ការវិនិយោគ លើវិស័យ កាស៊ីណូ រាជរដ្ឋាភិបាល ដឹកនាំដោយ គណបក្ស ប្រជាជន កម្ពុជា បានកំណត់ ក្នុងច្បាប់ឲ្យ តែជនបរទេស ចូលលេង តែប៉ុណ្ណោះ ។ ប៉ុន្តែ សម្រាប់ កាស៊ីណូ រីច (Casino Rich) ដែលមាន ទីតាំងនៅ ទល់មុខ រង្វង់មូល ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ គេសង្កេត ឃើញ អ្នកចូលលេង ល្បែងភាគច្រើន គឺជាខ្មែរ ប្រមាណ ៩០ភាគរយ ឯណោះ ។
មានការ លើកឡើងថា ដោយកាស៊ីណូ រីច អនុញ្ញាត ឲ្យខ្មែរចូល លេងដោយ សេរីបំពាន ទៅលើ បទបញ្ញត្តិ ច្បាប់នេះ ហើយទើប ធ្វើឲ្យភាព អនាធិបតេយ្យ ចែកចាយ គ្រឿងញៀន រួមទាំង ចោរកម្ម ឆក់ប្លន់ និងបទល្មើស ឆ្លងដែន គ្រប់រូបភាព ហាក់បង្ក្រាប មិនចេះ អស់ទាល់ តែសោះ ។ បង្ក្រាប បទល្មើសមិនអស់ គឺផ្ដើមចេញ ពីប្រភព នៃការចាញ់ ល្បែងនេះឯង ទើបក្រសួង មហាផ្ទៃ ដាក់ចេញ នូវគោល នយោបាយ ភូមិឃុំមាន សុវត្ថិភាព ទាំង៩ ចំណុច ដើម្បី ទប់ស្កាត់ បទល្មើស ផ្សេងៗ ធានាសុខ សុវត្ថិភាព ជូនប្រជា ពលរដ្ឋ ។
ជាក់ស្ដែង កាស៊ីណូ រីច (Rich) ដែលអនុញ្ញាត ឲ្យខ្មែរ ចូលលេង ល្បែងបាន ដោយសេរី បែបហ្នឹង តើអាច ធានាសុខ សុវត្ថិភាព ជូនប្រជា ពលរដ្ឋ តាមគោល នយោបាយ ភូមិឃុំមាន សុវត្ថិភាព ដែលសម្រេច ដាក់ឲ្យ អនុវត្តដោយ ក្រសួង មហាផ្ទៃ និងប្រមុខ រាជរដ្ឋាភិបាល បានដោយ របៀបណា?! ។ ឬថាច្បាប់ មាន ហើយ សមត្ថកិច្ច និងអាជ្ញាធរ ក្រុងប៉ោយប៉ែត សម្ងំយក ផលប្រយោជន៍ ពី បទល្មើស ផ្ដើមចេញ ពីកាស៊ីណូ ដោយមិន បានខ្វល់ ពីសុខទុក្ខ ប្រជាពលរដ្ឋ ទើបបទល្មើស ហាក់ពុំមាន ការថមថយ ទាំងអស់ បែបហ្នឹង ៕