ឈើប្រណិត រាប់សិបម៉ែត្រគូប លាក់ទុក នៅចំការ ស្វាយចន្ទី ក្នុងឃុំ អូរគ្រៀង

ឈើប្រណិត រាប់សិបម៉ែត្រគូប លាក់ទុក នៅចំការ ស្វាយចន្ទី ក្នុងឃុំ អូរគ្រៀង

កាលពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ភ្នាក់ងារ សារព័ត៌មាន ជាតិបាន ចុះទៅដល់ ភូមិអូរកណ្ដៀ ឃុំអូរគ្រៀង ស្រុកសំបូ ខេត្តក្រចេះ ប្រទះឃើញ គំនរឈើ ប្រណិត នៅក្នុងចំការ ស្វាយចន្ទី រាប់សិប ម៉ែត្រគូប ។ បន្ទាប់ពី ភ្នាក់ងារ សារព័ត៌មាន ជាតិ បង្ហោះ រូបភាព តាមហ្វេសប៊ុក មានការសួរ នាំពីមេព្រៃ ខេត្តក្រចេះ សួរនាំតាម ទូរស័ព្ទ ដើម្បីស្វែង រកទីតាំង លាក់ទុក ឈើប្រណិត ។

សារព័ត៌មាន ជាតិបាន ទាក់ទង សួរនាំលោក ស្នងការខេត្ត ផងដែរ ប៉ុន្តែលោក បានបញ្ជាក់ ប្រាប់នៅ ថ្ងៃទី២១ មករា ថាបានឲ្យ កម្លាំង ចូលរួម ជាមួយ មន្ត្រី ជំនាញ រួចហើយ ។ ដូចឃើញ ក្នុងរូបភាពនេះ ស្រាប់ឈើ ប្រណិត ដែលគេ យក មកលាក់ទុក មិនទាន់អាច ដឹងពីម្ចាស់ ពិតប្រាកដ នៅឡើយទេ ។

នៅក្នុង ថ្ងៃទី២១ មករា នេះដែរ ភ្នាក់ងារ សារព័ត៌មាន ជាតិបានចុះ ទៅកាន់ ចំណុចលាក់ ទុកឈើ ដើម្បី តាមដាន ពីសកម្មភាព ចុះបង្ក្រាប ពីកម្លាំង ជំនាញ និងសមត្ថកិច្ច ។ សង្ឃឹមថា ប្រតិបត្តិការ នេះពិតជា ទទួលបាន ជោគជ័យ ផងដែរ ដោយមិន បន្សល់ទុក នូវអាថ៌កំបាំង តទៅទៀត ៕

Picture1

IMG-20180120-WA0000

ឈើប្រណិត ជាច្រើន ម៉ែត្រគូប ដែលគេ យកទៅ លាក់ទុកនៅ ក្នុងចំការ ស្វាយចន្ទី

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.