អ្នកជំនាញ ផ្នែកឱសថ តែងធ្វើការអប់រំ និងព្រមាន ចំពោះការ ប្រើប្រាស់ ឱសថ ដើម្បីឲ្យ អ្នកជំងឺ ប្រើប្រាស់ មានប្រសិទ្ធភាព ។ ព្រោះវា សំខាន់ណាស់ ចំពោះ ឱសថស្ថាន ដែលត្រូវ មានជំនាញ ច្បាស់លាស់ ទាំងការ ទទួលទិញ ឱសថ និងការរៀប ចំទុកដាក់ ដើម្បី ជៀសវាង ឱសថ ក្លែងក្លាយ និងអាចរក្សា បាននូវ គុណភាព ឱសថតាម ការកំណត់ ។
ម្យ៉ាងវិញទៀត ឱសថគឺជា អាវុធមុខពីរ ដោយចាត់ទុក ប្រភេទជំងឺ មួយចំនួន តម្រូវឲ្យ មានវេជ្ជបញ្ជា ពីវេជ្ជបណ្ឌិត ទើបអាច លក់ឲ្យអ្នក ជំងឺបាន ។ ដោយផ្អែក លើកត្តា ចាំបាច់ ក្នុងការលក់ ឱសថ នេះហើយ ទើបលោក បណ្ឌិត ឡី សុភាព បានសម្រេច បង្កើត សមាគម អ្នកលក់ ឱសថកម្ពុជា និងជា ប្រធាន សមាគម សហព័ន្ធ វិនិយោគិនឡើង ដើម្បីតាម ដាននិង ស្វែងយល់ ឲ្យកាន់តែ ច្បាស់ចំពោះ អ្នកលក់ ឱសថ ក្លែងក្លាយ ឬគ្មាន ជំនាញ ដែលតែងតែ ឆ្លៀតឱកាស ស្វែងរកផល ប្រយោជន៍ ដោយពុំបាន គិតដល់ផល ប៉ះពាល់ ដល់អ្នក ប្រើប្រាស់ ឡើយ ។
នៅក្នុង ពិធីរៀបចំ ប្រគល់ វិញ្ញាបនបត្រ មូលដ្ឋាន ជូនដល់ អ្នកលក់ ឱសថតាម ឱសថស្ថាន នៅរាជធានី ភ្នំពេញ ដែលរៀបចំ ឡើងដោយ លោកបណ្ឌិត ឡី សុភាព នារសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោម អធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ នៅមហោស្រព ចេនឡា ។ លោកបណ្ឌិត ឡី សុភាព បានជំរុញ ឲ្យមានការ រួមចំណែក ពីគ្រប់ ឱសថស្ថាន ដើម្បីធានា បានលើ ការទប់ស្កាត់ ឱសថ ក្លែងក្លាយ ។ ព្រោះដើម្បី សុវត្ថិភាព អ្នកជំងឺ លុះត្រាណា តែមានការ ចូលរួម ទើបអាច ទប់ស្កាត់ បទល្មើស ចរាចរ ឱសថ ក្លែងក្លាយ ប្រកបដោយ ប្រសិទ្ធភាពបាន ។ ពុំនោះទេ ឱសថស្ថាន នឹងរងការ បាត់បង់ ទំនុកចិត្ត ពីអ្នកជំងឺ នាពេល ខាងមុខ ជាក់ជា មិនខាន ៕