ក្រោមអំណាច លោក ឃួន ជឿន មេបញ្ជាការ វរៈព្រំដែន លេខ៥០៣ ប្រចាំការ នៅឃុំ ស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយ មានជ័យ បានបើកដៃ ឲ្យមន្ត្រី យោធាឈ្មោះ ហ៊ុន ហួត នាំឡានគេច ពន្ធតាម ច្រករបៀង ចំការគរ យ៉ាងអនា ធិបតេយ្យ ។ ប្រភេទឡានចង្កូតស្ដាំដែលគេនាំចូលគឺបានដោះផ្លាកលេខប្រទេសថៃចោលរួចជំនួសដោយផ្លាកលេខ ខ.ម ដើម្បីបន្ត យកទៅ ស្ដុបលក់ នៅខេត្ត បន្ទាយ មានជ័យ ។
សកម្មភាព របស់លោក ហ៊ុនហួត កំពុងផ្គើន ទៅនឹង គោលនយោបាយ កែទម្រង់ របស់ប្រមុខ រាជរដ្ឋាភិបាល ដោយពុំឃើញ មានសមត្ថកិច្ច ណាហ៊ាន ចុះបង្ក្រាប ឡើយ ។ ជាក់ស្ដែង រូបភាព ខាងក្រោម គឺជាតឹកតាង បញ្ជាក់ឲ្យ ឃើញយ៉ាង ច្បាស់ថា បទល្មើស ដែលមាន ការបើកដៃ ពីមេ បញ្ជាការ វរៈព្រំដែន លេខ៥០៣ គឺជាតឹកតាង បង្ហាញឲ្យ ឃើញយ៉ាង ច្បាស់ពីការ ឃុបឃិតគ្នា ស្វែងរក ផលប្រយោជន៍ បំពានច្បាប់ ដែលស្ថាប័ន ជំនាញមិន គួរបន្ត បិទភ្នែក សម្ងំមើល នោះទេ ។
ម្យ៉ាងវិញទៀត ក្រោមអំណាច វរៈព្រំដែន ៥០៣ ត្រូវបាន គេអះអាង ថាជា អ្នកដឹកនាំ ការពារ នាំកម្លាំង ចូលទៅ កាប់ឈើ ក្រញូងចូល តាមច្រក របៀងនេះ ផងដែរ រហូតមាន ការបាញ់ សម្លាប់ និងចាប់ខ្លួន ពីសមត្ថកិច្ច ថៃថែម ទៀតផង ៕