នៅថ្ងៃទី២៨ មករា ឆ្នាំ២០១៨ ហេតុការណ៍ បាញ់គម្រាម អ្នកកាសែត ចំនួន៧គ្រាប់ ចេញពីឃ្លាំង ស្ដុកឈើ របស់ឧកញ៉ា តុប វីរ៉ាដា ដែលស្ថិត នៅឃុំ ស្រែសង្គម ស្រុកកោះញែក រហូតប្រើរថយន្តម៉ាក THUNDRA ដេញបុក អ្នកកាសែត ទាំង២០នាក់ ឲ្យរត់គេច ខ្លួនថែម ទៀតផង ។ ទោះបីថា មានការ បញ្ជាក់ពី កម្មករដែល មិនទាន់គ្រប់ អាយុមក ធ្វើការឲ្យ ក្រុមហ៊ុនឈើ មួយនេះ ចាត់ទុកថា គឺជាសម្លេង ផាវដែលខ្លួន បានដុត ប៉ុន្តែសម្លេង គ្រាប់កាំភ្លើង និងសម្លេងផាវ វាផ្ដល់ សញ្ញាខុសគ្នា ឆ្ងាយណាស់ ។
បើផ្អែកទៅ លើរូបភាព ក្រុមអ្នក កាសែតដែល ចុះទៅយក ព័ត៌មានគឺ មិនដូចការ អះអាងរបស់ អ្នកកាសែត អាជីពដែល បញ្ជាក់ថាទៅ ឡោមព័ទ្ធ កន្លែងឯកជន ទាំងកណ្ដាល យប់នោះទេ ។ ព្រោះម៉ោង៥ និង៣០នាទី គឺពិតជាង ព្រោះអាច សន្មតបាន តាមរូបភាព នេះឯង ។
វាជាករណី ផ្ទួនៗ បន្ទាប់ពីមាន ការបាញ់ និងប្រើឡាន ដេញបុក អ្នកកាសែត នៅឯស្រុក កោះញែក នៅល្ងាចថ្ងៃ ទី២៨ មករា ក៏លេច ចេញនូវ ហេតុការណ៍ បាញ់សម្លាប់ នៅក្បែរប៉ុស្តិ៍ នគរបាល ព្រំដែន អូរលៀ ក្នុងភូមិ ពូហ្យាម ឃុំ សែនមនោរម្យ ស្រុកអូររាំង ខេត្ត មណ្ឌលគិរី បណ្ដាលឲ្យ មន្ត្រី បរិស្ថានម្នាក់ មន្ត្រីកងរាជ អាវុធហត្ថម្នាក់ និងប្រជា សហគមន៍ ម្នាក់ស្លាប់ ។ ទោះបីករណី បាញ់ប្រហារ ខាងលើ ពុំមានការ បញ្ជាក់ពី មូលហេតុ ក៏គេអាច សន្និដ្ឋានបាន ចំពោះ ផលប្រយោជន៍ ដែលរកស៊ី ខុសច្បាប់ ។
ម្យ៉ាងវិញទៀត មុខរបរ កាប់បំផ្លាញ ធនធាន ធម្មជាតិនៅ ខេត្តមណ្ឌលគិរី ភាគច្រើន ចេញពីក្រុម ឧកញ៉ា និងអ្នកមាន បណ្ដាស័ក្តិ ដែលពាក់ ផ្កាយពេញ ស្មាឯណោះ ។ ដោយសារ បទល្មើស ផ្ដើមចេញពី អ្នកមានលុយ មានអំណាច នេះហើយ ទើបការប៉ះ ទង្គិចដោយ ចុងអាវុធ មិនអាច បញ្ចៀសបាន ដូចករណី បាញ់សម្លាប់ នៅក្បែរ ច្រកអូរលៀ ក្នុងស្រុក អូររាំង ជាភស្ដុតាង ស្រាប់ ៕
អំណាចក្រុមហ៊ុន យូនីហ្គ្រីន របស់ឧកញ៉ា តុប វីរ៉ាដា នៅស្រុកកោះញែក
អំណាច នគរបាល ប៉ុស្តិ៍ព្រំដែនបង្ក ឲ្យអ្នកស្លាប់ ៣នាក់