ប្រភពពី អ្នកស្និទ្ធនឹង លោកគឹម រស្មី មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្ត រតនៈគិរី បានបង្ហើប ឲ្យដឹងថា មេឈ្មួញឈើ ឈ្មោះចែច្រឹប បាននិង កំពុងដឹក ជញ្ជូនឈើ យកទៅស្ដុប ទុកនៅឃ្លាំង ក្នុងព្រៃ រួចបន្តនាំ ចេញតាម ច្រកប៉ុស្ដិ៍ ខ្លាធំ ដែលគ្រប់គ្រង ដោយប្ដី ចែច្រឹប ឈ្មោះ ថុន ។ ប្រភពបាន បង្ហើបឲ្យ ដឹងថា ឈ្មោះ ចែរ៉ាវី ដែលកាន់ប័ណ្ណ សារព័ត៌មាន ផងនោះ ជាអ្នករត់ការ ទៅអាជ្ញាធរ ខេត្តនិង មន្ត្រី ជំនាញ រួមទាំង សមត្ថកិច្ច ។
មានការ លើកឡើងថា ករណី មេឈ្មួញឈើ ឈ្មោះ ចែច្រឹប ដែលធ្វើ សកម្មភាព ដឹកឈើ ប្រណិតយក ទៅស្ដុបទុក ក្នុងព្រៃគឺ មិនអាច លាក់បាំងពី ភ្នែកលោក គឹម រស្មី មេបញ្ជា ការកងរាជ អាវុធហត្ថ ខេត្តបានឡើយ ។ ម៉្យាងវិញទៀត បទល្មើស ឈ្មួញឈើ ធំៗដែល មានការ ចុះបង្ក្រាប លុះត្រាណា តែមាន អន្តរាគមន៍ ពីនាយ ឧត្ដមសេនីយ សៅ សុខា ប្រធានគណ កម្មការ បង្ក្រាប បទល្មើស ព្រៃឈើ តែប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ច ក្នុងខេត្ត ហាក់ពុំ ឃើញមាន សកម្មភាព អ្វីទាំងអស់ ។
បើអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋាន ហាក់សម្ងំ ចាំតែបញ្ជា ថ្នាក់លើទៅ ហើយនោះ តើការ ប្ដេជ្ញាចិត្ត របស់ប្រមុខ រាជរដ្ឋាភិបាល អាចទទួល បានជោគជ័យ ដែរឬទេ ។ ព្រោះសកម្មភាព ដឹកជញ្ជូន ឈើទៅ ស្រុកយួន ពុំមែនដឹក តាមព្រៃភ្នំ ឆ្លងដែន នោះឡើយ គឺដឹកតាម ផ្លូវជាតិ លើកលែង តែទទួលផល ប្រយោជន៍ ពីឈ្មួញឈើ ទើបអាច សម្ងំស្ងៀម បែបហ្នឹងបាន ៕