បទល្មើស ដឹកឈើ លើសទម្ងន់ បំផ្លាញ លុយជាតិ រាប់រយ លានដុល្លា

បទល្មើស ដឹកឈើ លើសទម្ងន់ បំផ្លាញ លុយជាតិ រាប់រយ លានដុល្លា

ដូចឃើញ នៅក្នុង រូបភាពនេះ ស្រាប់រថយន្ត ដឹកឈើ តទ្រុង ផ្ទុកឈើ ដែលរត់នៅ លើផ្លូវជាតិ ចេញពីស្រុក កោះញែក កាលពី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ អាចចាត់ ទុកជា បទល្មើស ពីរក្នុង ពេលតែមួយ ។ បទល្មើស ទី១គឺ ឧក្រិដ្ឋកម្ម ព្រៃឈើ ដែលដឹក ចេញពី ដែនអភិរក្ស ភ្នំព្រិច ក្នុងស្រុក កោះញែក ដែលមន្ត្រី ជំនាញ ហាក់បាន ឃុបឃិត បើកឲ្យ ឈ្មួញឈើ ដឹកចេញ ទាំងកណ្ដាល ថ្ងៃត្រង់ចែស បែបហ្នឹង គឺមាន ចេតនា មិនទទួល ខុសត្រូវ ចំពោះតួនាទី របស់ ខ្លួនឡើយ ។

ពិតណាស់ថា ការបំផ្លាញ ព្រៃឈើគឺ ជាបទល្មើស មួយហើយ ប៉ុន្តែការ ផ្ទុកឈើលើស ទម្ងន់គឺជា បទល្មើស ផ្សេងមួយទៀត សូម្បីសម្ដេច នាយក រដ្ឋមន្ត្រី ក៏ធ្លាប់លើក ឡើងដែរថា ការដឹកជញ្ជូន ដែលផ្ទុក លើសទម្ងន់ មិនគួរ អត់ឱន ឲ្យនោះទេ ព្រោះការ ចំណាយ ថវិកាជាតិ កសាង មិនអាច ទទួលបាន ចំណូលពី ការដឹកលើស ទម្ងន់ដែល បង្កឲ្យ ខូចខាត ផ្លូវបាន នោះទេ ។ ចំពោះការ ទទួល ខុសត្រូវ លើការដឹក ជញ្ជូនលើស ទម្ងន់គឺ អាជ្ញាធរ និងសមត្ថកិច្ច រួមទាំង មន្ទីរ សាធារណការ ខេត្តមណ្ឌលគិរី ផ្ទាល់ ។

ប្រសិនបើ បទល្មើស ដឹកឈើ  បំផ្លាញ បរិស្ថានផង រួមទាំង ផ្លូវជាតិផង បែបហ្នឹង តើរដ្ឋអាច មានលទ្ធភាព បន្តខ្ចីបុល លុយបរទេស យកមក កសាង បានដល់ ពេលណា ព្រោះបើ ប្រៀបធៀប ទៅនឹង ចំណូលពន្ធ ដែលបាន មកពីរថយន្ត ដឹកលើស ទម្ងន់គឺ អាចទទួល បានតិចតួច ប៉ុណ្ណោះ ។ ដូចឃើញ ក្នុងរូបភាព នេះស្រាប់ ប្រភេទ ឡានយីឌុប ដែលតទ្រុង ឡើងលើ ផ្ទុកឈើ មិនតិចជាង ៥០តោននោះទេ ទើបផ្លូវ ស្រុកខ្មែរ ធ្វើហើយខូច ទៅវិញមុន កាលកំណត់ ពីអ្នកជំនាញ បែបហ្នឹង ៕

Picture5

Picture2

 

Picture1

Picture4

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.