ស្ថិតក្រោម អំណាច មេឈ្មួញ ឈើឧកញ៉ា ជ័យ ដ៏មាន ឥទ្ធិពល បានប្រើឡាន ដឹកឈើ ខ្នាតយក្ស ដឹកឈើ ក្រឡាប់ នៅចំណុច ត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៧ព្រឹក ។ ដូចឃើញ ក្នុងរូបភាព នេះស្រាប់ ដោយគ្រាន់តែ ឡានកែច្នៃ តទ្រុងឲ្យវែង គឺប្រឆាំង ទៅនឹង បទបញ្ជា សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុនសែន មួយករណី ទៅហើយ ។
ចំណែកការ ផ្ទុកឈើ ប្រណិត លើសទម្ងន់ ជាបទល្មើស ទី២ដែល គណបញ្ជាការ ឯកភាពខេត្ត ក្រចេះ លោកសរ ចំរ៉ុង និងមន្ទីរ សាធារណការ និងដឹក ជញ្ជូនខេត្ត ហាក់ពុំ បានយកចិត្ត ទុកដាក់ ចំពោះ បទបញ្ជា សម្ដេចនាយក រដ្ឋមន្ត្រី ដែលតម្រូវ ឲ្យអាជ្ញាធរ ត្រូវបង្ក្រាប ព្រោះផ្លូវជាតិ សាងសង់ អស់រាប់រយ លានបែជា រងការបំផ្លាញ ពីឧក្រិដ្ឋជន បំផ្លាញ ព្រៃឈើ ទៅវិញ ។ ហើយការ ដឹកជញ្ជូន ឈើយក ចេញទៅ ក្រៅប្រទេស ត្រូវបាន សម្ដេចនាយក រដ្ឋមន្ត្រី ប្រកាសឲ្យ ដឹងជា សាធារណៈ អស់ហើយ ប៉ុន្តែឡាន ដឹកឈើ ខ្នាតយក្ស ឧកញ៉ាជ័យ គឺមានទិសដៅ ចេញទៅ ស្រុកយួន តាមច្រក វ៉ាលឺគឺ ជាករណី បទល្មើសទី៣ ។
រចនាសម្ព័ន្ធ ផ្លូវស្ពានត្រូវ បានរាជរដ្ឋា ភិបាល ដាក់ចេញនូវ គោលនយោបាយ អភិវឌ្ឍន៍ ជាអាទិភាព ។ ចុះបើសម្ដេច ខិតខំស្វែង រកថវិកាមក អភិវឌ្ឍ ប៉ុន្តែឧក្រិដ្ឋជន ព្រៃឈើ ដូចឧកញ៉ា ជ័យ ឃុបឃិត ជាមួយ អាជ្ញាធរខេត្ត មកបំផ្លាញ សមិទ្ធិផល ដែលសម្ដេច ប្រើអស់ ថាមពល ប្រាជ្ញាស្មារតី ដោយមិនខ្លាច នឿយហត់ ទៅហើយនោះ គោលការណ៍ អភិវឌ្ឍ នឹងមិន ទទួលបាន ជោគជ័យ នោះឡើយ ។
ម្យ៉ាងវិញទៀត ធនធាន មនុស្ស បច្ចុប្បន្ន ដែលមាន សមត្ថភាព ក្នុងការ បង្ក្រាប បទល្មើស ឲ្យទទួលបាន ជោគជ័យ តាមបទបញ្ជា សម្ដេចនាយក រដ្ឋមន្ត្រី គឺមានច្រើន ណាស់ព្រោះ បើនៅតែ រក្សាទុកថ្នាក់ ដឹកនាំខេត្ត ក្រចេះ ដែលអសកម្ម ទៅទៀត គឺមានន័យ ស្មើនឹង ទុកអ្នក បំផ្លាញ ការអភិវឌ្ឍ យ៉ាងដូច្នោះ ដែរ! ។ ជាក់ស្ដែង គ្រាន់តែ ក្នុងរយៈពេល មួយខែ មានឡាន ខ្នាតយក្ស ដឹកឈើ ក្រឡាប់នៅ ស្រុកស្នួល ៣គ្រឿង ទៅហើយ តើឡានខ្នាត យក្សប៉ុន្មាន រយគ្រឿង ទៀតដែល បើកមិន ក្រឡាប់ បំផ្លាញផ្លូវជាតិ ឲ្យប្រកដ ៕