នៅក្នុង វេទិការជាតិ លើកទី២ ស្ដីពីការការពារ និងអភិរក្ស ធនធាន ធម្មជាតិ នៅទីស្ដីការ នាយករដ្ឋមន្ត្រី កាលពី ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ សម្ដេច នាយករដ្ឋមន្ត្រី បានស្នើឲ្យ មានការ ចងក្រងពី ប្រវត្តិរូប របស់ពួកឈ្មួញ កាប់បំផ្លាញ ព្រៃឈើ ដោយចាត់ ទុកថា មិនខុសពី កាប់ក្បាល សម្ដេចនោះទេ! ។
រយៈកាល កន្លងមក ឧកញ៉ា ទ្រី ភាព ដែលទទួល បានសិទ្ធិ ស្ដារបាតអាង ទំនប់វ៉ារី អគ្គិសនី នៅអូរសោម ក្នុងទឹកដី ខេត្តពោធិសាត់ បានឆ្លៀត ឱកាសពង្រឹង ការកាប់ បំផ្លាញ ព្រៃឈើ ហួសពី តម្រូវការ ជាក់ស្ដែង រហូតមាន ការប្ដឹងពី ក្រុមហ៊ុនចិន ដែលវិនិយោគ ថែមទៀតផង ។ ដោយផល ចំណេញ ដែលបានមក ពីព្រៃឈើ ធ្វើឲ្យក្រុមហ៊ុន MDS ទទួលបាន ផលច្រើន ឧកញ៉ា ទ្រី ភាព បានពង្រីក សកម្មភាព កាប់បំផ្លាញ ព្រៃឈើនៅ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង រហូតដល់ ខេត្តរតនៈគិរី យ៉ាងសកម្ម ថែមទៀតផង ។
ចំណែក ឈ្មួញឈើធំៗ ដូចជា ឧកញ៉ាលឹម ប៊ុណ្ណា ឧកញ៉ាសឹង្ហ អុល ដែលធ្វើ សកម្មភាព កាប់បំផ្លាញ ព្រៃឈើ នៅខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី ក៏មានឈ្មោះ ជាឧក្រឹដ្ឋជន កាប់បំផ្លាញ ព្រៃឈើ ផងដែរ បន្ទាប់ពី ប្រមុខរាជ រដ្ឋាភិបាល បានបង្កើត គណៈកម្មការ បង្ក្រាប បទល្មើស ព្រៃឈើ ក្រោមការ ដឹកនាំអនុវត្ត ផ្ទាល់ពីនាយ ឧត្តមសេនីយ៍ សៅ សុខា ជាលទ្ធផល គឺរឹបអូសឈើ បានជាង ៦ម៉ឺនម៉ែត្រ គូបឯណោះ ។
ទោះបី ពេលនេះ ឧកញ៉ា មួយចំនួន ហាក់បាន ដកខ្លួនចេញ ពីមុខរបរ កាប់បំផ្លាញ ព្រៃឈើក្ដី បន្ទាប់ពី មានការ បង្ក្រាបពី គណៈកម្មការ បង្ក្រាប បទល្មើស ព្រៃឈើ ដូចជា ឧកញ៉ាទ្រី ភាព និងឧកញ៉ា លឹម ប៊ុណ្ណា ជាដើម ។ ប៉ុន្តែ សកម្មភាព នៅតែបន្ត កាប់បំផ្លាញ ព្រៃឈើ យ៉ាងសកម្ម ដើម្បី ដឹកជញ្ជូន យកទៅលក់ នៅស្រុកយួន ទោះបី មានការ ព្រមាន ឲ្យបិទមិន ឲ្យនាំឈើ ចេញពី នាយករដ្ឋ មន្ត្រីក្ដី ប៉ុន្តែសកម្មភាព ឧកញ៉ាសឹង្ហ អុល ធ្វើសកម្មភាព ដឹកឈើទៅ ស្រុកយួន កាន់តែសកម្ម ខ្លាំងថែមទៀត ។
ប្រភពច្បាស់ ការតាមរយៈ សារព័ត៌មាន គឺឧកញ៉ា សឹង្ហ អុល បច្ចុប្បន្ន បានដឹក ជញ្ជូនឈើ យ៉ាងសកម្ម ចេញពី ស្រុកកោះញែក ខេត្តមណ្ឌលគិរី ឆ្លងចូលតាម ភូមិស្រែរនាម ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដើម្បីនាំចេញ ទៅលក់នៅ ស្រុកយួន យ៉ាងពេញទំហឹង ។ សកម្មភាព ដឹកឈើតាម ឡានយីឌុប របស់ឧកញ៉ា សឹង្ហ អុល ដូចឃើញ ក្នុងរូបភាព ខាងក្រោម ត្រូវបានអ្នក ជំនាញ អះអាងថា ទី១គឺបំផ្លាញ ផ្លូវជាតិ យ៉ាងធ្ងន់ធ្ងរ និងទី២ គឺបំផ្លាញ ធនធាន ធម្មជាតិ ឲ្យវិនាស ហិនហោច ដែលអាច ចាត់ទុក ក្នុងប្រវត្តិ របស់ឈ្មួញ ឈើនៅ កម្ពុជា ដែលសម្តេច នាយករដ្ឋ មន្ត្រីបាន ស្នើឲ្យចងក្រង ពីប្រវត្តិ ឈ្មួញឈើ នៅកម្ពុជា ដែលនៅតែ បន្តធ្វើ សកម្មភាព រហូតដល់ សព្វថ្ងៃនេះ ។
សកម្មភាព ឧកញ៉ា សឹង្ហ អុល រហូតដល់ បច្ចុប្បន្ននេះ ត្រូវបាន អ្នកតាមដានព័ត៌មាន មួយចំនួន ចាត់ទុកថា ជាករណីផ្គើន ទៅនឹងការ ព្រមានរបស់ សម្ដេចនាយក រដ្ឋមន្ត្រី ដែលអាច ពាក់ព័ន្ធ មន្ត្រីតាម ខេត្តថែម ទៀតផង ៕
សកម្មភាព ឡានដឹកឈើ របស់ឧកញ៉ា សឹង្ហ អុល នាំចេញទៅ ស្រុកយួន