កាត់ខ្សែបូណ៍ ស្ថាបនាផ្លូវ មួយខ្សែ ចំណងដៃ ថ្ងៃចូលកាន់ តំណែងជា អភិបាលនៃ គណៈ អភិបាលក្រុង ប៉ោយប៉ែត

កាត់ខ្សែបូណ៍ ស្ថាបនាផ្លូវ មួយខ្សែ ចំណងដៃ ថ្ងៃចូលកាន់ តំណែងជា អភិបាលនៃ គណៈ អភិបាលក្រុង ប៉ោយប៉ែត

ក្រោយពី ប្រកាស់ ចូលកាន់ តំណែង ជាអភិបាល នៃគណៈ អភិបាល ក្រុងប៉ោយប៉ែត ក៏ដូចជា ការប្តេជ្ញាចិត្ត កាលពី ម្សិលមិញនេះ នៅព្រឹកថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០១៧ នេះដែរ លោកសាន ស៊ានហូ អភិបាល ក្រុងប៉ោយប៉ែត បានអញ្ជើញ ចុះកាត់ ខ្សែបូណ៍ បើកការដ្ឋាន កសាង ផ្លូវបេតុង មួយកន្លែង នៅចំណុច ខាងត្បូង ផ្លូវជាតិ លេខ៥ ស្ថិតនៅក្នុង ភូមិគីឡូ ម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាចំណងដៃ ថ្ងៃចូល កាន់តំណែង ជាអភិបាល នៃគណៈ អភិបាលក្រុង ជូនដល់ ប្រជាពលរដ្ឋ ដើម្បី ងាយស្រួល ក្នុងការ ធ្វើដំណើរ ។ សូមជម្រាប ផងដែរថា ផ្លូវមួយ ខ្សែនេះ បានតភ្ជាប់ ពីផ្លូវជាតិ លេខ៥ ឆ្ពោះទៅ បុរីសុខា រ៉េស៊ីដិន ដោយចាក់ បេតុង ដែលមាន ប្រវែងជាង ៣០០ម៉ែត្រ ទទឹង១៥ម៉ែត្រ (សាច់បេតុង ១០ម៉ែត្រ) បន្ទាប់ពីនេះ លោកអភិបាល ក្រុងថ្មី បានដឹកនាំ កម្លាំង សមត្ថកិច្ច ចម្រុះ រួមទាំង រថយន្ត ដឹកទឹក ជាច្រើនគ្រឿង ធ្វើការបាញ់ លាងនិង បោសសម្អាត ធូលី និងសំរាម តាមដង ផ្លូវជាតិលេខ៥ ដើម្បីកែ លម្អ សោភ័ណភាព ក្រុងប៉ោយប៉ែត។ ជាមួយ គ្នានេះដែរ នៅល្ងាច ថ្ងៃខែ ដដែលនេះ លោកអភិបាល ក្រុងក៏ បានអញ្ជើញ ជាអធិបតី ក្នុងពិធី សម្ភោធ បើកជាផ្លូវការ ​‘‘គម្រោង អភិវឌ្ឍន៍ សុខា រ៉េស៊ីដិន’’ ។ នៅក្នុង អង្គពិធី នោះដែរ លោកអភិបាល ក្រុងបាន មានប្រសាសន៍ សំណេះ សំណាល ផ្ដាំផ្ញើរ និងផ្ដល់ អនុសាសន៍ ល្អៗ ដល់មន្ត្រី រាជការ បងប្អូន ប្រជាពលរដ្ឋ អាជីវករ កម្មករ ដែលមាន លទ្ធភាព គួរទិញ នូវផ្ទះ បុរីទុក ទាន់មាន ឱកាស និងតម្លៃថោក សមរម្យ ផងដែរ បើទុកបន្តិច ទៀតផ្ទះ បុរីទាំងនេះ នឹងអាច ឡើងថ្លៃ ក្នុងតម្លៃ ខ្ពស់ជាក់ ជាមិនខាន ពីព្រោះ ក្រុងប៉ោយប៉ែត កំពុងតែ មានការ អភិវឌ្ឍ ។ បន្ទាប់ពី សំណេះ សំណាល និងផ្ដល់ អនុសាសន៍ ល្អៗរួចមក លោកក៏ បានទាញ ទម្លាក់ស្បៃ ស្លាកយីហោ ដើម្បីបើក សម្ភោធ ជាផ្លូវការ នូវក្រុមហ៊ុន ‘‘គម្រោង អភិវឌ្ឍន៍ សុខា រ៉េស៊ីដិន’’ ។ បន្ទាប់ពីនេះ លោកអភិបាល ក្រុងបាន អញ្ជើញ ចូលពិនិត្យ មើលនៅ​ ក្នុងក្រុមហ៊ុន រួចពិសារ ភោជនីយ អាហារ ជាកិច្ច បញ្ចប់នៃកម្មវិធី ៕

IMG-20171213-WA0004

IMG-20171213-WA0002IMG-20171213-WA0003

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.