ទោះអត់ អាមេរិក នៅពីក្រោយ ក៏ជប៉ុន អាចមាន លទ្ធភាព ការពារ ប្រទេសបាន

ទោះអត់ អាមេរិក នៅពីក្រោយ ក៏ជប៉ុន អាចមាន លទ្ធភាព ការពារ ប្រទេសបាន

ក្រោយការ ដឹកនាំ ដោយប្រើ ការគម្រាម ពីកូរ៉េខាងជើង មកលើ កូរ៉េខាងត្បូង អាចជា ករណី សមហេតុផល ប្រសិនបើ គ្មានកងទ័ព អាមេរិក នៅពីក្រោយ ។ ប៉ុន្តែអ្វីដែល កូរ៉េខាងជើង ចាត់ទុក ជប៉ុនជា មាន់អត់ក្បាល អាចជា ករណីយល់ ច្រឡំទៅលើ សមត្ថភាព និងបច្ចេកវិទ្យា ដែលជប៉ុន ធ្លាប់រីកចំរើន តាំងពី អតីតកាល ។

ទោះបីថា រដ្ឋាភិបាល ជប៉ុនពុំ ដែលបាន បង្ហាញពីការ អភិវឌ្ឍ សព្វាវុធ ទំនើបថ្មីៗ ដើម្បីបញ្ជាក់ ប្រាប់ពិភពលោក ក្ដីក៏អាចជា កត្តារដ្ឋធម្មនុញ្ញ ដែលប្រទេស មួយនេះ ទទួលរង គំនាបពី រដ្ឋធម្មនុញ្ញ បន្ទាប់ពី ចាញ់សង្គ្រាម លោកលើកទី២ រហូតមក ។ ហើយភាព ស្ងប់ស្ងៀម របស់រដ្ឋា ភិបាលជប៉ុន ក៏ពុំមែន មានន័យថា តម្រូវឲ្យ មានការ បោះបង់នូវ បច្ចេកវិទ្យា ផលិតអាវុធ ប្រល័យលោក នោះបានដែរ ។

បានជាគេ មិនអាច មើលស្រាល លើបច្ចេកវិទ្យា ផលិតអាវុធ ប្រល័យលោក ដែលមាន លក្ខណៈ ទំនើបរបស់ រដ្ឋាភិបាល ជប៉ុនបាន គឺទី១ ជម្លោះដែន កោះស៊ិនកាគុ រវាងជប៉ុន និងចិនគឺ បាននិងកំពុង ប្រឈមមុខ ដាក់គ្នារក ទីបញ្ចប់គ្មាន ។ ចំណែកប្រជុំ កោះកូរៀល ទាំងបួនដែល ក្នុងសម័យ សង្គ្រាមត្រជាក់ សហភាព សូវៀតបាន សម្រេច ចែកគ្នាម្នាក់ ២ក៏ត្រូវ មេដឹកនាំ រុស្ស៊ីក្រោម អំណាចលោក ពូទីន ត្រូវច្បាម យកទាំងអស់ ថែមទៀតផង ។

ផ្អែកលើ កត្តាជម្លោះ ទឹកដី នេះហើយ តើអាចឲ្យ មេដឹកនាំ ជប៉ុនដេក រំពឹងតែ ទៅលើ កងទ័ព អាមេរិក ទៅវិញនោះ គឺជារឿង ឆោតល្ងង់ ដែលពិភពលោក នឹកស្មាន មិនដល់ ទៅវិញទេ ។ ព្រោះបើ គេពិនិត្យ ទៅលើ ទឡ្ហីករណ៍ ក្នុងបច្ចេកវិទ្យា ទំនើប របស់ជប៉ុន សព្វថ្ងៃគឺ ប្រភពនៃ វិទ្យុសកម្ម ដែលអ្នក វិទ្យាសាស្ត្រ ចម្រាញ់យក មកធ្វើជា គ្រាប់បែក បរិមាណូគឺ ត្រូវបាន ជប៉ុនយក មកអភិវឌ្ឍន៍ ធ្វើជាថាមពល អគ្គិសនី យ៉ាងច្រើន តើអាចចាត់ ទុកបានថា ជប៉ុនគ្មាន ក្បាលគ្រាប់ នុយក្លេអ៊ែ បានដោយ របៀបណា? ។

រាល់ការ គំរាមកំហែង របស់មេដឹក នាំកូរ៉េ ខាងជើង ដែលចាត់ ទុកថា ជប៉ុន គ្រាន់តែ ជាមាន់ អត់ក្បាល អាចជាការ យល់ច្រឡំ ធ្ងន់ធ្ងរ ខ្លាំងណាស់ ។ ព្រោះបើ គ្មានកងទ័ព អាមេរិក ការពារ ជប៉ុនកុំថា ឡើយកូរ៉េ ខាងជើង សូម្បីមហា អំណាចចិន ក៏មិនអាច គំរាមនិង រំលោភ ឈ្លានពាន អតីតមហា អំណាច ក្នុងតំបន់ ដូចប្រទេស ជប៉ុន បានឡើយ ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានអន្តរជាតិ
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.