សកម្មភាពកេណ្ឌ ប្រជាពលរដ្ឋ ឲ្យកាប់បំផ្លាញ ព្រៃសហគមន៍ នៅស្រុកវ៉ឺនសៃ ខេត្តរតនៈគិរី ពីឈ្មោះ វិសាល អតីតមេការ ក្រុមហ៊ុន ទ្រីភាព ជ្រកក្រោម អាជ្ញាប័ណ្ណ ក្រុមហ៊ុន ដួងស្រួច ដែលផ្ដល់សិទ្ធិ ត្រឹមប្រមូល ឈើចាស់ៗ គឺជាចេតនា បំភ័ន្តភ្នែក សមត្ថកិច្ច ដើម្បីបម្រើ ផលប្រយោជន៍ បំពានច្បាប់ ។ ម្យ៉ាងវិញទៀត អាជ្ញាប័ណ្ណ ក្រុមហ៊ុន ដួងស្រួច ត្រូវបានគេ អះអាងថា ទទួលបាន ការអនុញ្ញាត កែច្នៃឈើ ចាស់ៗឲ្យទៅ ជាប្រភេទ គ្រឿងសង្ហារឹម ដើម្បីនាំ ចេញតែ ប៉ុណ្ណោះ ។
ដោយផ្អែកលើ សម្អាងប្រភេទ អាជ្ញាប័ណ្ណ នេះហើយ គឺមេឈ្មួញ ឈើដុះកន្ទុយ ឈ្មោះវិសាល មិនត្រឹមតែ ក្លែងបន្លំ អាជ្ញាប័ណ្ណ ដើម្បីកាប់ ឈើទាំងដុំ នាំចេញទៅ ប្រទេសយួ នប៉ុណ្ណោះទេ គឺថែមទាំង បានកេណ្ឌ មនុស្សឲ្យ កាប់ឈើ យកទៅលក់ ថែមទៀតផង ។
ប្រភពដែល គួរឲ្យជឿទុកចិត្ត បានគឺ មេឈ្មួញ ឈ្មោះវិសាល សហការ ជាមួយ ក្រុមហ៊ុន ដួងស្រួច ទិញយកឈើ ទាំងអស់ឲ្យ តែនៅខេត្ត រតនៈគិរី មិនថាឈើ ថ្មីឬចាស់ នោះឡើយ ។ ប្រភពក៏ បានឲ្យដឹង ផងដែរថា មេឈ្មួញឈើ ឈ្មោះវិសាល ថែមទាំងបាន កាងឈ្មួញ ឈើផ្សេងទៀត ឲ្យដឹកយក ទៅលក់នៅ ស្រុកយួន ដោយប្រើ អាជ្ញាប័ណ្ណ ដែលមានភាព មិនប្រក្រតី របស់ខ្លួន ថែមទៀតផង ។
ជាក់ស្ដែង មេឈ្មួញឈើ ដុះស្លែ ឈ្មោះហ៊ូវ ជីវ៉ៃ នៅខេត្ត រតនៈគិរី ក៏បានប្រើ អាជ្ញាប័ណ្ណ ក្រុមហ៊ុន ដួងស្រួច ជាថ្នូរនឹងផ្ដល់ ផលប្រយោជន៍ ដើម្បីអាចនាំ ឈើប្រណិត ចេញទៅ ស្រុកយួន បន្តទៀតបាន ។ ដូចឃើញ ក្នុងរូបភាព នេះស្រាប់ ឈើប្រណិត របស់មេឈ្មួញ ឈ្មោះវិសាល កំពុងលើក ដាក់លើឡាន យីឌុប ក្នុងស្រុក វ៉ឺនសៃ ជាប់នឹង ក្រុមហ៊ុន ម៉ាងយ៉ាង ដើម្បីនាំចេញ ទៅលក់ នៅស្រុកយួន ។
មានការ លើកឡើងថា ឲ្យតែឈ្មួញ ឈើនៅតែ បន្តវិធីប្រើ ល្បិចបែបហ្នឹង បានគឺ មិនយូរទេ ព្រៃឈើ មិនវិនាស ទើបហៅថា ជារឿង ដែលចម្លែក ៕
ឡានយីឌុប ចតដាក់ ឈើក្បែរ ក្រុមហ៊ុន ម៉ាងយ៉ាង ក្នុងស្រុក វ៉ឺនសៃ