ ១​ឆ្នាំ រហូតដល់​អាយុ ៣​ឆ្នាំ​នេះ​ហើយ ទើប​លោក ប៉ិច សារឿ​ន សម្រេច​ដាក់​ពាក្យ​ប្តឹង​មក​ឧទ្ធរ ណ៍​បន្តទៀត ។ ព្រោះថា បើ លោក​គ្មាន​លទ្ធភាព​ហេតុអ្វី អាច​ចិញ្ចឹម​កូន​និង​ឪពុកម្តាយ ឱ្យ​រស់នៅ​សមរម្យ​រហូតដល់ សព្វថ្ងៃនេះ​បាន ដោយ​រំពឹងថា សាលាឧទ្ធរណ៍​នឹ៎ង​ផ្តល់​យុត្តិធម៌ ជូន​រូបលោក​ឱ្យ​ទទួលបាន​សិទ្ធិ ជា​អ្នកមាន​អំណាច​មេបា​លើ កូនស្រី​ឈ្មោះ ព្រឿង ពី​យ៉ា បន្ត រហូតដល់​មាន​អាយុ ១៨​ឆ្នាំ​៕

 

aaUntitled-3 201802a1

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.