ល្បែងស៊ីសង ច្រើនប្រភេទ ក្នុងសង្វៀន ជល់មាន់ ក្រោមឥទ្ធិពល កូនអ្នក មានអំណាច

បន្ទាប់ពី បង្កើតសង្វៀន ជល់មាន់ ដោយមាន ទាំងអាប៉ោង បៀរភ្នាល់ ដាក់លុយ នៅ​​​មុខវត្ត ពោធិអារ្យ ក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ពីសំណាក់ លោកម៉ាប់ កូនប្រសារ លោកហ៊ុន សាន ដែលពុំមាន សមត្ថកិច្ច ថ្នាក់ណា ចុះបង្ក្រាប ទើបមានការ ពង្រីក សាខាថ្មី ឲ្យធំដែល មានទីតាំង នៅភូមិ ត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ មួយកន្លែងទៀត ។

ថ្មីៗនេះ សម្ដេចក្រឡា ហោមស ខេង ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងសន្តិសុខជាតិ បានបញ្ជាក់ តាមសារព័ត៌មាន ឲ្យដឹងជា សាធារណៈ ថាការ បង្កើតច្បាប់ គឺពុំមែន សម្រាប់អនុវត្ត តែទៅលើ បក្សណា ឬបុគ្គល ណាមួយទេ គឺអនុវត្ត គ្រប់បក្ស និងគ្រប់បុគ្គល ទាំងអស់ ។ តើបទល្មើស ទាំង៩ ចំណុច ដែលកំណត់ ដោយច្បាប់ ពីរាជរដ្ឋា ភិបាល ហេតុអ្វីក៏ តម្រូវឲ្យ មានការ អនុគ្រោះ ចំពោះកូន អ្នកមាន អំណាច ទៅវិញ ។

មានការ លើកឡើងថា បើការអនុវត្ត ច្បាប់ភូមិឃុំ មានសុវត្ថិភាព អនុវត្ត បានតែ ចំពោះ បុគ្គល ដែលគ្មាន អំណាច ដូចជា នាយម៉ាប់ នោះទេ ក្រសួង មហាផ្ទៃ គួរតែ បន្ថែមចំណុច មួយទៀត ដើម្បីធានា ដល់ការ អនុវត្ត បទល្មើស របស់ គ្រួសារ អ្នកមាន អំណាច ។ ម្យ៉ាងវិញទៀត ក្រុមគ្រួសារ អ្នកគ្មាន អំណាច ក៏ពុំហ៊ាន ប្រព្រឹត្ត បទល្មើស តាមដែរ ព្រោះដឹងថា ខ្លួនជាក្រុម គ្រួសារគ្មាន អំណាច អាចនឹង មានទោសទណ្ឌ នៅពេល ចង់បង្កើត បទល្មើស តាមក្រុម គ្រួសារ អ្នកមាន អំណាច ៕

Pic

FB_IMG_1510050994710

FB_IMG_1510050998353

សង្វៀន ជល់មាន់ បង្កប់ដោយ បៀរ-អាប៉ោង នៅស្រុកបាទី

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 8189 La Presse Nationale. All rights reserved. XHTML / CSS Valid.