ស្ថិតក្នុង ស្ថានភាព ដែលអ្នក មានលុយ នឹងមាន អំណាច សម្រុក ដឹកឈើចេញ ពីតំបន់ អភិរក្ស ភ្នំព្រិច នាំចេញទៅ ស្រុកយួន មានព័ត៌មាន ចោទប្រកាន់ មកលើលោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី ជាអ្នក អនុញ្ញាត ដើម្បីស្វែង រកផល ប្រយោជន៍ ទៅវិញ ។ ពិតណាស់ថា គណបញ្ជាការ ឯកភាពខេត្ត និងជាអនុ ប្រធាន គណកម្មការ បង្ក្រាប បទល្មើស ព្រៃឈើ អាចធ្វើអ្វីបាន ក្រៅពីសម្ងំ យកសុខបើ អ្នកប្រព្រឹត្ត បទល្មើស មានខ្នងបង្អែក ជាអ្នកមាន អំណាចធំៗ ទៅហើយនោះ ។
មានការ ចោទសួរគ្នា លើករណី គេហទំព័រ ក្រាំងមាស ដែលចុះផ្សាយ ត្រូវឲ្យ អភិបាលខេត្ត មណ្ឌលគិរី បកស្រាយ លើក្រុមហ៊ុន កាប់បំផ្លាញ ព្រៃឈើ នៅតំបន់អភិរក្ស បរិស្ថាន ភ្នំព្រិចក្នុង ស្រុកកោះញែក ។ ចំណែកនៅ ក្នុងស្រុក កោះញែក មិនថាអ្នក មានអំណាច ឬក្រុមហ៊ុន នោះទេគឺ កាប់បំផ្លាញ ទាំងព្រៃ សហគមន៍ រួមទាំងព្រៃ អភិរក្ស នាំទៅលក់ នៅស្រុកយួន តាមច្រក ព្រំដែន ខុសៗគ្នា តែប៉ុណ្ណោះ ។
ដូចករណី នៅច្រក ដាក់ដាំ ដែលស្ថិតនៅ ក្នុងដែន អំណាច ក្រុង សែនមនោរម្យ ទោះបី ស្ថានភាព នៅច្រក ដាក់ដាំ មានស្ថានភាព ស្ងប់ស្ងាត់ នៅពេលថ្ងៃ ប៉ុន្តែពេលយប់ វិញគឺឡាន ដឹកឈើ រាប់សិបគ្រឿង បានដឹកចេញ យកទៅ លក់នៅ ស្រុកយួន ។ ប្រសិនបើ ករណី បទល្មើស នៅទឹកដី ក្រុងក្នុងខេត្ត មណ្ឌលគិរី លោកអភិបាល ខេត្តមិនមាន លទ្ធភាព បង្ក្រាបផង តើអាច អនុវត្តនៅ ឯស្រុក កោះញែក ដែលមាន ចម្ងាយឆ្ងាយ បានយ៉ាង ដូចម្ដេច ។
ដូច្នេះជម្រើស របស់លោក អភិបាលខេត្ត បើអនុវត្ត គឺខ្លាចអស់ តំណែង ហើយបើមិន ព្រមអនុវត្ត គឺមានតែ ទ្រាំស្ដាប់ការ រិះគន់ពី អ្នកសារ ព័ត៌មាន តែប៉ុណ្ណោះ ។ ព្រោះបើ ឲ្យនាយក គេហទំព័រ ក្រាំងមាស មកធ្វើ អភិបាល ខេត្តរតនៈគិរី ក៏ទំនងជា មិនអាច អនុវត្តទៅលើ អ្នកមាន អំណាច ដូចលោក ហ៊ុន ជា ដែលដឹក ជញ្ជូនឈើ យកទៅលក់ នៅស្រុកយួន តាមច្រក ដាក់ដាំ បាននោះឡើយ ៕